វិបត្តិជំងឺកូវីដ-១៩

វៀតណាមចាប់ផ្ដើមបន្ធូរបន្ធយវិធានការរឹតត្បិតកូវីដ១៩ ដើម្បីសង្គ្រោះអាជីវកម្មកំពុងដុនដាប


រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ៣០ កញ្ញានេះ បានដាក់ចេញនូវវិធានការបន្ធូយបន្ថយការរឹតត្បិតវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដើម្បីឲ្យមានសកម្មភាពអាជីវកម្ម និងសង្គមឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បានដាក់វិធានការតឹងរឹងអស់រយៈពេល ៤ ខែ។ តាមរយៈការបន្ធូរបន្ថយនេះ ចាប់ពីថ្ងៃទី ១ ខែតុលា តទៅ តំបន់ដែលត្រូវបានបិទខ្ទប់ ជាពិសេសទីក្រុងហូជីមិញនឹងមិនតម្រូវឱ្យពលរដ្ឋបង្ហាញលិខិតអនុញ្ញាតធ្វើដំណើរតទៅទៀតនោះទេ ដោយគ្រាន់តែអនុវត្តបច្ចេកវិទ្យាស្កែន QRកូដដើម្បីជាបង្ការជំងឺកូវីដ ១៩តែប៉ុណ្ណោះ ។ នេះបើយោងតាមសារព័ត៌មាន VN Express។
សកម្មភាពនៃទីក្រុងមួយ ក្រោយរដ្ឋអំណាចវៀតណាមបន្ធូរបន្ធយវិធានការរឹតត្បិតកូវីដ១៩ ដើម្បីសង្គ្រោះអាជីវកម្ម
ដោយ

ការ​ថមថយ​ចុះ​នៃ​ករណី​ឆ្លង​ជ​ងឺ​កូ​វី​ដ ១៩ ក៏​ដូច​ជា​ការ​បន្ធូរ​ប​ន្ធ​យ​វិធានការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ និង វិធានការ​គម្លាត​សង្គម​នៅ​ប្រទេស​វៀតណាម នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ និង បណ្ដា​ក្រុមហ៊ុន​សហគ្រាស អាច​ប្រកប​អាជីវកម្ម​បាន​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មួយ​នេះ​ចាប់ផ្ដើម​មានដំណើរ​ការ​បណ្ដើរ​ៗ​ឡើង​វិញ​ហើយ ពោល​គឺ​គោលនយោបាយ​នេះ​នឹង​ស្វែងរក​ការ​ជំរុញ​សេដ្ឋកិច្ច និង​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ដូច​ប្រក្រតី​ឡើង​វិញ​។

ទន្ទឹម​នឹង​នេះ ក្រោយ​ការ​បើក​ដំណើរការ​វិញ គេ​មើលឃើញ​ពី​ការ​ខ្វះខាត​កម្លាំង​ពលកម្ម​យ៉ាងច្រើន​នៅ​តាម​រោងចក្រ​ផលិត និង ការដ្ឋាន​សំណង់ ដូចនេះ ពលរដ្ឋ​វៀតណាម​មានឱកាស​ជា​ច្រើន​ក្នុង​ការ​ចាប់ផ្ដើម​ការងារ​ថ្មី ជា​ពិសេស​សម្រាប់​អ្នក​បាត់បង់​ការងារ​កំឡុង​ពេល​កូ​វី​ដ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៩ កញ្ញា ករណី​ឆ្លង​ថ្មី​នៅ​វៀតណាម​មាន​ប្រមាណ ៨.៧០០ នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៦២​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​កើនឡើង ប្រមាណ ៧៧ ម៉ឺន​នាក់ និង អ្នក​ស្លាប់​សរុប​ប្រមាណ​ជិត ២​ម៉ឺន​នាក់​។

កន្លង​មកនេះ វៀតណាម​ត្រូវ​បាន​កត់ត្រា​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​រហូត​ដល់​ជាង ១ ម៉ឺន ៥​ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​រលក​ឆ្លង​ទី ៤ នៃ​ជំងឺ​កូ​វី​ដ គិត​ចាប់តាំងពី​ចុង​ខែមេសា​មក​។ ជា​ពិសេស​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ដែល​ជា​ចំណុចកណ្ដាល​នៃ​រលក​ឆ្លង​ចុង​ក្រោយបង្អស់​របស់​វៀតណាម ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​វៀតណាម​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

គិត​ត្រឹម​ថ្ងៃ​ទី ២៨ ខែ កញ្ញា ពលរដ្ឋ​វៀតណាម​ដែល​បាន​ចាក់​វ៉ាក់សាំង ១ ដូ​សមាន​ប្រមាណ​ត្រឹមតែ ២៣ លាន​នាក់​ប៉ុណ្ណោះ ខណៈ អ្នក​ទទួល​បានការ​ចាក់ ២ ដូ​ស មាន​ប្រមាណ ៩ លាន​នាក់ ស្មើនឹង​ជាង ៩% នៃ​ចំនួន​ប្រជាជន​សរុប​របស់​វៀតណាម​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតិផរណាបារាំងនៅខែកញ្ញា កើនខ្ពស់បំផុតក្នុងរយៈពេលជិត១ទសវត្សរ៍ចុងក្រោយនេះ

ព័ត៌មាន
អតិផរណារបស់បារាំងនៅខែកញ្ញា បានកើនឡើងដល់ទៅ ២,៧% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ដោយសារប្រឈមនឹងការកើនឡើងនៃថ្លៃថា…

របាយការណ៍ស្រាវជ្រាវថ្មីមួយបង្ហាញថា ជំងឺរាតត្បាតកូវីដ១៩ ទាញទម្លាក់អត្រាសង្ឃឹមរស់របស់មនុស្សទូទាំងពិភពលោក

ព័ត៌មាន
ការសិក្សាស្រាវជ្រាវថ្មីមួយរបស់ស្ថានប័ន សិក្សាពីជំងឺរាតត្បាតសកល មានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានរកឃើញទៀត កូវីដ១៩ មិនត្រឹមតែធ្វើឲ្យអត្រាមរណភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ