ស្ថានភាពសេដ្ឋកិច្ច

ស្របពេលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តើពលរដ្ឋគួរមានការប្រុងប្រយ័ត្នបែបណាក្នុងការប្រើប្រាស់ឥណទាន ដើម្បីចៀសផុតពីហានិភ័យ?


ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ និងបន្តជួបបញ្ហាប្រឈមសកលនានា ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ពលរដ្ឋ និងទាញទម្លាក់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
ស្ថានភាពសេដ្ឋកិច្ច
ដោយ

ផលជះអវិជ្ជមានលើអាជីវកម្ម និងការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋនេះ បានជំរុញឱ្យឥណទានសងយឺតលើសពី៣០ថ្ងៃ នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងត្រីមាសទី២ឆ្នាំនេះ មានការកើនឡើងជាង៩%។ តើស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អបែបនេះ ប្រជាពលពលរដ្ឋគួរមានការប្រុងប្រយ័ត្នយ៉ាងណាខ្លះ នៅក្នុងការប្រើប្រាស់ឥណទាន ដើម្បីកុំឱ្យផុងខ្លួនជាមួយបំណុលវ័ណ្ឌក?

នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានខេមបូណូមីស លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា ស្របពេលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីចៀសវាងនៅពេលមានបញ្ហាណាមួយកើតឡើង ដែលនាំឱ្យមានការប្រឈមជាមួយនឹងសម្ពាធហិរញ្ញវត្ថុ ក៏ដូចជាធ្លាក់ចូលទៅក្នុងបញ្ហាបំណុលវ័ណ្ឌកជាដើម។

​ដើម្បីឱ្យការប្រើប្រាស់ឥណទានមានប្រសិទ្ធភាព និងចៀសផុតពីហានិភ័យផ្សេងៗនោះ លោក កាំង តុងងី លើកទឹកចិត្តឱ្យពលរដ្ឋ ត្រូវរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ និងកុំផ្តេកផ្តួលទៅតាមបញ្ហាដែលកំពុងកើតមាន ហើយត្រូវស្វែងរកវិធីដោះស្រាយបញ្ហា ពោលគឺត្រូវពិនិត្យមើលទីផ្សារអាជីវកម្មរបស់ខ្លួន ថាត្រូវបង្កើនប្រាក់ចំណូលឡើងវិញតាមវិធីណា ក៏ដូចជាកាត់បន្ថយចំណាយដែលមិនចាំបាច់ជាដើម។

​សូមជម្រាបថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទានជាង៥ពាន់១រយលានដុល្លារដល់អ្នកប្រើប្រាស់ជាង១,៥លានគណនី ដែលទំហំនេះមានការថយចុះប្រមាណជាង១% បើធៀបនឹងត្រីមាសទី១។ ទន្ទឹមនេះ ចំនួនឥណទានដែលសងយឺតលើស៣០ថ្ងៃ នៅក្នុងរយៈពេលដូចគ្នានេះ មានការកើនឡើងជាង៩%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ - ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គាំទ្រសហគមន៍មូលដ្ឋាននៅសង្កាត់ព្រែកឯងដោយផ្តល់អំពូលភ្លើងតាមដងផ្លូវដែលប្រើពន្លឺព្រះអាទិត្យ និងកញ្ចប់អំណោយ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ — ក្នុងអំឡុងខួបលើកទី ៣០ ឆ្នាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេ…

តំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួននៅតែជួបបញ្ហារឿងសេវាទូរសព្ទ ខណៈផែនការដំឡើងបង្គោលអង់តែន១០០បង្គោលគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍កត់សម្គាល់ឃើញថា សេវាទូរសព្ទនៅតំបន់ទេសចរណ៍ដាច់ស្រយាលមួយចំនួនហាក់មានភាពប្រសើរឡើងវិញខ្លះហើយ បន្ទាប់ពីរាជរដ្ឋាភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ