អត្ថបទពាណិជ្ជកម្ម

តើការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO ចូលរួមចំណែកសំខាន់អ្វីខ្លះសម្រាប់ខ្សែចង្វាក់ផលិតកម្មធំៗ?


ការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក ប៉ុន្ដែ សម្រាប់នៅកម្ពុជា ការអនុវត្តស្ដង់ដារនេះ ពុំសូវមានច្រើននោះឡើយ ដ្បិតថា តម្រូវឱ្យមានការប្រតិបត្តិការងារស្របតាមគោលការណ៍ដែលបានកំណត់ជាអន្តរជាតិ។ ហេតុអ្វីក្រុមហ៊ុនធំៗត្រូវអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO សម្រាប់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន?
តើការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO ចូលរួមចំណែកសំខាន់អ្វីខ្លះសម្រាប់ខ្សែចង្វាក់ផលិតកម្មធំៗ?
ដោយ
អំពី KHB ISO

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនដ៏ធំជាងគេមួយនៅក្នុងវិស័យ​ផលិតស្រាបៀរ និងភេសជ្ជៈ​នៅកម្ពុជា​ ដែល​ត្រូវ​បានស្ថាប័នអន្តរជាតិ បញ្ជាក់ស្តង់ដារ ISO ​​ទទួលស្គាល់អំពីសមត្ថភាព​គ្រប់គ្រង​ប្រតិបត្តិការ​ស្ដង់ដារ​អន្តរជាតិ។

តាមការអះអាងរបស់លោក ថេង សូនិច អ្នកគ្រប់គ្រងផ្នែកគុណភាពនៃក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនដែលត្រូវបាន​វិនិយោគ១០០% ដោយសហគ្រិនខ្មែរ​មួយនេះ បានទទួលវិញ្ញាបនបត្រអន្តរជាតិ ISO ចំនួន២ គឺ ISO 9001 ដែលបញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន​។

លោក ថេង សូនិច អ្នកគ្រប់គ្រងផ្នែកគុណភាពនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

លោក ថេង សូនិច បានលើកឡើងថា កត្តាដែលជំរុញឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ខិតខំអនុវត្ត​ពង្រឹងសមត្ថភាពគ្រប់គ្រង​ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនរហូតទទួលបាន​ការបញ្ជាក់អំពីស្ដង់ដារ ISO ចំនួន ២ នាពេលនេះ គឺជា​ការគិតគូរប្រកបដោយទស្សនវិស័យវែងឆ្ងាយ​របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់​ក្រុមហ៊ុន និងម៉ាកផលិតផល​ឱ្យកាន់តែល្បីខ្ទរខ្ទារទាំង​នៅក្នុងទីផ្សារក្នុងស្រុក និងតំបន់ ដោយហ៊ានវិនិយោគលើគ្រឿងចក្រខ្នាតធំ និង​បច្ចេកវិទ្យាចុងក្រោយបង្អស់។ ការអនុវត្ត​ការងារស្របតាមស្ដង់ដារកំណត់ដោយ ISO នេះទៀតសោត ក៏បានចូលរួមធ្វើឱ្យ​ការបំពេញ​ការងារ​កាន់តែមានប្រសិទ្ធភាពតាមរយៈការកែលម្អដំណើរការដោយឥតឈប់ឈរ, ការបង្កើនការពេញចិត្តរបស់អតិថិជន, ការផ្តល់ទំនុកចិត្តដល់អតិថិជន និងការមានទំនួលខុសត្រូវចំពោះបរិស្ថានសង្គម។

ជាមួយគ្នានេះ លោក ឈីវ ឈីទីង (CHEW CHEE TING) ប្រធានសវនករ នៃស្ដង់ដារអន្តរជាតិ ISO 9001 និង ISO 14001 បានលើកឡើងថា ហេតុផលដែលជំរុញឱ្យ​​ក្រុមហ៊ុនធំៗ​នៅទូទាំងពិភពលោក រួមទាំងក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស ចាំបាច់ត្រូវ​អនុវត្ត​ស្ដង់ដារអន្តរជាតិ ISO ដោយសារតែវា​ គឺជា​វិធីសាស្ត្រមួយ ដែល​ក្រុមហ៊ុនទាំងអស់នោះ អាចបង្ហាញអំពី​ការប្តេជ្ញាចិត្ត​ចំពោះការអភិវឌ្ឍ​ផ្នែក​គុណភាព បរិស្ថាន សុវត្ថិភាព​ និងទិដ្ឋភាពផ្សេងទៀត​នៅក្នុង​រោងចក្រ​។

លោក ឈីវ ឈីទីង បានលើកឡើងយ៉ាងដូច្នេះថា «វិញ្ញាបនបត្រ​ស្ដង់ដារអន្តរជាតិ ISO​​ ជាវិធីសាស្ត្រមួយ​សម្រាប់​ធ្វើឱ្យមានភាពប្រសើរឡើងលើផ្នែកគុណភាព ហើយជាទូទៅ ក្រុមហ៊ុន​នានាតែងប្រើវា​ជាមធ្យោបាយមួយ​គ្រប់គ្រងលើប្រសិទ្ធភាពផលិតកម្មភ្ជាប់ជាមួយការគិតគូរពីបរិស្ថាន​ និងគុណភាពផលិតផល​ប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ។ លើសពីនេះ ប្រព័ន្ធ​គ្រប់គ្រងទាំងនេះ គឺធ្វើយ៉ាងណាសំដៅ​បំពេញតម្រូវការរបស់​អ្នកប្រើប្រាស់តែម្ដង។»

លោក ឈីវ ឈីទីង (CHEW CHEE TING) ប្រធានសវនករ នៃស្ដង់ដារអន្តរជាតិ ISO 9001 និង ISO 14001 នៃក្រុមហ៊ុន Global Compliance Certification Sdn Bhd

លោកបន្ថែមទៀតថា «សម្រាប់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានទទួល​នូវវិញ្ញាប័នបត្រ ISO នេះដែរ ហើយក្រុមហ៊ុននេះ គឺបានបំពេញលក្ខខណ្ឌសព្វគ្រប់​​ទៅលើការគ្រប់គ្រងខ្សែចង្វាក់ផលិតកម្ម​ ក៏ដូចជា​ប្រព័ន្ធគ្រប់គ្រង​គុណភាព​ដែលមានស្រាប់ ដើម្បីធានាថា ផលិតផល​ ដែលចេញលក់នៅលើទីផ្សារ គឺត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិដែលបានកំណត់។»

វិញ្ញាបនបត្រ​ស្ដង់ដារអន្តរជាតិ ISO គឺពិតជាមានសារសំខាន់ខ្លាំងណាស់​សម្រាប់​ក្រុមហ៊ុននានា ហើយវិញ្ញាប័នបត្រនេះ គឺមានសុពលភាព ៣ឆ្នាំ។ ដើម្បី​រក្សាបាននូវ​ការបញ្ជាក់ស្ដង់ដារអន្តរជាតិ​នេះឱ្យនៅបន្ដ ក្រុមហ៊ុនត្រូវការ​អ្នកជំនាញ​ផ្នែកសវនកម្ម ISO ដើម្បីចុះមកត្រួតពិនិត្យ​ និងវាយតម្លៃ​ជាប្រចាំឆ្នាំ​ទៅលើការអនុវត្ត​ស្ដង់ដារអន្តរជាតិ ISO នៅក្នុងចង្វាក់ផលិតកម្មរបស់ខ្លួន៕




អត្ថបទបន្ទាប់


កម្ពុជាត្រៀមស្វាគមន៍នាវាទេសចរណ៍ Westerdam ជាមួយអ្នកដំណើររាប់ពាន់នាក់នៅព្រឹកស្អែក

ព័ត៌មាន
បើគ្មានការប្រែប្រួលទេ នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើររាប់ពាន់នាក់ នឹងចូលចតជាថ្មីម្ដងទៀត នៅកំពង់ផែក្រុងព្រ…

អាជ្ញាធររឹបអូសសាច់បង្កកចម្រុះខូចគុណភាពបានជិត២ពាន់តោននៅឆ្នាំនេះ ខណៈគយប្តេជ្ញាប្រឹងទប់ស្កាត់ការនាំចូល

ព័ត៌មាន
នៅពេញមួយឆ្នាំ២០២៣ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រឹបអូសសាច់បង្កកចម្រុះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ