តុលាការពាណិជ្ជកម្មកម្ពុជា

ហេតុអ្វីការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា នឹងត្រូវលើកពេលទៅដល់ឆ្នាំ២០២៣?


មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អះអាងថា តុលាការពាណិជ្ជកម្មដំបូងគេរបស់កម្ពុជា ដែលគ្រោងនឹងបង្កើតឡើងនៅឆ្នាំ២០២២នោះ នឹងត្រូវពន្យារពេលដល់ឆ្នាំ២០២៣។ តុលាការនេះ គឺជាតុលាការពិសេសមួយរបស់កម្ពុជា ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម ប្រកបដោយភាពឆាប់រហ័ស តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។ អ្នកជំនាញបានចាត់ទុក ការបង្កើតតុលាពាណិជ្ជកម្មនេះ គឺជាឈ្នាន់មួយសម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។
ហេតុអ្វីការបង្កើតតុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា នឹងត្រូវលើកពេលទៅដល់ឆ្នាំ២០២៣?

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា បានសហការជាមួយក្រសួងយុត្តិធម៌អស់រយៈពេលយូរឆ្នាំហើយ ដើម្បីបង្កើតតុលាការពាណិជ្ជកម្មឡើង ដោយគ្រោងបង្កើតឡើងនៅឆ្នាំ២០២២នេះតែម្ដង។ ប៉ុន្ដែដោយសារតែជួបនូវបញ្ហាប្រឈមមួយចំនួន រួមមានការកង្វះធនធានមនុស្ស, នីតិវិធី លិខិតបទដ្ឋានគតិយុត្ត, ថវិកា និងទីតាំងសមរម្យផងនោះ បានធ្វើឱ្យមានការពន្យាពេល។ លោកឧកញ៉ា លឹម ហេង អះអាងថា ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា កំពុងតែមមាញឹកក្នុងការរៀបដំណើរការ និងនីតិវិធីផ្សេងៗ ដើម្បីឈានដល់ការបង្កើតតុលាការពាណិជ្ជកម្មកម្ពុជា ឱ្យចេញជារូបរាងឡើងនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង ជឿជាក់ថា ក្រោយតុលាការពាណិជ្ជកម្មកម្ពុជាបង្កើតឡើង វានឹងបង្កើននូវទំនុកចិត្តពីវិនិយោគិនក្នុងស្រុក ក៏ដូចជាវិនិយោគិនក្រៅប្រទេស ដែលមកវិនិយោគនៅកម្ពុជា ដោយមិនមានភាពភ័យខ្លាច ឬហានិភ័យណាមួយ នៅពេលដាក់ទុនវិនិយោគ។ ពោលគឺ មិនភ័យខ្លាច នៅពេលមានជនខិលខូចណាមួយ បោកប្រាស ឬធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគណាមួយនោះឡើយ។

តុលាការពាណិជ្ជកម្ម នឹងការពារ ដោះស្រាយនូវវិវាទពាណិជ្ជកម្មទាំងនេះដល់វិនិយោគិន ហើយវាក៏ជាឈ្នាន់មួយសម្រាប់ទាក់ទាញវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។

បើតាម ឧកញ៉ា លឹម ហេង ការបង្កើតតុលាការពាណិជ្ជកម្មកម្ពុជា គោលបំណសំខាន់គឺបង្កើតឡើងនូវតុលាការពិសេសមួយ សម្រាប់កាត់ក្តីដោយឆាប់រហ័ស តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។ ហើយតាមរយៈកិច្ចការនេះដែរ បានធ្វើឱ្យអ្នកវិនិយោគ ឬអ្នករកស៊ី ដែលមានវិវាទ ឬទំនាស់ផលប្រយោជន៍ពីការជួញដូរផ្នែកធ្វើពាណិជ្ជកម្ម អាចដោះស្រាយនៅក្នុងស្រុកកាន់តែងាយស្រួលផងដែរ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនចំនួន៤ ស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា មានក្រុមហ៊ុនចំនួន៤បានដាក់ពាក្យស្នើមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីសុំសិ…

សេដ្ឋកិច្ចកោះតៃវ៉ាន់ធ្លាក់ចុះ១២ខែជាប់ៗគ្នា ចំពេលទំនាក់ទំនងជាមួយចិនដីគោកពិបាកស្រោចស្រង់

ព័ត៌មាន
សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់បានឈានចូលដល់ដំណាក់កាលដ៏ទន់ខ្សោយមួយ បន្ទាប់ពី សូចនាករពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី ២៨ ខែវិច្ឆិកា បង្ហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ