ពាណិជ្ជកម្ម​អាមេរិក និងចិន

ចិន នាំមុខអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប


នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២០នេះ ប្រទេសចិន បានវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់សហភាពអឺរ៉ុប ដោយសារតែ ក្រុមហ៊ុនអឺរ៉ុប បានចាប់ផ្តើម មានទំនុកចិត្តទៅលើទីផ្សារចិន ហើយចិនក៏បានបើកចិត្ត និងបង្ហាញឥរិយាបទវិជ្ជមាន ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដែលធ្លាប់កើតមានឡើងរវាងគ្នាកន្លងមក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិន នាំមុខអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប
ដោយ

អង្គការស្ថិតិ​របស់​សហភាព​អឺរ៉ុប ដែលមាន​ឈ្មោះថា ​Eurostat​ បានបញ្ជាក់ថា ការនាំចេញ​ទំនិញពី ប្រទេស​ចិន​មកកាន់​សហភាព​អឺរ៉ុប​បានកើន​ឡើង ៥% គិតចាប់​ពី​ខែមករា ដល់​ខែកក្កដា​នេះ។

លើសពីនេះ ក្រុមហ៊ុន​អឺរ៉ុប ហាក់មាន​ទំនុក​ទៅលើ​ប្រទេស​ចិន ដែលបន្ត​បើក​ទីផ្សារ​យ៉ាង​ទូលំទូលាយ​ ហើយ​នឹងក្លាយជា សេដ្ឋកិច្ច​សំខាន់​ជាងគេ​បំផុត ដែលអាច​រក្សា​បាន​នូវ​កំណើន​ក្នុងឆ្នាំនេះ។

រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់ ក៏បានបញ្ជាក់​ដែរថា ប្រទេសចិន បានក្លាយ​ដៃគូជំនួញ​ជាមួយ​អាល្លឺម៉ង់ តាំងពីឆ្នាំ ២០១៦មកម្លេះ ហើយក៏បាន​វ៉ាដាច់ អាមេរិក​ជាលើក​ដំបូង នៅក្នុង​ត្រីមាស​ទី ២នេះដែរ ខណៈការ​នាំចេញ​ទំនិញ​ពី​អាល្លឺម៉ង់ ទៅកាន់​ប្រទេស​ចិនវិញ ក៏មានការ​កើនឡើង​គួរឲ្យកត់​សម្គាល់ដែរ។

បើតាមអ្នកជំនាញ​អះអាងថា ការនាំចេញ​ទំនិញពី អាល្លឺម៉ង់ ទៅកាន់​ទីផ្សារចិន ក៏បាន​សបញ្ជាក់​ឲ្យឃើញ​ថា ចិន ក៏សំខាន់​សម្រាប់​សេដ្ឋកិច្ច​អាល្លឺម៉ង់ អំឡុងពេល​នៃ​វិបត្តិ​កូវីដ១៩នេះដែរ ហើយក្នុង​ពេល​ឆាប់ៗ​ខាងមុខ ចិន​នឹង​ក្លាយជា ទីផ្សារ​គោលដៅ​នាំចេញ​ធំបំផុត​លេខ ១ របស់​អាល្លឺម៉ង់។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន បានមាន​ប្រសាសន៍ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន និងអាល្លឺម៉ង់ ដែលជា​សេដ្ឋកិច្ច​ធំជាងគេ​នៅក្នុង​សហភាព​អឺរ៉ុប គឺកាន់តែ​ល្អ​ប្រសើរ​ឡើង ទាំង​ទំនាក់ទំនង​ទ្វេភាគី និងការពង្រីក​ទីផ្សារ​របស់​ចិន នៅក្នុង​តំបន់នោះ។

គួរជម្រាបថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងវិនិយោគ​ជាច្រើន ដែល​កំពុងតែ​ត្រូវបាន​ពន្លឿន និងបញ្ចប់​ក្នុងឆ្នាំ​ ២០២០នេះ រំពឹង​នឹងអាច​ជួយសម្រេច​គោលដៅ និងភាព​ជោគជ័យ​នៃភាគី​ទាំងពីរ ជាពិសេស​គឺការ​ពង្រឹង និងពង្រីក​ទំហំ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្យាករណ៍ធនាគារពិភពលោក៖ កូវីដ-១៩ នឹងបណ្ដាលឲ្យប្រជាជន ១៥០ លាននាក់ ធ្លាក់ចូលក្នុងភាពក្រីក្រនៅចុងឆ្នាំ២០២១

ព័ត៌មាន
ធនាគារពិភពលោក កាលពីថ្ងៃពុធសប្ដាហ៍នេះ បានព្រមានថា ការគំរាមកំហែងនៃមេរោគរាតត្បាតកូវីដ-១៩ នឹងអូសទាញប្រជាជននៅទូទាំងពិភពលោកប្រមាណ ១៥០ លា…

ថៃ ត្រៀមជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ តាមរយៈច្រករបៀងសេដ្ឋកិច្ចខាងកើត

ព័ត៌មាន
គណៈកម្មាធិការគោលនយោបាយច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃ បានសម្រេចយល់ព្រមទៅលើ សមិទ្ធផលនៃការសិក្សាអំពី គម្រោងអភិវឌ្ឍន៍ធំៗចំនួន៣ ដែលមានទុនសរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ