អត្ថបទក្រុមហ៊ុន

ធនាគារ ជីប ម៉ុង បើកសម្ពោធសាខាថ្មី និងប្ដេជ្ញាចិត្តពង្រីកខ្លួនទូទាំងប្រទេសជាមួយសេវាកម្មឌីជីថលកាន់តែសម្បូរបែប


ធនាគារ ជីប ម៉ុង បានប្រកាសអំពីការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកសាខាឲ្យបានដល់ទូទាំង២៥ខេត្ត-ក្រុងនៅកម្ពុជា ជាមួយនឹងការផ្ដល់ជូននូវសេវាឌីជីថលកាន់តែសម្បូរបែប ខណៈដែលនៅព្រឹកថ្ងៃទី២៦ ខែមករានេះ ធនាគារជីប ម៉ុង ទើបតែបានសម្ពោធផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉លថ្មីមួយបន្ថែមទៀត ដែលមានទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ៥៩៨ម៉ល។
ពីធីសម្ពោធផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល

សាខាថ្មីនេះ គឺជាសាខាទី១៣ ក្នុងការវិវឌ្ឍខ្លួនឥតឈប់ឈររបស់ធនាគារ ជីប ម៉ុង ក្នុងរាជធានីភ្នំពេញ។ 

ថ្លែងក្នុងពីធីសម្ពោធផ្លូវការ ធនាគារ ជីប ម៉ុង សាខា ៥៩៨ ម៉ល អ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាភាគទុនិករបស់ធនាគារ ជីប ម៉ុង បានឱ្យដឹងថា ធនាគារ ជីប ម៉ុង មានយុទ្ធសាស្ត្រវែងឆ្ងាយ ក្នុងការបម្រើ និងនៅជាមួយប្រជាជនកម្ពុជា ហើយការពង្រីកសាខាបន្ដបន្ទាប់ នៅទូទាំង ២៥ខេត្តក្រុង ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែប្រសើរ គឺជាគោលដៅរបស់ធនាគារ ជីប ម៉ុង។

យ៉ាងណាមិញ អ្នកឧកញ៉ា ក៏បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេវាកម្មឌីជីថលរបស់ធនគារ ឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែប ក៏ជាយុទ្ធសាស្ត្រស្នូល ក្នុងការអភិវឌ្ឍធនាគារ ជីប ម៉ុង ទៅមុខ និងបំពេញគ្រប់តម្រូវរបស់អតិជន ក្នុងសម័យឌីជីថលនេះផងដែរ។ 

អ្នកឧកញ៉ា លាង ម៉េង៖ «យើងមានគោលដៅច្បាស់ថាយើងនឹងពង្រីកសាខា ឱ្យមានទាំង២៤ខេត្ត ជាគោលដៅរបស់យើង។ ប៉ុន្ដែយើង ក៏ត្រូវគិតយ៉ាងម៉េច ឱ្យអាកង់ឡានយើងហ្នឹងដើរទៅជាមួយគ្នា។ បើទៅតែកង់មុខ អាកង់ក្រោយអត់ទៅ ឡានហ្នឹងក៏វាទៅមុខអត់រួចដែរ។ ហេតុអីខ្ញុំប្រើពាក្យហ្នឹង ដោយសារ ធនាគារ សំខាន់ណាស់ បើយើងឱ្យលុយគេខ្ចី បើអត់មានលុយប្រាប់បញ្ញើ ក៏មិនអាចទៅមុខបានដែរ។ អ៊ីចឹងដូចថ្ងៃហ្នឹងអ៊ីចឹង លុយប្រាប់បញ្ញើច្រើន អ៊ីចឹងយើងត្រូវផ្ដោតទៅលើ កន្លែងណាជាទីផ្សារធំសិន។ ឥឡូប្រហែល យើងមានគម្រោងបើកសាខានៅខេត្តព្រះសីហនមួយទៀត»។ 

ជាមួយគ្នានេះ លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា ការធ្វើយ៉ាងណាឱ្យអតិថិជនមានភាពងាយស្រួល ជឿជាក់ ពេញចិត្ត និងភាពកក់ក្ដៅ ជាមួយនឹងបរិយាកាសក្នុងសាខារបស់យើង ខណៈពេលអញ្ជើញមកធ្វើប្រតិបត្តិការហរិញ្ញវត្ថុ ក៏ជាគោលដៅរួមរបស់ធនាគារ ជីប ម៉ុង ផងដែរ។

លោក ចន ប៊ែល៖ «ក្រៅពីបើកសាខាដើម្បីបំពេញតម្រូវការផ្នែកហរិញ្ញវត្ថុ និងខិតឱ្យកាន់តែជិតអតិថិជន វត្តមានធនាគារ ជីប ម៉ុង ក៏នឹងចូលរួមជាចំណែក ក្នុងការជួយលើកមុខមាត់តំបន់ឬស្សីកែវឱ្យកាន់តែមានសក្តានុពល តាមរយៈការទាក់ទាញវិនិយោគគិនទាំងក្នុងនិងក្រៅប្រទេស ឱ្យមានភាពជឿជាក់និងធ្វើការវិនិយោគក្នុងតំបន់ឬស្សីកែវផងដែរ»។ 

ជម្រាបជូនថា វឌ្ឍនភាពនៃការបម្រើអតិថិជន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ រយៈពេលប្រមាណបីឆ្នាំមកនេះ ធនាគារ ជីប ម៉ុង មាន១០សាខានៅរាជធានីភ្នំពេញ និង៣សាខាទៀត នៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមមានរំពឹងថាចំណូលពីការនាំចេញកៅស៊ូនៅឆ្នាំ២០២២នឹងកើនដល់ ៣,៥ពាន់លានដុល្លារ

ព័ត៌មាន
អ្នកជំនាញវៀតណាមបានអះអាងថា ប្រាក់ចំណូលដែលបានមកពីការនាំចេញកៅស៊ូរបស់វៀតណាមត្រូវបានរំពឹងថា នឹងឈានដល់ ៣ពាន់៥រយលានដុល្លារក្នុងឆ្នាំ ២០២២…

យានដ្ឋាន A Klasse Auto ពង្រីកអាជីវកម្មខ្លួនជាមួយនឹងការបើកសាខាថ្មីនៅ «តំបន់បឹងស្នោរ»

ព័ត៌មាន
ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២នេះទៅ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់បឹងស្នោរ អាចអញ្ជើញមកទទួលយកបទពិសោធន៍ពីយានដ្ឋានស្តង់ដារដ៏ទំនើប និងប្រកបដោយផាសុកភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ