កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤

ធនាគារ ADB កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងតំបន់អាស៊ីដោយសារឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២៤ សម្រាប់តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ពីអត្រា ៤.៨% មកនៅត្រឹម ៤.៧%វិញ។មូលហេតុ ដោយសារតែកំណើនយឺតយ៉ាវបណ្ដាលមកពីការដំឡើងអត្រាការប្រាក់ ប៉ុន្តែធនាគារនេះបានបន្តរក្សាការព្យាកររបស់ខ្លួនសម្រាប់ទស្សនវិស័យកំណើនឆ្នាំ ២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ធនាគារ ADB កាត់បន្ថយទស្សនវិស័យកំណើនឆ្នាំ២០២៤សម្រាប់អាស៊ីដោយសារឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់

នៅក្នុងរបាយការណ៍ដែលទើបតែកែការព្យាករចុងក្រោយស្ដីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីរបស់ធនាគារ ADB ដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថា ធនាគារនេះនៅតែរក្សាការព្យាករសម្រាប់តំបន់អាស៊ីមានកំណើន៤.៨%នៅឆ្នាំ២០២៣ ដូចទៅនឹងការព្យាកររបស់ខ្លួនកាលពីខែមេសា។
ធនាគារអេឌីប៊ីនេះបានបន្តថា ការនាំចេញពីតំបន់អាស៊ីដែលកំពុងអភិវឌ្ឍបានធ្លាក់ចុះក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ ដោយសារតម្រូវការពិភពលោកបានធ្លាក់ចុះ ក៏ប៉ុន្តែការប្រើប្រាស់ និង ការវិនិយោគត្រូវបានព្យាករថានឹងជំរុញកំណើនក្នុងតំបន់នេះទាំងមូល។
អតិផរណានៅតំបន់នេះត្រូវបានព្យាករថានឹងមានកម្រិតជាមធ្យមរហូតដល់ ៣.៦%នៅឆ្នាំនេះ ដែលទាបជាងការព្យាករពីមុនថា នឹងមានអត្រា ៤.២% ខណៈដែលតម្លៃទំនិញនៅឆ្នាំក្រោយនេះត្រូវបានព្យាករថា នឹងកើនឡើង៣.៤%។

ធនាគារ ADB បាននិយាយថា អតិផរណាសរុបបានធ្លាក់ចុះទៅរកកម្រិតមធ្យមភាគដូចមុនពេលជំងឺកូវីដដោយសារសម្ពាធផ្នែកផ្គត់ផ្គង់បានថយចុះ ហើយវិធានការរឹតបន្តឹងរូបិយវត្ថុក៏បានផ្អាកសិន ហើយថា ធនាគារកណ្តាលភាគច្រើនបានរក្សាស្ថិរភាពអត្រាការប្រាក់គោលនៅឆ្នាំនេះ«ប៉ុន្តែមានសញ្ញាបង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកការបន្ធូរបន្ថយ»។
ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់នេះត្រូវបានគេព្យាករថា នឹងកើនឡើង៥%នៅឆ្នាំនេះ និង កើនឡើង៤.៥%នៅឆ្នាំក្រោយដូចអ្វីដែលបានព្យាករកាលពីខែមេសា។
ធនាគារ ADB បាននិយាយពីទស្សនវិស័យរបស់ចិនថា កំណើននៃការវិនិយោគផ្នែកផលិតកម្មត្រូវបានរំពឹងថានឹងមានកម្រិតមធ្យមស្របនឹងការនាំចេញធ្លាក់ចុះ ខណៈដែលកំណើននៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទំនងជានៅមានស្ថិរភាព។ គោលនយោបាយរូបិយវត្ថុ និង សារពើពន្ធនឹងបន្តជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ជាពិសេសជំរុញតម្រូវការក្នុងស្រុក។
ដោយឡែកកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសឥណ្ឌាដែលមានសេដ្ឋកិច្ចធំទី២នៅក្នុងតំបន់នេះត្រូវបានគេរក្សានៅដដែលក្នុងអត្រា ៦.៤%សម្រាប់ឆ្នាំនេះ និងអត្រា៦.៧%សម្រាប់ឆ្នាំក្រោយដោយសារតម្រូវការក្នុងស្រុកកើនឡើង។
ការព្យាករសម្រាប់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានធ្លាក់ចុះ ០.១% មកនៅត្រឹម ៤.៧%សម្រាប់ឆ្នាំនេះ និងអត្រា ៥%នៅឆ្នាំ២០២៤ ចំពេលដែលមានតម្រូវការជាសកលធ្លាក់ចុះសម្រាប់ការនាំចេញ។
ប្រទេសវៀតណាមដែលជាប្រទេសអាស៊ីអាគ្នេយ៍មួយពឹងផ្អែកលើពាណិជ្ជកម្មនោះត្រូវបានគេព្យាករថានឹងកើនឡើង៥.៨%នៅឆ្នាំនេះ ។ ធនាគារ ADB បាននិយាយថា វៀតណាមនឹងមានកំណើនសេដ្ឋកិច្ចកើនឡើង៦.២%នៅឆ្នាំក្រោយ គឺទាបជាងអត្រា៦.៨%នៅក្នុងការព្យាករកាលពីលើកមុន៕

អត្ថបទ៖ សុខ ជា

អត្ថបទបន្ទាប់

អាហ្រ្វិកខាងត្បូងបញ្ជាក់ច្បាស់ថា លោក ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលBRICSផ្ទាល់ឡើយ

ព័ត៌មាន
អាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស BRICS នៅខែសីហ…

ក្រោយ លោក ភីថា លីមចារឿនរ៉ាត់ អស់ឱកាស ប្រធានសភាថៃកំណត់ថ្ងៃទី ២៧ ខែកក្កដាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទី៣

ព័ត៌មាន
ប្រធានសភាថៃកំណត់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីជុំទីបីនៅថ្ងៃ២៧ ខែ កក្កដា ក្រោយពេលដែល លោក ភីថា លីមចារឿនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខបា…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ