នាវា Westerdam

កម្ពុជាត្រៀមស្វាគមន៍នាវាទេសចរណ៍ Westerdam ជាមួយអ្នកដំណើររាប់ពាន់នាក់នៅព្រឹកស្អែក


បើគ្មានការប្រែប្រួលទេ នាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាម៉េរិក ដែលមានអ្នករួមដំណើររាប់ពាន់នាក់ នឹងចូលចតជាថ្មីម្ដងទៀត នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងចូលចតនេះ ត្រូវបានក្រសួង និងអាជ្ញាធរខេត្ត ត្រៀមធ្វើពិធីស្វាគមន៍ចំពោះភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ដោយរំពឹងថា វត្តមានរបស់នាវា Westerdam នឹងរួមចំណែកជួយផ្សព្វផ្សាយពីសក្ដានុពលក្នុងវិស័យទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។
នាវា Westerdam
ដោយ
អំពី westerdam

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា អាជ្ញាធរបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីស្វាគមន៍ការចូលមកដល់របស់នាវា Westerdam នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដែលមានភ្ញៀវទេសចររាប់ពាន់នាក់បានរួមដំណើរមកជាមួយ។ សម្រាប់ការមកដល់របស់នាវា Westerdam លើកនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អាជ្ញាធរខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធនឹងរៀបចំកាដូជាបាច់ផ្កា ការសម្តែងរបាំបុរាណ ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទាំងនោះ។ នេះបើតាមការអះអាងរបស់លោក តាំង សុចិត្តគ្រឹស្នា។

ការចូលចតជាថ្មីនៃវត្តមានរបស់នាវា Westerdam របស់សហរដ្ឋអាម៉េរិកលើកនេះ ត្រូវបានអ្នកជំនាញទេសចរណ៍កត់សម្គាល់ថា វាពិតជាមានសារសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍កម្ពុជាដែលកំពុងស្ថិតក្នុងដំណាក់នៃការស្តារឡើងវិញក្រោយវិបត្តិ ដ្បិតការធ្វើដំណើរកម្សាន្តតាមនាវាធុនធំលំដាប់អន្តរជាតិ គឺភាគច្រើនជាអ្នកមានជីវភាពធូរធារ ហើយនាវាធុនធំមួយនេះ មិនត្រឹមតែជួយបង្ហាញពីកម្ពុជាថាជាគោលដៅទេសចរណ៍មានភាពទាក់ទាញ ស្អាត និងសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ក្នុងខេត្តព្រះសីហនុ ទៅកាន់ពិភពលោកផងដែរ។

គួររំលឹកថា នាវាទេសចរណ៍ Westerdam ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងអំឡុងពេលពិភពលោកផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំង បន្ទាប់ពីប្រទេស និងកោះចំនួន៥ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធមិនឱ្យនាវា ដែលមានមនុស្សជាង២,២០០នាក់នេះចូលចត ដោយសារបារម្ភពីជំងឺកូវីដ-១៩។ ការអនុញ្ញាតឱ្យនាវានេះចូលចតនៅកម្ពុជាកាលនោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានទាំងការរិះគន់ និងការសាទរពីប្រជាពលរដ្ឋ និងប្រទេសមួយចំនួននៅលើពិភពលោក។ តាមរយៈភាពក្លាហានរបស់ប្រមុខរាជរដ្ឋាភិបាលនេះបានបង្កើតឱ្យមានជាពាក្យស្លោកមួយថា«កម្ពុជាតូចតែបេះដូងធំ»៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន ម៉ាណែត៖ ភាពរីកចម្រើននៃប្រទេសជាតិ ចាំបាច់ត្រូវការពឹងផ្អែកប្រភពហិរញ្ញវត្ថុពីខាងក្រៅ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចូលរួមពីដៃគូអភិវឌ្ឍន៍នានា រួមទាំងប្រទេសជប៉ុនផង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្…

តើការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO ចូលរួមចំណែកសំខាន់អ្វីខ្លះសម្រាប់ខ្សែចង្វាក់ផលិតកម្មធំៗ?

ព័ត៌មាន
ការអនុវត្តស្ដង់ដារអន្តរជាតិ ឬ ISO កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយពីសំណាក់ក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក ប៉ុន្ដែ សម្រាប់នៅកម្ពុជា ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ