កសិកម្ម-វៀតណាម

ក្រុមហ៊ុន​កសិកម្ម​វៀតណាម​ដ៏ធំ ដែលមានសាខានៅកម្ពុជាដែរ ប្រកាសពី​ចំណូល​កើន​ឡើង​ពីការលក់​ផ្លែឈើ


ក្រុមហ៊ុន​កសិកម្ម​ដ៏ធំមួយរបស់​វៀតណាម ឈ្មោះ ហ័ងអាញ់​ជាឡាយ (Hoang Anh Gia Lai) ដែលមានសាខាមួយដែរ នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ពី​កំណើន​​ប្រាក់​ចំណូល​ដល់ទៅ ៨០% ពី​ការលក់​ផ្លែ​ឈើ កាលពីឆ្នាំ​ទៅមិញ។ យោងតាម​របាយការណ៍​ហិរញ្ញ​វត្ថុ​របស់​ក្រុមហ៊ុន សម្រាប់ឆ្នាំ​២០១៨ បង្ហាញថា ឆ្នាំ​២០១៨​ ក្រុមហ៊ុន ហ័ងអាញ់​ជាឡាយ លក់​ផ្លែ​ឈើ​បាន​ទឹកប្រាក់ ១២៥,០៥​លាន​ដុល្លារ​អាមេរិក ដែល​ចំនួន​នេះ​កើនឡើង​ ៨០ភាគរយ បើ​ធៀប​នឹង​ចំណូល​ពី​ការលក់​ផ្លែ​ឈើ​ កាលពីឆ្នាំ​២០១៧។
ក្រុមហ៊ុន HAGL Agrico ជាបុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Hoang Anh Gia Lai កាលពីឆ្នាំ​២០១៨ បាន​វិនិយោគ​ជាង ៤០លានដុល្លារ លើ​ការដាំចេក​នៅ​កម្ពុជា ដើម្បី​នាំ​ចេញទៅចិន។
ដោយ

ទឹកប្រាក់​ដែល​បាន​មកពី​ការលក់​ផ្លែ​ឈើនេះ គឺ​ស្មើ​នឹង​ ៥៤ភាគរយ នៃ​ចំណូល​របស់​ក្រុមហ៊ុន។ 

ផលិតផល​កសិកម្ម​ដទៃទៀត ដូចជា ម្ទេស និង​ម្រេច ក្រុមហ៊ុន​លក់បានជាង ២៣លានដុល្លារ។ ចំណូល​ពី​ការចិញ្ចឹម​គោ​ក្របី ធ្លាក់​ចុះ ៨៣% មក​នៅសល់ត្រឹមតែ ៥,៤៣លានដុល្លារអាមេរិក​ប៉ុណ្ណោះ ខណៈ​ដែល​ចំណូលពី​ចម្ការកៅស៊ូ ធ្លាក់​ចុះ ២៤% មក​នៅ​សល់​ត្រឹម ១៤,៨៧លានដុល្លារអាមេរិក។ 

បរិមាណលក់សរុប​សម្រាប់​ឆ្នាំ​២០១៨ របស់​ក្រុមហ៊ុននេះ គឺ​ស្មើ​នឹងជាង ២៣២លានដុល្លារអាមេរិក គឺ​កើន​ឡើង​ប្រមាណ ១១% បើធៀបនឹង​ការលក់​នៅឆ្នាំ​២០១៧។ នេះ​បើ​យោងតាមការចុះផ្សាយ​របស់សារព័ត៌មាន VN Express របស់​វៀតណាម។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន ហ័ងអាញ់ជាឡាយ ធ្លាប់ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍អចលនទ្រព្យ​ឈាន​មុខ​គេ​នៅ​វៀតណាម ប៉ុន្តែ នៅឆ្នាំ​២០១០ ក្រុមហ៊ុននេះ​បាន​កែ​ទម្រង់​រចនា​សម្ព័ន្ធ​របស់​ខ្លួន ប្រែក្លាយ​ជា​ក្រុមហ៊ុនផ្ដោត​សំខាន់​លើ​វិស័យ​កសិកម្ម កៅស៊ូ និងចិញ្ចឹមសត្វ វិញ។ 

ឆ្នាំ​ទៅមិញ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ Hoang Anh Gia Lai Agriculture JSC (HAGL Agrico) បាន​ធ្វើការវិនិយោគ​ទឹកប្រាក់ ៤២លានដុល្លារអាមេរិក ទៅ​លើ​ផ្ទៃដី​ ៥.៣០០ហិកតារ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាំ​ចេក​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់ប្រទេស​ចិន ជាការឆ្លើយតប​ទៅនឹង​តម្រូវការកើនឡើង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន។ 

ក្រុមហ៊ុន HAGL Agrico មាន​ដៃចម្ការ​នៅ​វៀតណាម ឡាវ និង​កម្ពុជា សរុប ១៣.៥០០ហិកតារ។ ក្រុមហ៊ុន​នេះ ដាំដុះ​និង​នាំ​ចេញ​ផ្លែឈើ​ជាច្រើនមុខ ដូចជា ផ្លែ​ស្រកានាគ ផ្លែផាសិន ចេក និង ម្ទេស ជាដើម៕




អត្ថបទបន្ទាប់


សម្ដេចតេជោ​ថា អ្នក​ជេរ​ប្រមាថ​សម្ដេច ​អាច​ត្រូវ​'រន្ទះបាញ់​'និង'​រលូត​កូន'

ព័ត៌មាន
សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ ថា អ្នក​ដែល​ជេរ​ប្រមាថ​រូប​លោក​ អាច​នឹង​ត្រូវ​រន្ទះបាញ់ និង​រលូត​កូន ជា​លទ្ធ…

កម្ពុជា កំពុងចរចាជាមួយនឹង ឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកព្រំដែនថ្មីៗបន្ថែមទៀត

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី២ មេសានេះ បានប្រកាសថាឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងចរចាជាមួយនឹងប្រទេសជាប់ភូមិផងរបងជាមួយ គឺ ឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ