ប្រទេសថៃ

ក្រោយ លោក ភីថា លីមចារឿនរ៉ាត់ អស់ឱកាស ប្រធានសភាថៃកំណត់ថ្ងៃទី ២៧ ខែកក្កដាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទី៣


ប្រធានសភាថៃកំណត់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីជុំទីបីនៅថ្ងៃ២៧ ខែ កក្កដា ក្រោយពេលដែល លោក ភីថា លីមចារឿនរ៉ាត់ មេដឹកនាំគណបក្សឆ្ពោះទៅមុខបានបរាជ័យនៅក្នុងការទទួលបានការគាំទ្រពីសភាចំនួនពីរលើក ប្រធានសភាថៃបានសម្រេច កំណត់ពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីជុំទី៣នៅថ្ងៃទី ២៧ ខែ កក្កដា ខាងមុខ ។ គេនៅមិនទាន់ដឹងថា តើបេក្ខជននាយករដ្ឋមន្រ្តីពិតប្រាកដជានរណានៅឡើយទេ តើអាចមកពី គណបក្សភឿថៃ ឬក៏មកពី គណបក្សផ្សេងៗទៀត?
ក្រោយ លោក ភីថា លីមចារឿនរ៉ាត់ អស់ឱកាស ប្រធានសភាថៃកំណត់ថ្ងៃទី ២៧ ខែកក្កដាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រីជុំទី៣
ដោយ

លោក ឈួន លីកផៃ (Chuan Leekpai) សមាជិកសភា និងជាអតីតប្រធានសភាថៃបាននិយាយប្រាប់សារព័ត៌មាន the Nation ថា លោកសូមកោតសរសើរនូវការបំពេញតួនាទីរបស់ លោក វាន់ មូហាមេត ណ័ ម៉ាថា (Wan Muhamad Noor Matha) ប្រធានសភាថៃបច្ចុប្បន្នដែល អាចសម្របសម្រួលដោះស្រាយបញ្ហានៃការជជែកដេញដោលដ៏ខ្លាំងក្លាពីសំណាក់សមាជិកសភានិងព្រឹទ្ធសភារហូតដល់៧០០នាក់នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃកាលពីថ្ងៃពុធកន្លងទៅ ។
លោក ឈួន ដែលបានបម្រើការងារជាប្រធានសភាពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ២០២៣ បាននិយាយថា "ការរក្សាឱ្យមនុស្សជាច្រើននៅក្រោមការគ្រប់គ្រងមិនមែនជាការងាយស្រួលនោះទេ ជាពិសេសនៅពេលដែលពួកគេមានមតិផ្សេងគ្នា និងចង់បញ្ចេញមតិរបស់ពួកគេ"។
បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាងប្រាំបីម៉ោង លោក វាន់ ណ័ បានអំពាវនាវឱ្យមានការបោះឆ្នោតដើម្បីសម្រេចថាតើ ការតែងតាំង លោក ភីថា ជាបេក្ខជននាយករដ្ឋមន្ត្រីបានរំលោភលើបទបញ្ជាផ្ទៃក្នុងរបស់សភា ដែរឬទេ។
ក្រោយការបោះឆ្នោត សមាជិកសភា និង ព្រឹទ្ធសភា សរុប ៣៩៤ រូប ក្នុងចំណោម ៧១៥រូប នាក់បានបោះឆ្នោតថា លោក ភីថា មិនមានសិទ្ធិក្នុងការតែងតាំងបេក្ខភាពរបស់លោកឡើយ ក្រោយពេលដែលតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងជាសមាជិកសភាពរបស់លោកកាលពីព្រឹកថ្ងៃពុធដដែលនោះ ។

ក្រោយប្រជុំ លោក វាន់ ណ័ បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជុំទី៣ សម្រាប់តំណែងនាយករដ្ឋមន្រ្តីទី៣០ របស់ ថៃ នៅ ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ហើយកំណត់ថា អ្នកដែលជាប់ជានាយករដ្ឋមន្រ្តីគឺត្រូវការសម្លេងគាំទ្រយ៉ាងហោច ណាស់ ៣៧៤ សំឡេង។
គេនៅមិនទាន់ដឹងថា តើនរណានឹងក្លាយជាបេក្ខជនសម្រាប់ការបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីជាថ្មីនោះទេ គ្រាន់តែដឹងថា ភាគរយខ្ពស់គឺ លោក ស្រ៊ីថា ថាវីស៊ិន មហាសេដ្ឋីអចលនទ្រព្យ ថៃ។
នៅពេលនេះ លោក ស្រ៊ីថា ថាវីស៊ីន គឺជាបេក្ខជនលំដាប់ទី២ របស់ភឿថៃ បន្ទាប់ពីលោកស្រីផៃថងថាន ស៊ីណាវ៉ាត្រា ប៉ុន្តែ លោកស្រីបាននិយាយកាលពីម្សិលមិញថា លោកស្រីនឹង គាំទ្រ លោកស្រ៊ីថា ហើយគណកម្មាធិការនាយករបស់ភឿថៃ ក៏ទំនងជានឹងគាំទ្របេក្ខភាពនេះដែរ ។
កាលពីថ្ងៃច័ន្ទ លោក ស្រ៊ីថា ក៏បានប្រាប់សារព័ត៌មានថៃផងដែរថា ទោះបីជាគណបក្សមិនទាន់សម្រេចក៏ពិតមែន ប៉ុន្តែលោកក៏បានត្រៀមខ្លួនរួចហើយនៅក្នុងការត្រៀមខ្លួនទទួលយក ភារៈជាបេក្ខជននាយករដ្ឋមន្រ្តី ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។
ក្រៅពីលោក ស្រ៊ីថា ប្រធានគណបក្សភូមិចៃថៃ គឺ លោក អនុទិន ចាន់វីរ៉ាគល់ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោកឧត្តមសេនីយ ប្រាវីត វង្សស៊ូវាន់ ដែលជាប្រធានគណបក្ស ប្រាឡាឡាង ប្រឆារ៉ាត ក៏អាចជាបេក្ខជននាយករដ្ឋមន្ត្រីដែរ ដោយសារតែ អ្នកនយោបាយទាំងពីរនេះ មានការគាំទ្រពីព្រឹទ្ធសភាដែលជាស្រមោលរបស់យោធា៕




អត្ថបទបន្ទាប់


ធនាគារ ADB កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងតំបន់អាស៊ីដោយសារឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២៤ សម្រាប់តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ពីអត្រា ៤.៨% ម…

ក្រុមហ៊ុន VinFast របស់វៀតណាមនឹងចាប់ផ្តើមការសាងសង់រោងចក្ររថយន្តអគ្គិសនីដែលបានពន្យារពេលនៅសហរដ្ឋអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន វីនហ្វាស (VinFast) ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមកំពុងតែធ្វើដំណើរទៅកាន់ការចុះបញ្ជីនៅសហរដ្ឋអាមេរិកតាមរយៈក្រុមហ៊ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ