ប្រទេសវៀតណាម

សាច់ប្រាក់រាប់លានដុល្លារអាចនឹងហូរចូលទីផ្សារអចលនទ្រព្យវៀតណាម ក្រោយមានអន្តរាគមន៍ពីធនាគារកណ្តាល


ដោយសារគោលនយោបាយកាត់បន្ថយអត្រាការប្រាក់បញ្ញើដោយធនាគាររដ្ឋវៀតណាម វិស័យអចលនៈទ្រព្យរបស់ប្រជាជាតិដែលមានពលរដ្ឋប្រហែល ១០០ លាននាក់នេះ ត្រូវបានគេរំពឹងថា កំពុងតែទទួលពន្លឺវិជ្ជមានឡើងវិញ។ សមាគមឈ្មួញកណ្តាលអចលនទ្រព្យវៀតណាម បានអះអាងថា វិធានការណ៍នេះជំរុញឱ្យពលរដ្ឋដកប្រាក់សន្សំដែលមានការប្រាក់ទាបទៅវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យដែលជាធម្មតាផ្ដល់ប្រាក់ចំណេញច្រើនជាងការវិនិយោគផ្សេងៗ។ នេះបើតាមសារព័ត៌មាន Vietnam News ។
អ្នកជំនាញថាទីផ្សារអចលនទ្រព្យវៀតណាមនឹងមានសង្ឃឹមវិញចាប់ពីត្រីមាសទី៣
ដោយ

សមាគមឈ្មួញកណ្តាលអចលនទ្រព្យវៀតណាម បានឱ្យដឹងថា ការចេញសេចក្តីសម្រេចបន្ទាបអត្រាការប្រាក់បញ្ញើនាពេលថ្មីៗនេះដោយធនាគាររដ្ឋវៀតណាម អាចធ្វើឲ្យប្រាក់បញ្ញើសន្សំដែលមានតម្លៃរាប់សិបលានដុល្លារហូរចូលទៅក្នុងទីផ្សារអចលនទ្រព្យវិញ។ ក្រុមអ្នកវិភាគបានអះអាងថា គោលនយោបាយហិរញ្ញវត្ថុដែលកំណត់ដោយធនាគាររដ្ឋវៀតណាម នឹងអាចបណ្តាលឲ្យវិនិយោគិននៅក្នុងស្រុកស្វែងរកច្រកជ្រៀតចូលទៅក្នុងទីផ្សារអចលនទ្រព្យ ។ ពួកគេអះអាងថា រំហូរចេញនៃប្រាក់សន្សំពីធនាគារនានា អាចផ្តល់ជីវិតឱ្យទីផ្សារអចលនទ្រព្យ ព្រមទាំងឧស្សាហកម្មពាក់ព័ន្ធរាប់សិប ដែលរួមមានក្រុមហ៊ុនលក់សម្ភារសំណង់ គ្រឿងចក្រ គ្រឿងសង្ហារិម និងកម្លាំងពលកម្មដែលពឹងផ្អែកជាប្រពៃណីលើការរីកចម្រើននៃសេវាកម្មអចលនទ្រព្យ។
តាមការរំពឹងទុក នៅត្រីមាសទី២ នៃឆ្នាំ២០២៣ នេះ រដ្ឋាភិបាលវៀតណាម នឹងដាក់ចេញនូវ គោលនយោបាយមួយចំនួនបន្ថែមទៀត ដើម្បីផ្តល់ដង្ហើមដល់ទីផ្សារអចលនទ្រព្យ ។
សារព័ត៌មានដដែលបានរាយការណ៍ទៀតថា ដើម្បីជំរុញទីផ្សារអចលនទ្រព្យ អាជ្ញាធរមូលដ្ឋានត្រូវបានណែនាំឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយការកកស្ទះផ្លូវច្បាប់ ដើម្បីអនុញ្ញាតឱ្យគម្រោងអចលនទ្រព្យនានាដំណើរការ ហើយអ្នកអភិវឌ្ឈអាចនឹងបោះជំហានឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ។

លោក ឃ្វៀន វ៉ាន់ឌិញ ( Nguyễn Văn Đính) ប្រធានសមាគមឈ្មួញកណ្តាលអចលនទ្រព្យវៀតណាម បាននិយាយថា កញ្ចប់ឥណទានដែលគេបិទខ្ទប់ចាប់ផ្តើមបើក ហើយបើបូកផ្សំនឹងប្រភពដើមទុនបន្ថែមនានាដែលហូរចូលទៅក្នុងទីផ្សារអចលនទ្រព្យ នាំឱ្យគេអាចមើលឃើញនូវដំណើរការងើបឡើងវិញនាពេលខាងមុខ។
លោកបានបន្ថែមថា តាំងពីដើមរៀងមក វិស័យអចលនទ្រព្យជាបណ្តាញវិនិយោគដែលពេញនិយមបំផុតក្នុងចំណោមវិនិយោគិនវៀតណាម ហើយតែងតែផ្តល់ផលចំណេញខ្ពស់ជាងការវិនិយោគលើវិស័យដ៏ទៃ។

លោកបានសង្កត់ធ្ងន់ថា ពេលនេះអាចជាពេលវេលាដ៏ល្អសម្រាប់អ្នកវិនិយោគក្នុងការចាប់ផ្តើមស្វែងរកកិច្ចព្រមព្រៀងល្អ ខណៈដែលតម្លៃអចលនៈទ្រព្យបានស្រុតចុះជាបន្តបន្ទាប់តាំងពីឆ្នាំទៅ។
លោកបន្តថា រំហូរចូលនៃទុនក៏អាចត្រូវបានរំពឹងទុកនៅត្រីមាសទីបីផងដែរ ខណៈដែលពេលនេះ អ្នកវិនិយោគកំពុងអង្គុយលើគំនរសាច់ប្រាក់ និងកំពុងស្វែងរកការវិនិយោគដែលរកប្រាក់ចំណេញកាន់តែច្រើនបន្ថែមទៀត។
កាលពីឆ្នាំមុន ប្រាក់បញ្ញើសរុបរបស់អាជីវករ និងពលរដ្ឋវៀតណាម នៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ជា ៣៨ ពាន់លានដុល្លារ នៅក្នុងនោះប្រាក់បញ្ញើរបស់ពលរដ្ឋវៀតណាមគឺប្រមាណជាជាង ២៤ ពាន់លានដុល្លារ៕




អត្ថបទបន្ទាប់


ស្រាម្នាស់ទឹកឃ្មុំកម្ពុជា ១កុងតឺន័រ គ្រោងនាំចេញទៅកាន់ប្រទេសចិនជាលើកដំបូងនៅខែកញ្ញាខាងមុខ

ព័ត៌មាន
ម្ចាស់កសិដ្ឋានដាំម្នាស់ទឹកឃ្មុំ ស្វីត រ៉ូយ៉ាល់ផាយនេបផល (Sweet Royal Pineapple) ដែលជាកសិដ្ឋានដាំដុះ និងកែច្នៃម្នាស់ទឹកឃ្មុំធំជាងគេមួយន…

គោលនយោបាយជាតិស្ដីពី«ស្វាយចន្ទី» ដែលទើបដាក់ឲ្យប្រើប្រាស់ជាផ្លូវការថ្មីៗនេះ មានសារៈសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច?

ព័ត៌មាន
គោលនយោបាយជាតិស្តីពី«ស្វាយចន្ទី»ដែលទើបតែត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ