វិស័យអចលនទ្រព្យ

ទីផ្សារអចលនទ្រព្យវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដែលមានភាពទាក់ទាញបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក


ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអាម៉េរិក CBRE កាលពីពេលថ្មីៗនេះបង្ហាញថា ប្រទេសវៀតណាម បានក្លាយជាទីផ្សារអចលនទ្រព្យទើបនឹងរះដែលមានភាពទាក់ទាញបំផុតទី២ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីឥណ្ឌា ។ នេះបើយោងតាមសារព័ត៌មានធំៗជាច្រើន។
វិស័យអចលនទ្រព្យ
ដោយ

ការស្ទង់មតិមួយ ដែលក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអាម៉េរិក CBRE បានធ្វើឡើងទៅលើវិនិយោគិនក្នុងតំបន់រយៈពេលពីរខែចុងក្រោយនៃឆ្នាំ២០២៣ អំពីផែនការវិនិយោគរបស់ពួកគេសម្រាប់ឆ្នាំ២០២៤ បង្ហាញថា ប្រទេសឥណ្ឌា បានក្លាយជាទីផ្សារអចលនទ្រព្យទើបនឹងរះដែលមានភាពទាក់ទាញបំផុតទី១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈលេខ២បានទៅលើប្រទេសវៀតណាម និងលេខ៣ បានទៅលើប្រទេសថៃ។ ការស្ទង់មតិនេះបញ្ជាក់ថា អចលនទ្រព្យដែលមានភាពទាក់ទាញបំផុតសម្រាប់បណ្ដាវិនិយោគិន គឺជាអចលនទ្រព្យប្រភេទឧស្សាហកម្ម និងការិយាល័យ។

សកម្មភាពពាណិជ្ជកម្មដែលកំពុងកើនឡើងនៅក្នុងប្រទេសវៀតណាម បានជំរុញតម្រូវការការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងភ័ស្តុភារកម្ម ហើយដោយសារតែហេតុផលនេះហើយទើបធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍ខ្លាំងលើអចលនទ្រព្យប្រភេទឧស្សាហកម្ម។ វិនិយោគិនបរទេសក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរ លើប្រភេទដីលំនៅឋាន ហើយកំពុងស្វែងរកទិញយ៉ាងសកម្មនូវដីលំនៅឋាន ដែលគេដាក់លក់បញ្ចុះតម្លៃ ឬដីណា ដែលម្ចាស់កំពុងជួបការលំបាកផ្នែកផ្លូវច្បាប់ និងហិរញ្ញវត្ថុ។

លោក ង្វៀន ហ្វាំ អាញ់ ឌុយ (Nguyen Pham Anh Duy) នាយកផ្នែកប្រឹក្សាយោបល់វិនិយោគនៅក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE Vietnam ប្រចាំប្រទេសវៀតណាម បានលើកឡើងថា វិនិយោគិនបរទេសមានចក្ខុវិស័យរយៈពេលវែងចំពោះសក្តានុពលនៃសេដ្ឋកិច្ចវៀតណាម។ វិនិយោគិនជាច្រើនកំពុងសម្លឹងរកឱកាសលក់ចេញអចលនទ្រព្យរបស់ពួកគេទៅឱ្យវិនិយោគិនថ្មីៗ បន្ទាប់ពីបានកាន់កាប់អចលនទ្រព្យទាំងនោះអស់រយៈពេលយូរ។ ការស្ទង់មតិនេះបានចង្អុលបង្ហាញថា បណ្ដាវិនិយោគិននៅអាស៊ី-ប៉ាស៊ីហ្វិក កំពុងស្វែងរកទិញអចលនទ្រព្យដែលគេដាក់លក់បញ្ចុះតម្លៃ ដើម្បីបង្កើនប្រាក់ចំណេញទ្វេដង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋអង់គ្លេសកំពុងរស់នៅក្នុងបញ្ហា ការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃកាន់តែខ្លាំង

ព័ត៌មាន
បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅអង់គ្លេស កំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាកខ្លាំងឡើងៗ មិនថាតែអ្នកមានប្រាក់ចំណូលទាបនោះទេ សូម្បីពលរដ្ឋដែលមានប្រាក់…

នាយករដ្ឋមន្ត្រីថៃ មានមហិច្ឆតា ប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលថ្នាក់តំបន់ និងពិភពលោកក្នុងវិស័យសំខាន់ៗចំនួន៨

ព័ត៌មាន
អំឡុងសន្និសីទនៅវិមានរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញផែនការ“ចក្ខុវិស័យសម្រាប់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ