ផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើប

ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើប ប្រែប្រួលកម្រិតណា នៅត្រីមាសទី១ឆ្នាំ២០២២?


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានគូសបញ្ជាក់ថា ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនៅត្រីមាសទី១ឆ្នាំ២០២២ ហាក់មានភាពល្អប្រសើរឡើងវិញបន្តិចហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈពេល ដោយសារផលប៉ះពាល់ពីវិបត្តិឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ពាក់ព័ន្ធនឹងតម្លៃជួលទីតាំង អគារពាណិជ្ជកម្ម និងផ្សារទំនើបនៅត្រីមាសទី១ឆ្នាំ២០២២ អ្នកជំនាញកត់សម្គាល់ឃើញថា គឺមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ ពោលគឺអាចឡើងចុះក្នុងរង្វង់១%ទៅតាមប្រភេទ និងទីតាំងនីមួយៗ។
អគារ អាយ អេស អាយ ជាអគារពាណិជ្ជកម្មទំនើបដំបូងគេបង្អស់នៅលើមហាវិថី វេង ស្រេង

អ្នកជំនាញជឿជាក់ថា តម្រូវការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ តែតម្លៃអាចនឹងមានការធ្លាក់ចុះបន្តិចដោយ​សារការប្រកួតប្រជែងច្រើន។សូមជម្រាបដែរថាការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានធ្វើឲ្យអាជីវកម្មតូចធំជាច្រើនដួលរំលំបិទទ្វារ និង ផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន មិនថាតែនៅកម្ពុជានោះទេ សូម្បីតែក្រុមហ៊ុនធំៗ ខ្នាតយក្សៗមួយចំនួននៅលើពិភពលោកក៏រងគ្រោះក្ស័យធនដោយសារតែវិបត្តិកូវីដ១៩នេះដែរ។

នៅប្រទេសកម្ពុជាបន្ទាប់ពីរាជរដ្ឋាភិបាលបានបើឲ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ឃើញមានអាជីវកម្ម ហាងតូចធំ ក្រុមហ៊ុនចាប់ផ្តើមដំណើរការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញផងដែរ។

កញ្ញា គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia កត់សម្គាល់ឃើញថា ចរន្តនៃការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនៅកម្ពុជាហាក់មានស្ថានភាពល្អប្រសើរឡើងវិញហើយនៅត្រីមាសទី១ឆ្នាំ២០២២ នេះ។ ប៉ុន្តែកំណើននៃការជួលនេះបានកើនឡើងភាគច្រើនលើបន្ទប់ការិយាល័យ និងផ្សារដែលមានទំហំតូចៗ ខណៈទីតាំងទំហំធំៗហាក់មិនសូវមានកំណើនគួរឲ្យកត់សម្គាល់នោះទេ។ កំណើននៃការជួលនេះ គឺបានកើនឡើងក្រោយកម្ពុជាបើកប្រទេសលើគ្រប់វិស័យឡើងវិញ គួបផ្សំកម្ពុជាមានភាពស៊ាំជាមួយជំងឺកូវីដ-១៩ ក្រោយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់បានទទួលការចាក់វ៉ាក់សាំង។

តែយ៉ាងណាអ្នកជំនាញស្រាវជ្រាវរូបនេះអះអាងថា បើទោះបីទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបបច្ចុប្បន្នមានសកម្មភាពមមាញឹកជាងមុនក៏ដោយ តែចំនួននេះនៅមានកម្រិតទាបនៅឡើយបើធៀបត្រីមាសទី១កាលពីឆ្នាំ២០២១។ បើតាមកញ្ញា កេសា នៅត្រី១ឆ្នាំ២០២២ នេះ ការជួលអគារពាណិជ្ជកម្មមានត្រឹមតែ៦៧% នៃចំនួនផ្គត់ផ្គង់សរុប ធ្លាក់ចុះ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន៦៨% ខណៈការជួលទីតាំងនៅតាមផ្សារទំនើបវិញមាន៦៦% នៃការផ្គត់ផ្គង់ ក៏មានការធ្លាក់ចុះ១% ផងដែរ។

ទោះបីយ៉ាងនេះក្តីអ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនឹងបន្តមានកំណើនបន្ថែមទៀតនាពេលខាងមុខ ប៉ុន្តែតម្លៃអាចនឹងមានការធ្លាក់ចុះដោយសារការផ្គត់ផ្គង់លើវិស័យនេះនឹងមានការកើនឡើងក្រោយគម្រោងថ្មីៗត្រូវបានបញ្ចប់ការសាងសង់។ 

សូមជម្រាបដែរថាការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានធ្វើឲ្យអាជីវកម្មតូចធំជាច្រើនដួលរំលំបិទទ្វារ និង ផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន មិនថាតែនៅកម្ពុជានោះទេ សូម្បីតែក្រុមហ៊ុនធំៗ ខ្នាតយក្សៗមួយចំនួននៅលើពិភពលោកក៏រងគ្រោះក្ស័យធនដោយសារតែវិបត្តិកូវីដ១៩នេះដែរ។

ដោយឡែកនៅប្រទេសកម្ពុជាបន្ទាប់ពីរាជរដ្ឋាភិបាលបានបើឲ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ឃើញមានអាជីវកម្ម ហាងតូចធំ ក្រុមហ៊ុនចាប់ផ្តើមដំណើរការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញផងដែរ។

ជាក់ស្តែងជុំវិញការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបបើកហាងលក់ដូរស្តារអាជីវកម្មឡើងវិញនេះដែរ លោក ចូហ្វ្រី តាន ប្រធានគ្រប់គ្រង The Bridge Mall របស់ក្រុមហ៊ុន World Bridge បានឲ្យដឹងថា ក្រោយពេលដែល រដ្ឋាភិបាល បើកដំណើរការ សេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនក៏ចាប់ផ្ដើមចុះកិច្ចសន្យាជួលថ្មីៗជាបណ្ដើរៗមកវិញហើយ ដោយក្នុងនោះមានទាំងហាង និង ផ្សារទំនើប ដែលកំពុងតែតុបតែង ដើម្បីដំណើរការអាជីវកម្ម របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ។

ជាមួយគ្នានេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer កត់សម្គាល់ឃើញថា ចរន្តជួលអគារពាណិជ្ជកម្មនៅមួយរយៈចុងក្រោយនេះមានទីផ្សារល្អឡើងវិញហើយ ពោលគឺក្រុមហ៊ុនមួយចំនួន ដែលធ្លាប់ជួលការិយាល័យនៅតាមផ្ទះល្វែង និងវីឡាបាននាំគ្នាប្តូរទីតាំងទៅបើកការិយានៅអគាពាណិជ្ជកម្មផ្សេងៗ ដែលធ្វើតម្រូវការមានការកើនឡើង។

គួររំលឹកថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានដាំក្បាលចុះខ្លាំងកាលពីអំឡុងឆ្នាំ២០២១ ពោលគឺក្រោយពេលជំងឺកូវីដ-១៩ វាយលុកខ្លាំង និងមានវិធានការតឹងរ៉ឹង។ ប៉ុន្តែក្រោយស្ថានភាពនៃការឆ្លងជំងឺនេះ មានភាពធូរស្បើយបន្ទាប់ពីរាជរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស និងបើកសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្នហាក់មានចរន្តល្អប្រសើរឡើងវិញហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូល៥៥០លានដុល្លារហូរចូលសេដ្ឋកិច្ច តាមរយៈការចំណាយរបស់ពលរដ្ឋលើដំណើរកម្សាន្ដបុណ្យចូលឆ្នាំ

ព័ត៌មាន
ក្រសួងទេសចរណ៍បានអះអាងថា អំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានប្រជាជនធ្វើដំណើរកម្សាន្ដជាង ៥លាននាក់ នៅទូទាំងប្រទេសនោះ …

អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលកើនឡើងខ្លាំង អំឡុងពេលពលរដ្ឋចេញដំណើរកម្សាន្ដបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
អំណាចនៃការចាយវាយតាមប្រព័ន្ធធនាគារឌីជីថលដើម្បីទូទាត់ ផ្ទេរប្រាក់ និងធ្វើប្រតិបត្តិការនានា មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់នៅក្នុងអំឡុងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ