អត្ថបទក្រុមហ៊ុន

តើអ្វីជាភាពខ្លាំងនៅពីក្រោយការឈរជើងដ៏រឹងមាំរបស់ធនាគារ ជីប ម៉ុង នៅរយៈពេលជាង៤ឆ្នាំមកនេះ?


ដ្បិតទើបតែបានចូលប្រលូកនៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុកម្ពុជាជាង ៤ ឆ្នាំក៏ពិតមែន ប៉ុន្ដែ ធនាគារ ជីប ម៉ុង ត្រូវបានទទួលស្គាល់ និងផ្ដល់ទំនុកចិត្តពីអតិថិជនជាច្រើន ដែលទាំងអស់នេះ គឺជាកត្តាលីករដ៏សំខាន់ ក្នុងការជំរុញឲ្យធនាគារដែលវិនិយោគ១០០% ដោយកូនខ្មែរមួយនេះ កាន់តែមានជំនឿចិត្តថែមទៀត នៅក្នុងបង្កើនការវិនិយោគពង្រីកប្រតិបត្តិការរបស់ខ្លួន។
តើអ្វីជាភាពខ្លាំងនៅពីក្រោយការឈរជើងដ៏រឹងមាំរបស់ធនាគារ ជីប ម៉ុង នៅរយៈពេលជាង៤ឆ្នាំមកនេះ?
ដោយ

ចាប់ផ្ដើមបើកដំណើរការដំបូងកាលពីឆ្នាំ២០១៩ គិតមកទល់បច្ចុប្បន្ន ធនាគារ ជីប ម៉ុង បានពង្រឹង និងពង្រីកខ្លួនឥតឈប់ឈរ។ ជាក់ស្ដែង ប្រាក់ចំណេញសុទ្ធរបស់ធនាគារ ជីបម៉ុង គិតក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ២០លានដុល្លារអាមេរិក កើនឡើង១២២% ធៀបនឹងឆ្នាំ២០២១។ ប្រាក់បញ្ញើអតិថិជនវិញ បានកើនឡើងដល់ ៩៥៥លានដុល្លារអាមេរិក និងឥណទានមានដល់ទៅ ៧៦៥លានដុល្លារអាមេរិក។ រីឯ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង បានកើនដល់ ១.២ប៊ីលានដុល្លារអាមេរិក ខណៈចំនួនសាខាវិញមាន ១៤សាខា, ជាមួយបុគ្គលិកសរុបចំនួន ៥០០នាក់ និងដៃគូអាជីវកម្មច្រើនជាង ៤៣១៧ទីតាំង ។

អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល​នៃធនាគារ ជីប ម៉ុង មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣នេះ និងឆ្នាំបន្តបន្ទាប់ ធនាគារ ជីប ម៉ុង នឹងនៅតែបន្តពង្រីកខ្លួនកាន់តែធំនៅក្នុងទីផ្សារធនាគារ ដើម្បីចូលរួមជាមួយធនាគារដៃគូផ្សេងទៀត ជាមួយធនាគារជាតិនៃកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជាកសាងវិស័យធនាគារ និងខឿនសេដ្ឋកិច្ចជាតិកម្ពុជាអោយកាន់តែរឹងមាំ។

ក្នុងនោះ ធនាគារ ជីប ម៉ុង នឹងផ្ដោតលើយុទ្ធសាស្ត្រសំខាន់បីចំណុច គឺការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋរចនាសម្ព័ន្ធ និងប្រព័ន្ធបច្ចេកវិទ្យា។

ធនាគារ ជីប ម៉ុង បាន​ពង្រឹងនូវសមត្ថភាពផ្ដល់សេវាកម្មដ៏ល្អបំផុត​សម្រាប់អតិថិជន ជាមួយនឹងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។ បន្ថែមពីនេះ ធនាគារពាណិជ្ជខ្មែរដ៏ធំមួយនេះ ក៏បានវិនិយោគជាច្រើនលើប្រព័ន្ធបច្ចេកវិទ្យា​ទំនើបៗ ដើម្បីផ្ដល់ជូននូវប្រព័ន្ធធនាគារឌីជីថលលំដាប់ពិភពលោករួមជាមួយនឹងផលិតផលហិរញ្ញវត្ថុថ្មីៗ ស្របតាមតម្រូវការប្រចាំថ្ងៃរបស់អតិថិជនផងដែរ។

អ្នកឧកញ៉ា លាង ម៉េង បានអះអាងថា ជីប ម៉ុង គ្រុប​ ជាក្រុមហ៊ុនមេរបស់ធនាគារ ជីប ម៉ុង ដែលបច្ចុប្បន្ន​មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង១០ កំពុងវិនិយោគលើពហុវិស័យនៅកម្ពុជា ហើយថ្នាក់ដឹកនាំ រួមទាំង​ម្ចាស់ភាគហ៊ុនទាំងអស់មានចក្ខុវិស័យវែងឆ្ងាយ និងប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកសាង​ម៉ាកយីហោក្រុមហ៊ុន​​ឲ្យបានល្បីឈ្មោះសុសសាយលើស១០០ឆ្នាំ៕




អត្ថបទបន្ទាប់


ទទួលបាន ៤ដុល្លារ នៅលើកម្មវិធី Mora ដោយគ្រាន់តែជ្រើសរើស AMK ក្នុងពេលចុះឈ្មោះ

ព័ត៌មាន
ការផ្ដល់ជូនពិសេស! អេ អឹម ខេ នឹងផ្ដល់ជូន ៤ដុល្លារ ជូនអតិថិជនទាំងអស់ ដែលបានជ្រើសរើស AMK ជាដៃគូធនាគារ នៅលើកម្មវិធីទូរស័ព្ទ Mora។ ដើម្ប…

ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយមានការជំរុញប្រើប្រាស់ឱ្យអស់សក្កានុពលពីថ្នាក់ដឹកនាំកម្ពុជា?

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ