ប្រទេសចិន

លោក ស៊ី ជីនពីង ប្រាប់បក្សកុម្មុយនិស្តចិនឲ្យត្រៀមប្រឈមមុខនឹងឧបសគ្គនៅពេលខាងមុខ


នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី០១ខែតុលា ត្រូវនឹងថ្ងៃទិវាជាតិរបស់ប្រទេសចិន លោកស៊ី ជីនពីងប្រធានាធិបតី បានអំពាវនាវឱ្យសមាជិកបក្សកុម្មុយនិស្តផ្តោតលើបេសសកម្មជាប្រវត្តិសាស្រ្ត និងត្រៀមខ្លួនសម្រាប់ឧបសគ្គ ដែលចូលមកដល់ជាបន្តបន្ទាប់នៅពេលខាងមុខ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ស៊ី ជីនពីងប្រាប់បក្សកុម្មុយនិស្តត្រៀមប្រឈមមុខនឹងឧបសគ្គនៅពេលខាងមុខ!
ដោយ

ក្នុងថ្ងៃទិវាជាតិប្រធានាធិបតីចិន និយាយថា ប្រទេសចិនបានសម្រេចជោគជ័យ ជាមួយនឹងលទ្ធផលល្អមិនធ្លាប់មានជាងពេលណាៗទាំងអស់ ប៉ុន្តែនៅមួយរយៈខាងមុខនេះនឹងក្លាយជាពេលវេលាពោរពេញដោយឧបសគ្គ។ នៅក្នុងអត្ថបទដដែលលោកស៊ីបន្តថា គណបក្សរបស់យើងត្រូវតែរួបរួមគ្នាដើម្បីដឹកនាំប្រជាជនប្រឈមមុខនឹងបញ្ហាប្រឈមធំៗឱ្យមានប្រសិទ្ធភាព ការពារប្រឆាំងនឹងហានិភ័យធំៗ និងជំនះឧបសគ្គធំៗ។

លោកថា សមាជិកគណបក្សត្រូវតែបង្ហាញភាពអត់ធ្មត់ និងការតស៊ូដើម្បីបញ្ចប់ឧបសគ្គនេះ ហើយវាតម្រូវឱ្យគណបក្សរក្សាការផ្តោតអារម្មណ៍ និងមានការជឿជាក់លើផ្លូវដែលអ្វីដែលខ្លួនកំពុងធ្វើ។

ទោះបីជាលោកស៊ី ជីនពីង មិនបានរៀបរាប់លម្អិតអំពីបញ្ហាប្រឈម និងឧបសគ្គដែលបានលើកឡើងនៅក្នុងអត្ថបទរបស់លោកក៏ដោយ ប៉ុន្តែគេអាចសង្កេតបានថា ប្រទេសចិនកំពុងប្រឈមមុខនឹងសម្ពាធដ៏ស្មុគស្មាញទាំងខាងក្នុងស្រុក និងពីខាងក្រៅប្រទេស។ ក្នុងនោះរួមមានការប្រកួតប្រជែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ការកើនឡើងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ វិធានការកូវីដ១៩ស្មើសូន្យហាក់គ្មានប្រសិទ្ធិភាពក្រោយមានការរីករាលដាលក្នុងស្រុក និងសេដ្ឋកិច្ចដែលជាប់គាំង និងមានកំណើនយឺតជាដើម។

គួររំឭកថា ការលើកឡើងរបស់ប្រធានាធិបតីចិនរូបនេះធ្វើឡើងតែពីរសប្តាហ៍ប៉ុណ្ណោះ មុនសមាជបក្សលើកទី២០ ជាពេលដែលត្រូវបានគេរំពឹងថាលោក ស៊ីជីន ពីង នឹងបន្តក្តាប់អំណាចសម្រាប់អាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមកនោះទេ ក្នុងនាមជាមេដឹកនាំគណបក្សដ៏កំពូលរបស់ប្រទេសចិន។

ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក្នុងសុន្ទរកថាទៅកាន់ពិធីបុណ្យជាតិប្រចាំឆ្នាំ២០២២នេះ បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ កុំនៅបន្តស្ងៀមស្ងាត់ ប៉ុន្តែត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចចិនដែលកំពុងមានកំណើនយឺត ត្រឡប់មករកស្ថិរភាពឡើងវិញ។

សូមជម្រាបថា មិនដូចនឹងលោកស៊ី ជីនពីងនោះទេ នាយករដ្ឋមន្ត្រី លី ឃឺឈាំង នឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៅខែមិនា បន្ទាប់ពីបំពេញតួនាទីអស់ពីរអាណត្តិ ខណៈគេមិនទាន់ដឹងថាតើលោកនឹងបន្តកាន់តំណែងថ្នាក់ដឹកនាំជាន់ខ្ពស់មួយណាទៀត ឬយ៉ាងណាទេ៕




អត្ថបទបន្ទាប់


IMF៖ សង្គ្រាមអ៊ុយក្រែនបង្កវិបត្តិស្បៀងអាហារពិភពលោកដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៨មក

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការរំខានដោយសារសង្គ្រាមអ៊ុយក្រែន ចំពោះលំហូរគ្រាប់ធញ្ញជាតិ និងជីកសិកម្ម បានជំ…

ជប៉ុនចំណាយជិត ២០ពាន់លានដុល្លារធ្វើអន្តរាគមន៍ទប់តម្លៃប្រាក់យ៉េនដែលកំពុងដាំក្បាលចុះខ្លាំង

ព័ត៌មាន
ប្រទេសជប៉ុនបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ជិត២០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយបណ្ណបរទេសកាលពីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ