វិស័យអចលនទ្រព្យ

អ្នកជំនាញថា វិស័យអចលនទ្រព្យកម្ពុជា កំពុងស្ថិតដំណាក់កាលសំងំ មិនទាន់ឈានដល់មាត់ជ្រោះនោះទេ


វិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងនៅទ្រឹងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្រ្គាមនិងភាពតានតឹងភូមិសាស្ត្រនយោបាយសកល ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា អះអាងថា វិស័យនេះពុំទាន់ឈានដល់មាត់ជ្រោះនៃការដួលរលំនោះទេ។ ប៉ុន្តែវិស័យដែលធ្លាប់មានសក្ដានុពលខ្លាំងមួយនេះ កំពុងស្ថិតក្នុងស្ថានភាពសំងំ ដើម្បីរង់ចាំតម្រូវការ និងលំហូរទុនវិនិយោគពីខាងក្រៅ។
វិស័យអចលនទ្រព្យ
ដោយ

យ៉ាងណាមិញបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាវិស័យសំណង និងអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ បន្តកើនឡើងក្នុងកម្រិតមួយយឺត បើធៀបនឹងឆ្នាំ២០២២ ខណៈដែលការលក់លំនៅឋានប្រណីតៗមានការធ្លាក់ចុះយ៉ាងគំហុក។

នៅក្នុងកិច្ចសម្ភាសជាមួយខេមបូណូមីស លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននៅពុំទាន់ឈានដល់ក្បែរមាត់ជ្រោះនៃការដួលរលំនៅឡើយទេ។ ប៉ុន្តែវិស័យនេះកំពុងស្ថិតក្នុងស្ថានភាពសំងំ ដើម្បីរង់ចាំការជួយស្រោចស្រង់ពីលំហូរតម្រូវការ និងទុនវិនិយោគពីខាងក្រៅ។

ការអភិវឌ្ឍ​អចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទីផ្សារឆ្អែត ពោលគឺការសាងសង់លើសតម្រូវការ។ បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ បើពឹងផ្អែកតែលើតម្រូវការក្នុងស្រុក ហើយគ្មានការជួយពីតម្រូវការខាងក្រៅស្រុក នោះវិស័យអចលនទ្រព្យកម្ពុជាទំនងជាមិនអាចស្ទុះងើបឡើងវិញបានលឿននោះទេ។

​ទោះយ៉ាងនេះក្ដី អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានអះអាងថា នៅឆ្នាំ២០២៤នេះ សេដ្ឋកិច្ចរបស់កម្ពុជា ចាប់ផ្ដើមមានសម្ទុះឡើងវិញ តាមរយៈរបត់នៃការប្រែប្រួលផ្នែកឧស្សាហកម្មផលិតរថយន្ត ការនាំចេញកង់ទៅក្រៅប្រទេសដែលមានរហូតដល់៥%នៃទីផ្សារពិភពលោក ការទាក់ទាញអ្នកវិនិយោគចូលមកកម្ពុជា និងគោលនយោបាយងាកចេញពីវិស័យសេវាកម្ម មកវិនិយោគលើវិស័យផលិតកម្មជាដើម។

យោងតាមទិន្ន័យពីធនាគារជាតិនៃកម្ពុជា សកម្មភាពលក់លំនៅឋាន ប្រភេទផ្ទះល្វែង វីឡាភ្លោះនិងទោលបានថយចុះជាង៤៩% ខណៈដែលការលក់ខុនដូកើនឡើង២%។ សន្ទស្សន៍ថ្លៃលំនៅឋានបានថយចុះ២,៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញបានថយចុះ៣,២% ខណៈនៅតាមបណ្តាខេត្តបានកើនឡើង៣,២%៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅវៀតណាម កំពុងពឹងផ្អែកលើកម្ចីពីធនាគារខ្លាំងជ្រុល

ព័ត៌មាន
អ្នកជំនាញកត់សម្គាល់ឃើញថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅវៀតណាម កំពុងអនុវត្ត និងប្រើប្រាស់កញ្ចប់មូលនិធិគាំទ្រដល់គម្រោងរបស់ខ្លួនដោយមិនមាននិរន្តរភា…

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិអះអាងថា អាម៉េរិកមានឱកាសខ្ពស់៨៥% អាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៤ នេះ

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិដ៏ល្បីល្បាញលោក ដេវីដ រ៉ូសេនបឺក (David Rosenberg) ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនពិគ្រោះយោបល់សេដ្ឋកិច្ច Ro…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ