ក្រុមហ៊ុន Panasonic

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Panasonic នឹងឈប់ផលិតអំពូលម៉ែត្រ នៅត្រឹមឆ្នាំ២០២៧?


ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុននឹងឈប់ផលិតអំពូលម៉ែត្រវែងៗនៅចុងឆ្នាំ២០២៧ ខាងមុខ ដែលជាការបិទបញ្ចប់ផលិតកម្មរយៈពេលជាង៧ទសវត្សរ៍នៅក្នុងវិស័យនេះរបស់ខ្លូន។ ការឈប់ផលិតអំពូលម៉ែត្រនេះ ដោយសារក្រុមហ៊ុននេះនឹងងាកទៅផ្តោតលើការផលិតអំពូលភ្លើង អិលអ៊ីឌី ដែលកំពុងមានតម្រូវការខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន Panasonic
ដោយ

ក្រុមហ៊ុន Panasonic បានចាប់ផ្តើមផលិតអំពូលម៉ែត្រនៅឆ្នាំ១៩៥១ ហើយបច្ចុប្បន្នក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ នៅប្រទេសជប៉ុន ដែលផលិតអំពូលភ្លើងវែងៗរួមជាមួយនឹងក្រុមហ៊ុន តូស៊ីបា ឡាយធីង អែន តិចឡូនូជី Toshiba Lighting & Technology និងក្រុមហ៊ុន ហូតាលុច (Hotalux)។ ក្រុមហ៊ុន Panasonic បានក្លាយជាក្រុមហ៊ុនដំបូងគេដែលបានសម្រេចចិត្តឈប់ផលិតអំពូលម៉ែត្រនៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ប៉ុន្តែគេរំពឹងថា ក្រុមហ៊ុននេះនឹងបង្កើនការផលិតអំពូលភ្លើង LED ជំនួសវិញ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបង្ហាញយ៉ាងណាក៏ដោយ។

ការឈប់ផលិតអំពូលម៉ែត្ររបស់ក្រុមហ៊ុននេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងអន្តរជាតិមួយក្នុងខែវិច្ឆិកា ដែលនឹងហាមឃាត់ការផលិត ការនាំចេញ និងការនាំចូលអំពូលភ្លើងវែងៗនៅចុងឆ្នាំ២០២៧ ដោយសារតែមានសារធាតុបារ៉ត ប៉ុន្តែអំពូលភ្លើងដែលបានផលិតមុនកាលបរិច្ឆេទនេះ អាចបន្តលក់រហូតដល់ឆ្នាំ២០២៨ ឬលើសនេះទៀត។

ក្រុមហ៊ុន Panasonic គ្រោងនឹងបន្តផលិតអំពូលម៉ែត្ររហូតដល់ថ្ងៃកំណត់ដោយសារតែតម្រូវការសម្រាប់ផលិតផលមួយនេះនៅតែបន្តមាននៅក្នុងប្រទេសជប៉ុន។ បើតាមសមាគមផលិតអំពូលភ្លើងនៅជប៉ុនបានឱ្យដឹងថា គិតត្រឹមខែមិថុនា អំពូលភ្លើងដែលកំពុងប្រើប្រាស់នៅប្រទេសជប៉ុនជាង៦០% គឺជាអំពូលភ្លើង LED ចំណែកអំពូលម៉ែត្រត្រូវបានផលិតភាគច្រើនបំផុតគឺត្រឹមតែ៤០%ប៉ុណ្ណោះ។

សមាគម JLMA បានប៉ាន់ប្រមាណថា រដ្ឋាភិបាលជប៉ុនមានបំណងប្រែក្លាយអំពូលម៉ែត្រដែលមានស្រាប់ទាំងអស់នៅប្រទេសជប៉ុនទៅជាអំពូលភ្លើង LED នៅត្រឹមឆ្នាំ២០៣០ ហើយការធ្វើបែបនេះអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនីបានពាក់កណ្តាលចាប់ពីឆ្នាំ២០៣១៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ប្រកាសផ្អាកវិនិយោគលើចម្ការដូងប្រេងថ្មីៗ ដើម្បីរក្សាគម្របព្រៃឈើ និងបរិស្ថាន

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី បានសន្យាបញ្ឈប់ដំណើរការវិនិយោគលើគម្រោងដាំដូងប្រេងថ្មីៗនៅក្នុងតំបន់ព្រៃឈើ ដើម្បីគាំទ្រដល់និរន្តរភាព និងរក្សាគម្របព្រៃឈើបច្ចុប្ប…

អ្នកឧកញ៉ា សៀ ឫទ្ធី សហការជាមួយ ក្រុមហ៊ុនអចលនទ្រព្យឥណ្ឌូនេស៊ីធំមួយ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ