ការនាំចេញកសិផល​កម្ពុជា

ការនាំចេញផលិតផលកសិកម្មសម្រេចបានជាង១ពាន់លានដុល្លារ កើនជាង៧០%


នៅរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាសម្រេចបានការនាំចេញកសិផលសរុបចំនួនជាង១ពាន់លានដុល្លារ កើនឡើងជាង៧០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កសិផលសំខាន់ៗរបស់កម្ពុជាសុទ្ធតែមានការនាំចេញកើនឡើងខ្ពស់ពិសេសការនាំចេញ ស្រូវ និងកៅស៊ូជាដើម។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា នាំចេញអង្ករនៅឆ្នាំ២០២០ នឹងមានក្នុងរង្វង់ ៧០ម៉ឺនតោន ជាមួយកំណើន ២០% ទៅ ៣០% (រូបភាព៖ ហ្វេសប៊ុក CRF)
ដោយ

បើតាមរបាយការណ៍ដដែលនេះ ការនាំចេញ​ស្រូវ​សម្រេចបាន​ដល់ទៅជាង​១លាន​២សែនតោន កើនើង ជាង​១២៩% និងគិតជាទឹកប្រាក់​មានជាង ​៣១៦លាន​ដុល្លារ កើនឡើងជាង​១៩៣%។ ប៉ុន្ដែ តួលេខ​ការនាំចេញអង្ករវិញ សម្រេចបាន​ត្រឹមតែ​ជាង​១៥ម៉ឺន​៥ពាន់តោន ធ្លាក់ចុះ​ជាង​២៥% និងមានទឹកប្រាក់សរុប​ជាង ១០៩លាន​ដុល្លារ ថយចុះ​ជិត​២៥%។

សម្រាប់ផលិតផល​កៅស៊ូ សម្រេចបាន​ការនាំចេញ​ជាង​៦ម៉ឺនតោន កើនឡើង​ជាង​១៧៧% និងមានតម្លៃជាទឹកប្រាក់​ជាង៩៣លាន​ដុល្លារអាមេរិក កើនឡើង​ជាង​២០២%។ និងកសិផល​ផ្សេងទៀត មាន​ជាងជិត​២លាន​៧សែនតោន កើនឡើង​ជាង​៤៧% ដោយមានតម្លៃជាទឹកប្រាក់សរុប​ជិត​៥០០លាន​ដុល្លារ កើនឡើង​ជិត​៦០%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សវៀតណាម Vingroup បង្ហាញផែនការបោះផ្សាយលក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនឯកជនដ៏ធំបំផុតនៅវៀតណាម Vingroup កំពុងពិចារណាលើគម្រោងបោះផ្សាយលក់មូលបត្រ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន VinFast នៅក្នុងសហរដ្ឋអ…

ការនាំចេញផលិតផលកាត់ដេរថយចុះ តែផលិតផល​មិនមែនកាត់ដេរកើនឡើង នៅត្រីមាសទី១ឆ្នាំ២០២១

ព័ត៌មាន
ការនាំចេញផលិតផល កាត់ដេរ​នៅ៣ខែ​ដើមឆ្នាំ២០២១នេះ សម្រេច​បាន​​ជាង ២ពាន់៥រយ​លាន​ដុល្លារអាមេរិក ថយចុះតិចតួច បើធៀបនឹង​រយៈពេលដូចគ្នា​កាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ