ទីផ្សារអចលនទ្រព្យ

ក្រុមហ៊ុន CPL រំពឹងការចាប់ដៃគ្នាជាមួយក្រុមហ៊ុនមកពីឥណ្ឌា ជួយរួមចំណែកស្តារទីផ្សារអចលនទ្រព្យនៅកម្ពុជា


ក្រុមហ៊ុនបម្រើសេវាកម្មអចលនទ្រព្យ CPL បានចុះអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយក្រុមហ៊ុនអចលនទ្រព្យ Womeki Investors Club Private Limited មកពីប្រទេសឥណ្ឌា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យរវាងប្រទេសទាំងពីរ។ កត្តាដែលជំរុញឱ្យក្រុមហ៊ុនទាំងពីរសម្រេចចាប់ដៃបន្ទាប់ពីក្រុមហ៊ុន Womeki មើលឃើញពីការរីកចម្រើននិងសក្កដានុពលខ្ពស់លើគ្នានៅពេលនេះ គឺធ្វើឡើងក្រោយពួកគេមើលពីសក្តានុពលទីផ្សារអចលនទ្រព្យនៅប្រទេសទាំងពីរ។
ទីផ្សារអចលនទ្រព្យ
ដោយ

បើទោះបីទីផ្សារអចលនទ្រព្យបច្ចុប្បន្នហាក់មានសភាពទ្រឹងក៏ដោយ តែអ្នកជំនាញក្នុងវិស័យនេះមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតែមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ និងឱកាសក្នុងការទទួលបានប្រាក់ចំណេញ។

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ CPL រំពឹងថា ការចាប់ដៃគ្នាជាមួយក្រុមហ៊ុនអចលនទ្រព្យ Womeki Investors Club Private Limited មកពីប្រទេសឥណ្ឌា វានឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជា កាន់តែមានភាពទាក់ទាញ និងល្អប្រសើរបន្ថែមទៀត ដ្បិតភាពជាដៃគូនេះបានកើតឡើងស្របពេលរដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងចរចាបើកជើងហោះហោះត្រង់រវាងប្រទេសទាំងពីរ។

អ្នកជំនាញចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ អះអាងថា បើទោះបីសកលលោក ក៏ដូចកម្ពុជា បានរងនូវផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងបញ្ហាមួយចំនួនទៀតក៏ដោយ តែឱកាសសម្រាប់ការវិនិយោគលើផ្នែកអចលនទ្រព្យនៅកម្ពុជា នៅតែមានសក្តានុពលខ្ពស់ ដ្បិតរាល់បញ្ហាវាតែងបង្កប់នូវឱកាសសម្រាប់អ្នកវិនិយោគ។

ម្យ៉ាងទៀតអ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យនាវាកម្ពុជាកាន់តែមានការអភិវឌ្ឍកាន់តែខ្លាំង។

​ជុំវិញភាពជាដៃគូនេះដែរ លោក GAURAV KUMARSINGH នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Womeki Investors Club Private Limited បានលើកឡើងពីទំនុកចិត្តរបស់ខ្លួនលើក្រុមហ៊ុនអចលនទ្រព្យ CPL ខណៈក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅកម្ពុជាមួយនេះមានកេរ្តិ៍ឈ្មោះបោះសំឡេង និងអនុវត្តគោរពតាមច្បាប់របស់កម្ពុជា។

អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Womeki និងក្រុមហ៊ុន CPL នឹងអាចបំពេញតម្រូវការទីផ្សារឱ្យគ្នាទៅវិញទៅមក ក៏ដូចជារួមចំណែកជួយធ្វើឱ្យវិស័យអចលនទ្រព្យនៅប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។​

បើតាមការគូសបញ្ជាក់របស់ឧកញ៉ា ចេង ខេង បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យ CPL មានដៃគូសហការលើផ្នែកអចលនទ្រព្យជាមួយបណ្ដាក្រុមហ៊ុនមកពីប្រទេសក្នុងតំបន់ជាច្រើនរួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម មីយ៉ាន់ម៉ា ព្រុយនេ ហុងកុង និងកូរ៉េខាងត្បូងជាដើម៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើតម្លៃជិត៤០០លានដុល្លារ សម្រេចបានការសាងសង់ជាង៣១%

ព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានទុនវិនិយោគជិត៤០០លានដុល្លារ ស្ថ…

រុស្ស៊ីថា ខ្លួនត្រៀមរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយណាតូ និងព្រមានអាម៉េរិកកុំចង់ប្រណាំងប្រជែងសព្វាវុធ

ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធថា រុស្ស៊ីនឹងមិនអាចច្រានចោលជម្លោះប្រដាប់អាវុធដែលអាចកើតឡើងជាមួយណាតូឡើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ