ទេសចរចិន​

ប្រទេសចិន នឹងហាមការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេស ដោយសារហានិភ័យមេរោគឆ្លង


ប្រទេសចិន នឹងបន្តផ្អាក ការធ្វើដំណើរកម្សាន្ដជាក្រុមចេញទៅក្រៅប្រទេស ហើយក៏នឹងលុបចោល ភ្នាក់ការងារទេសចរណ៍អំពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្ដក្នុងប្រទេសផងដែរ ដោយសារតែបារម្ភពីហានិភ័យនៃការកើតឡើងជាថ្មីនៃករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងរដូវរងារនេះ។ នេះបើតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញនេះ។
ប្រទេសចិន នឹងហាមការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេស ដោយសារហានិភ័យមេរោគឆ្លង (រូបភាព៖ https://www.rslonline.com)
ដោយ

ប្រទេសចិន ធ្លាប់​បាន​ផ្អាក​ការធ្វើដំណើ​រកម្សាន្ដ​ក្នុងស្រុក និង​ក្រៅប្រទេស លើកដំបូង​​នៅក្នុង​ខែ មករា ដែលវា​ជាផ្នែកមួយ​នៃ​វិធានការ​តឹងរឹង ក្នុងការ​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាល​នៃមេរោគ  ដែលបាន​ផ្ទុះការឆ្លង​រីករាលដាល​ដំបូង​នៅក្នុង​ទីក្រុង​វូហាន ប្រទេសចិន។ ទោះយ៉ាងណា ចាប់ពីខែ​កក្កដា ប្រទេសចិន បាន​អនុញ្ញាត​ឲ្យ មាន​ការធ្វើ​ដំណើរ​កម្សាន្ដ​ក្នុងស្រុកឡើងវិញ ចំពេលដែល​ករណីឆ្លង​មេរោគ​រាតត្បាត​មានការ​ធ្លាក់ចុះ​ជាលំដាប់។

ការដាក់បំរាមលើ​ការធ្វើដំណើរ​កម្សាន្ដ​​ជាក្រុម​ចេញក្រៅប្រទេស​ ពីសំណាក់​​រដ្ឋាភិបាលចិននេះ បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ឧស្សាហកម្ម​ទេសចរណ៍​នៅក្នុងប្រទេស​មួយចំនួន ដូចជា ប្រទេសថៃជាដើម ដោយ​ប្រទេសនេះ មានការពឹងផ្អែកខ្លាំង​ លើ​ភ្ញៀវទេសចរ​ចិន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

ការប្រកាសផ្អាក​ការធ្វើដំណើរកម្សាន្ដ​​ជាក្រុម​ចេញក្រៅប្រទេស​របស់​អាជ្ញាធរចិននេះ គឺធ្វើឡើង នៅចំពេល​ដែល​ប្រទេសថៃ ទើបតែ​បានចាប់ផ្ដើម​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​នាពេល​ថ្មីៗនេះ ដោយ​នៅ​ក្នុង​ថ្ងៃបើក​ដំបូង គឺប្រទេសថៃ ទទួលបានក្រុម​​ភ្ញៀវទេសចរ​ចិន ៤១នាក់ សម្រាប់​ជើងដំបូង​។

អំឡុងពេលនៃការបើកទ្វារទទួល​ភ្ញៀវទេសចរអន្តរជាតិ​​ នៅដំណាក់កាលទី ១របស់ថៃនេះ  គឺកំណត់​ចំនួនភ្ញៀវ​ទេសចរត្រឹមតែ ១ពាន់ ២រយនាក់ ក្នុងមួយខែប៉ុណ្ណោះ ពោលគឺ មាន​ទាបជាងការ​ទទួលភ្ញៀវទេសចរបរទេស មុនពេលវិបត្តិកូវីដ១៩ ដែលធ្លាប់​មានដល់ទៅ ៣លាននាក់ក្នុងមួយខែៗ ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ប្រឈមនឹងការបាត់បង់ការងារ ១០ម៉ឺននាក់ ក្នុងវិស័យអាជីវកម្មរៀបចំកម្មវិធី និងសេវាកម្មទីផ្សារ

ព័ត៌មាន
ក្រមហ៊ុនរៀបចំកម្មវិធី និង សេវាកម្មទីផ្សារ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្ររបស់ថៃ គឺ ក្រុមហ៊ុន Index Creative village Plc រំពឹងថា នឹង...

ជំនួញពាណិជ្ជកម្មសកល អាចនឹងធ្លាក់ចុះដល់ ៩% ក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយរបស់ សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ បានព្យាករថា ជំនួញពាណិជ្ជកម្មនៅលើទីផ្សារ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ