វិស័យធនាគារ

តើទុនបម្រុងរបស់ធនាគារកណ្តាលរុស្ស៊ីមានទំហំប៉ុណ្ណា ហើយស្ថិតនៅទីណាខ្លះ?


នៅមុនពេលកងកម្លាំងយោធារុស្ស៊ី បានបើកការឈ្លានពានអធិបតេយ្យភាពអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមអ្នកសេដ្ឋកិច្ចលោកខាងលិចដឹងថា ធនាគារកណ្តាលរុស្ស៊ី មានទុនបម្រុង ដែលដាក់នៅបរទេសរហូតដល់ទៅ៦១២ពាន់លានដុល្លារ។ នៅក្នុងចំណោមទុនបម្រុងទាំងនេះ ពាក់កណ្តាលត្រូវបានគេដឹងថា ត្រូវបានរុស្ស៊ីតម្កល់នៅបណ្តាប្រទេសលោកខាងលិចនោះតែម្តង។
វិស័យធនាគារ
ដោយ

ធនាគារកណ្តាលរុស្ស៊ី ត្រូវបានគេដឹងថា មានទុនបម្រុងជារូបិយប័ណ្ណបរទេស និងជាមាសមានតម្លៃសរុបរហូតដល់៦១២ពាន់លានដុល្លារឯណោះ ក្នុងនោះប្រហែលជា៣០០ពាន់លានដុល្លារ គឺនៅតាម បណ្តាប្រទេសលោកខាងលិច ដែលកំពុងតែត្រូវបានបង្កក។

សារព័ត៌មានបស្ចិមប្រទេសបានរាយការណ៍ថា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកម្លាំងយោធាចូលលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ភ្លាម សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តក៏បានប្រកាសដាក់ចេញនូវវិធានការជាបន្ទាន់មួយតាមរយៈការបង្កកទុនបម្រុងទាំងនេះ ហើយផ្អាកប្រតិបត្តិការជាមួយធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីភ្លាមៗ។

នៅពេលនេះគេនៅមិនទាន់ដឹងទេថា តើជោគវាសនានៃទឹកប្រាក់៣០០ពាន់លានដុល្លារ ដែលលោកខាងលិចបង្កកនេះនឹងទៅជាយ៉ាងណានៅឡើយទេ ខណៈដែលសហរដ្ឋអាម៉េរិក បានស្នើសុំឱ្យសហភាពអឺរ៉ុបសម្រេចរឹបអូស ហើយបង្វែវាទៅជាកម្មវិធីជំនួយជួយដល់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារតែរុស្ស៊ីឈ្លានពាន ប៉ុន្តែបានជួបឧបសគ្គដោយសារតែមានការជំទាស់។

ជុំវិញចំណាត់ការនេះ លោក ពូទីន បានចោទប្រកាន់លោកខាងលិចថា បានបង្កសង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ហើយបានហៅការបង្កកនោះថា ជាការប្លន់ទុនបម្រុងរបស់ខ្លួន។ ពាក់ព័ន្ធនឹងផែនការនេះ ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី គឺលោកស្រី អែលវីរ៉ា ណាប៊ីយូលីណា ( Elvira Nabiullina) ត្រូវបានរិះគន់ដោយអ្នកជាតិនិយមរុស្ស៊ីផងដែរ។ ប៉ុន្តែគេដឹងថា រុស្ស៊ីហាក់មានការត្រៀមទុកខ្លះទាក់ទងនឹងការគ្រប់គ្រង និងចាត់ចែងលើទុនបម្រុងទាំងនេះ។

ធនាគារកណ្តាលរុស្ស៊ី មិនបានផ្តល់ការវិភាគលម្អិតអំពីទ្រព្យសម្បត្តិដែលត្រូវបានបង្កកនោះទេ ប៉ុន្តែគេដឹងថា ស្ថាប័ននេះបានកាន់កាប់ទ្រព្យសម្បត្តិសរុបគិតជាអឺរ៉ូ មានតម្លៃ២០៧ពាន់លានដុល្លារ,ជាលុយដុល្លារតម្លៃ៦៧ពាន់លានដុល្លារ និងជាលុយផោនអង់គ្លេស មានតម្លៃដល់ទៅ ៣៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ រុស្ស៊ីក៏កំពុងតែគ្រប់គ្រងទ្រព្យជាប្រាក់យ៉េនជប៉ុន មានតម្លៃ៣៦ពាន់លានដុល្លារ, ដុល្លារកាណាដាតម្លៃ១៩ពាន់លានដុល្លារ, ដុល្លារអូស្ត្រាលីចំនួន៦ពាន់លានដុល្លារ, ដុល្លារសិង្ហបុរីជិត២ពាន់លានដុល្លារ និងហ្រ្វង់ស្វីសចំនួនជាង១ពាន់លានដុល្លារ។

ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយថា ទ្រព្យសកម្មទាំងនេះត្រូវបានវិនិយោគជាចម្បងនៅក្នុងមូលបត្របរទេស និងប្រាក់បញ្ញើរបស់ធនាគារជាដើម ហើយទ្រព្យទាំងនេះភាគច្រើនគឺមាននៅចិន អាល្លឺម៉ង់ បារាំង អង់គ្លេស អូទ្រីស និងកាណាដា៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសនៅវៀតណាម ហក់ឡើងលើស៣ពាន់ដុល្លារក្នុងមួយតម្លឹង?

ព័ត៌មាន
ក្រុមអ្នកវិភាគទីផ្សារបានឱ្យដឹងថា តម្លៃមាសក្នុងប្រទេសវៀតណាម បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ ពោលគឺមាន…

ក្រុមហ៊ុនទូរសព្ទចិន Xiaomi បញ្ចេញរថយន្តអគ្គិសនីដំបូង ជាមួយមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូល១របស់ពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតស្មាតហ្វូនខ្នាតយក្សរបស់ចិន Xiaomi បានបញ្ចេញរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួនជាមួយមហិច្ឆតាចង់ក្លាយជាក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ