វៀតណាមនឹងដំឡើងប្រាក់ឈ្នូលអប្បបរមា ៦%

វៀតណាមនឹងដំឡើងប្រាក់ឈ្នូលអប្បបរមា ៦% បន្ថែមទៀតសម្រាប់កម្មករនយោជិតនៅខែក្រោយ


ប្រទេសវៀតណាមនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យម ៦% ក្នុងខែកក្កដាខាងមុខនេះសម្រាប់កម្មករនិយោជិតរោងចក្រ ដែលនេះ គឺជាការកើនឡើងលើកដំបូង ក្រោយខកខានដំឡើងមកអស់រយៈពេលជាង ២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតកូវីដ១៩។ ការដំឡើងប្រាក់ឈ្នួលនៅខែក្រោយនេះ ក៏មានការជំទាស់ពីខាងក្រុមហ៊ុនដែរ ដោយពួកគេបារម្ភអំពីការចំណាយ និងអាចធ្វើឲ្យវៀតណាមប្រឈមនឹងការបាត់បង់ភាពប្រកួតប្រកួតប្រជែង ក្នុងនាមជាប្រទេសដែលមានទីផ្សារពលកម្មតម្លៃទាប។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
វៀតណាមនឹងដំឡើងប្រាក់ឈ្នូលអប្បបរមា ៦% បន្ថែមទៀតសម្រាប់កម្មករនយោជិតនៅខែក្រោយ

ឧបនាយករដ្ឋមន្ត្រី​លោក Pham Binh Minh បាន​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​កាលពី​ថ្ងៃអាទិត្យ ដែល​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​ជាតិ​បាន​បង្កើត​សំណើ​នេះ​ឡើង​នៅ​កិច្ចព្រមព្រៀង​នេះ​កាលពី​ពាក់កណ្តាល​ខែមេសា​។

ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​វៀតណាម​នេះ គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល អតិផរណា​នៅ​ក្នុង​ប្រទេស​នេះ កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស ហើយ​តម្លៃ​ប្រេងឥន្ធនៈ​ក៏​បាន​និង​កំពុង​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ ដោយសារ​តែ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ប្រទេស​វៀតណាម មាន​ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​កើនឡើង​ជាង​២,៨% នៅ​ក្នុង​ខែឧសភា កើនឡើង​០,២២% ធៀប​នឹង​ខែមេសា​។

ទោះ​យ៉ាងណា រដ្ឋាភិបាល​ប្រទេស​វៀតណាម ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​សម្រប​សម្រួលការ​ជំទាស់​ពី​ក្រុម​ពាណិជ្ជករ ពិសេស​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង អេ​ឡិច​ត្រូ​និក​សំខាន់​ៗ របស់​វៀតណាម និង ការ​បញ្ចុះបញ្ចូល​អាជីវករ​បរទេស រួម​ទាំង​សភាពាណិជ្ជកម្ម និង ឧស្សាហកម្ម​ជប៉ុន​ផង​ដែរ​។

មែនទែន​ទៅ ប្រទេស​វៀតណាម​បាន​ផ្អាក​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត ចាប់តាំងពី​មាន​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ ១៩ ទើបតែ​នៅ​ឆ្នាំ​នេះ​ទេ ដែល​រដ្ឋាភិបាល​វៀតណាម​ប្រកាស​នឹង​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​មធ្យម ៦% ចាប់ពី​ខែកក្កដា​តទៅ ហើយ​អាច​នឹង​ដំឡើង​ថែម​ទៀត​នៅ​ខែមករា​ឆ្នាំ​ក្រោយ​។

ទោះ​យ៉ាងណា វិនិយោគិន​បរទេស​កំពុង​សម្លឹង​មើល​ទស្សនវិស័យ​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​ក្បែ​ខាង​កម្ពុ​ជាមួយ​នេះ​យ៉ាង​យកចិត្តទុកដាក់ ព្រោះថា កន្លង​មក ដោយសារ​តែ​មាន​តម្លៃ​ពលកម្ម​ទាប វៀតណាម​បាន​ស្រូប​ទាញ​រោងចក្រ​ផលិត​ជា​ច្រើន​ពី​ប្រទេស​ចិន​ផ្លាស់​ប្ដូរ​ទីតាំង ទៅ​កាន់​ប្រទេស​វៀតណាម​វិញ ហើយ​និន្នាការ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ដ​កើនឡើង​ថែម​ទៀត ដោយសារ​បច្ចុប្បន្ន​ទីក្រុង​ប៉េ​កាំ​ង​កំពុង​តែ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ជាមួយ​សហរដ្ឋអាមេរិក​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​នៅ​វៀតណាម​គ្រប់គ្រង​ដោយ​បរទេស​មាន​ចំណែក​កាន់កាប់​ទីផ្សារ​ប្រហែល ៧០% នៃ​ការ​នាំ​ចេញ​ទាំងមូល​របស់​វៀតណាម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំបំបែកខ្លួននៅតំបន់ដុនបាស អំពាវនាវឱ្យវិមានក្រឹមឡាំងបញ្ចូនទ័ពឲ្យខ្លួនបន្ថែមទៀត ដើម្បីទប់ទល់ទាហ៊ានអ៊ុយក្រែន

ព័ត៌មាន
វិមានក្រឹមឡាំងបានថ្លែងកាលពីថ្ងៃច័ន្ទទី ១៣ ថា គោលដៅសំខាន់របស់ប្រទេសរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនគឺ ដើម្បីការពារអធិបតេយ្យភាពនៃសាធារណជនដូណ…

ហេតុអ្វីវិស័យពុះដីឡូតិ៍លក់បាត់បង់ប្រជាប្រិយភាពនៅមួយរយៈចុងក្រោយនេះ?

ព័ត៌មាន
វិស័យពុះដីឡូតិ៍លក់ធ្លាប់មានការរីកដុះដាល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅប៉ុន្មានឆ្នាំមុន។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ជាពិសេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ