ប្រាក់យ៉េន

លុយយ៉េនធ្លាក់ថ្លៃខ្លាំងក្រោយធនាគារកណ្ដាលជប៉ុន ដំឡើងអត្រាការប្រាក់លើកដំបូងក្នុងរយៈពេល១៧ឆ្នាំ


ប្រាក់យ៉េនរបស់ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចទី៤ របស់ពិភពលោក កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា បានធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ខែមកនេះ បន្ទាប់ពីធនាគារកណ្ដាលជប៉ុន (BOJ) បានសម្រេចបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន ឬក្រោម០%របស់ខ្លួន និងបានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រាក់យ៉េន
ដោយ

កាលពីថ្ងៃអង្គារ ទី១៩ ខែមីនា ប្រាក់យ៉េន របស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មានក្នុងពេល៤ខែមកនេះ ក្រោយពីធនាគារកណ្ដាលជប៉ុន បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងពេល១៧ឆ្នាំមកនេះ ខណៈដែលប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃនៅមុនធនាគារកណ្ដាលអាម៉េរិក ចាត់វិធានការបញ្ចុះអត្រាការប្រាក់ ដែលគេរំពឹងថា នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ។ ដំណឹងនៃការបញ្ចុះអត្រាការប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ធនាគារកណ្ដាលជប៉ុន បានធ្វើឱ្យរង្គោះរង្គើដល់បណ្ដាវិនិយោគិន ហើយជាលទ្ធផលប្រាក់យ៉េន បានធ្លាក់ថ្លៃជាង១% ឈានដល់ប្រមាណ១៦០យ៉េនទល់នឹង១ដុល្លារអាម៉េរិក។

ប្រាក់យ៉េនបានធ្លាក់ថ្លៃលើកចុងក្រោយ១,១៩% ឈានដល់ជិត១៥១យ៉េនទល់នឹង១ដុល្លារអាម៉េរិក។ ទន្ទឹមនេះប្រាក់យ៉េនបានធ្លាក់ថ្លៃ១,១% ឈានដល់ប្រមាណ១៦៤យ៉េនក្នុង១អឺរ៉ូ ដែលជាការធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល៤ខែមកនេះ។

សូមបញ្ជាក់ថា ធនាគារកណ្ដាលជប៉ុន (BOJ) បានដំឡើងអត្រាការប្រាក់ពីកម្រិត០% មកត្រឹម០,១% ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំមកនេះ។

បញ្ហានេះទំនងជារក្សាការដាក់សម្ពាធលើប្រាក់យ៉េន ខណៈភាពខុសគ្នានៃអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក និងជប៉ុន នៅតែមានភាពស្រពេចស្រពិល។ កត្តានេះក៏នឹងទាក់ទាញការវិនិយោគបរទេសទៅលើប័ណ្ណរតនាគាររបស់សហរដ្ឋអាម៉េរិក និងធ្វើឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខការទូតចិនអះអាងថា សេដ្ឋកិច្ចចិន និងអូស្ត្រាលីកំពុងបំពេញឱ្យគ្នាយ៉ាងសកម្ម

ព័ត៌មាន
ប្រមុខការទូតចាស់វង្សារបស់ចិន លោក វ៉ាង យី កំពុងស្ថិតក្នុងដំណើរនៃការខិតខំស្តារទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រ…

ទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់ IQ Air រកឃើញថា ឥណ្ឌាជាប្រទេសដែលបំពុលបរិស្ថានបំផុតទី៣នៅលើពិភពលោក

ព័ត៌មាន
ទីភ្នាក់ងារវាយតម្លៃគុណភាពខ្យល់របស់ប្រទេសស្វីស ហៅថា IQ Air បានរកឃើញថា ឥណ្ឌា គឺជាប្រទេសដែលបានបំពុលបរិយាកាសខ្លាំងជាងគេបំផុតទី៣ នៅលើពិភព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ