ភូមិសាស្រ្តនយោបាយ

លោកស្រី យេឡិន ព្រមានថា ក្រុមហ៊ុនចិននឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានផ្តល់ជំនួយឱ្យរុស្ស៊ី


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកលោកស្រី យេណេត យេឡិន Janet Yellen កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថា រដ្ឋាភិបាលអាម៉េរិក បានឃើញភស្តុតាងបង្ហាញថា ក្រុមហ៊ុនចិនមួយចំនួនប្រហែលជាកំពុងជួយផ្ដល់ឧបករណ៍ដល់ការខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន បើទោះជារងទណ្ឌកម្មពីបស្ចិមលោកហើយក៏ដោយ ហើយលោកស្រីបានជំរុញឱ្យចិន បង្ក្រាបក្រុមហ៊ុនទាំងនោះ បើមិនចង់ប្រឈមនឹងផលលំបាកទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
ភូមិសាស្រ្តនយោបាយ
ដោយ

ការព្រមាន និងការបង្ហាញក្ដីបារម្ភរបស់ទីក្រុងវ៉ាស៊ីងតោននេះ បានធ្វើឡើងនៅពេលលោកស្រី យេឡិន បានជួបពិភាក្សាជាមួយនឹងឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វឹង ( He Lifeng) រយៈពេល២ថ្ងៃនៅសហរដ្ឋអាម៉េរិក។

នៅចំពោះមុខលោក លីហ្វឹង លោកស្រី យេឡិន បានលើកឡើងពីការព្រួយបារម្ភរបស់អាម៉េ​រិកថា ឧបករណ៍ដែលមានប្រយោជន៍ចំពោះយោធារបស់រុស្ស៊ី កំពុងតែគេចវេសពីការដាក់ទណ្ឌកម្ម និងធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួយដល់ការធ្វើសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

លោកស្រី យេឡិន បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាម៉េ​រិកថា ក្រុមហ៊ុនមួយចំនួនមិនត្រូវផ្តល់ជំនួយជាសម្ភារដល់វិស័យឧស្សាហកម្មការពារជាតិរបស់រុស្ស៊ីឡើយ ហើយប្រសិនបើពួកគេធ្វើបែបនេះមែន ពួកគេនឹងប្រឈមមុខនឹងផលវិបាកសំខាន់ៗមួយចំនួន។

លោកស្រីបន្តថា សហរដ្ឋអាម៉េរិក​ ប្តេជ្ញាចិត្តថា នឹងខំប្រឹងឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់រំហូរសម្ភារដែលអាចជួយដល់ប្រទេសរុស្ស៊ីក្នុងការធ្វើសង្រ្គាមដ៏ឃោរឃៅ និងខុសច្បាប់នេះ ដោយលោកស្រីបានព្រមាន ដោយចំហថា បើសិនក្រុមហ៊ុនណាមួយហ៊ានជួយដល់ការខំប្រឹងធ្វើសង្រ្គាមរបស់ទីក្រុងម៉ូស្គូ នោះពួកគេអាចប្រឈមមុខនឹងទណ្ឌកម្មណាមួយជាក់ជាមិនខានឡើយ​។

លោកស្រីបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មរួចហើយប្រឆាំងនឹងក្រុមហ៊ុនឯកជនមួយចំនួនរួមទាំងក្រុមហ៊ុននៅប្រទេសចិនដែរ ដោយសារពួកគេបានជួយរុស្ស៊ីឱ្យទទួលឧបករណ៍ដែលអាចផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី។

លោកស្រី យេឡិន បានបន្តថា សហរដ្ឋអាម៉េ​រិកចង់ឃើញប្រទេសចិនបង្ក្រាបលើបញ្ហាទាំងអស់នេះ ជាពិសេសនៅពេលដែលសហរដ្ឋអាម៉េ​រិកបានផ្តល់ព័ត៌មានដល់ប្រទេសចិន ប៉ុន្តែរដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីឈ្មោះក្រុមហ៊ុន ដែលពាក់ព័ន្ធ ហើយក៏មិនមានប្រតិកម្មតបរបស់លោក លីហ្វឹង ចំពោះបញ្ហាទាំងនេះដែរ។ លោកស្រី យេឡិន បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនចិនដែលស្ថិតក្នុងការសង្ស័យនេះគឺជាក្រុមហ៊ុនឯកជន ប៉ុន្តែលោកស្រីមិនបានបង្ហាញថា តើរឿងនេះត្រូវបានរដ្ឋាភិបាលចិន បានដឹងដែរ ឬក៏យ៉ាងណានោះទេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទោះមានការរឹតបន្តឹងហិរញ្ញវត្ថុ តែប្រាក់ចំណូលរបស់ធនាគារធំៗចំនួន៤នៅអាម៉េរិកកើនឡើង២៣% នៅត្រីមាសទី៣

ព័ត៌មាន
ធនាគារកំពូលៗទាំង៤នៅសហរដ្ឋអាម៉េរិក ទទួលបានប្រាក់ចំណេញកើនឡើងស្ទើរតែពាក់កណ្តាលនៅក្នុងត្រីមាសទី៣ឆ្នាំនេះ ជាការបង្ហាញពីផលប្រយោជន៍ ដែលកំពុង…

មេដឹកនាំប្រទេសអារ៉ាប់ និងមូស្លីមទាមទារឱ្យបញ្ចប់សង្គ្រាមជាបន្ទាន់ និងជំរុញឱ្យតុលាការអន្តរជាតិស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល

ព័ត៌មាន
អារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមូស្លីមផ្សេងទៀតកាលពីថ្ងៃសៅរ៍ បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា និងថ្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ