វិស័យអចលនទ្រព្យ

វិស័យអចលនទ្រព្យឆ្នាំ២០២២ អាចនឹងរងផលរំខានពីអូមីក្រុងយ៉ាងណាខ្លះ?


អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ នៅតែមានទំនុកចិត្ត និងជឿជាក់នៅក្នុងការលូតលាស់នៃវិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២២ បើទោះបីជា បច្ចុប្បន្ន ពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមនឹងមេរោគរាតត្បាតកូវីដ១៩ បំប្លែងថ្មី អូមីក្រុងក្ដី។
សំណង់អាគារខ្ពស់ៗកំពុងសាងសង់ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ខេមបូណូមីស)
ដោយ

ជាក់ស្ដែង បើ​ទោះបីជា មួយ​រយៈពេល​ថ្មី​ៗ​នេះ កម្ពុជា​មាន​ករណី​ឆ្លង​អូ​មី​ក្រុង​ក្នុង​សហគមន៍​ក្ដី ប៉ុន្ដែ វា​មិន​បាន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ចរន្ដ​ទិញ​លក់​អចលនទ្រព្យ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេ​។ អ្នកជំនាញ​ថែម​ទាំង​រំពឹង​ខ្ពស់​ទៀត​ថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​មាន​កំណើន​ល្អ​ប្រសើរ​នៅ​ឆ្នាំ​២០២២ នេះ​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម អះអាង​ថា ផល​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ មក​លើ​វិស័យ​អចលនទ្រព្យ​នៅ​មិន​ទាន់​សញ្ញា​ធ្ងន់ធ្ងរ​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។ លោក​សង្កត់ធ្ងន់​ថា វិស័យ​អចលនទ្រព្យ​អាច​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បាន លុះត្រាតែ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុងមាន​ស្ថានភាព​ធ្ងន់ធ្ងរ​រហូត​ធ្វើ​ឲ្យ​មានការ​បិទ​ខ្ទប់​នៅ​តំបន់​ណាមួយ​។ 

ទោះបី​យ៉ាងនេះ​ក្តី​សម្រាប់​លោក ច្រឹ​ក សុខ​នី​ម នៅ​ឆ្នាំ​២០២២​នេះ ការ​រីក​ចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​អាច​មាន​សន្ទុះ​ខ្លាំង​ក្នុង​ក្រប​ខណ្ឌ​ទិញ​លក់​ក្នុងស្រុក ខណៈ​ទីផ្សារ​ក្រៅ​ស្រុក​អាច​បន្ត​រីក​ចម្រើន​យឺត ដោយសារ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ពិសេស​ចិន​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ក្រោយ​កូ​វី​ដ​-១៩ បន្ត​វាយលុក​នៅ​តាម​ប្រទេស​ទាំងនោះ​។

សូម​បញ្ជា​កថា នៅ​ថ្ងៃ​ទី​២៤ មក​រា កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង​ចំនួន ៤០​នាក់ ក្នុង​នោះ​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍​ចំនួន ២៥​នាក់ និង​នាំ​ចូល​១៥​នាក់​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​មេរោគ​អូ​មី​ក្រុង​បាន​វាយលុក​សហគមន៍​ក៏​ដោយ តែ​ក្នុង​រយៈពេល​ជាង​១​ខែ ដែល​កម្ពុជា​រក​ឃើញ​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ អូ​មី​ក្រុង កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​មេរោគ​ថ្មី​នេះនោះ​ទេ​។ អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​នៅ​កម្ពុជា​មក​ទល់​ពេល​នេះ​កើន​ដល់​ជាង​១២​ម៉ឺន​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ជាង​១១​ម៉ឺន​នាក់ និង​ស្លាប់មាន​ជាង​៣​ពាន់​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិន និងវៀតណាមប្រាប់ឲ្យកម្មករគួរកុំធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន
ដោយសារតែបារម្ភអំពីការឆ្លងរាតត្បាតកូវីដ១៩ខ្លាំង ប្រទេសចិន និងវៀតណាមកំពុងជំរុញឱ្យកម្មកររាប់លាននាក់ គួរជៀសវាងការធ្វើដំណើរទៅស្រុកកំណើត និ…

ពន្ធអាករលើតម្លៃបន្ថែមលើពាណិជ្ជកម្មតាមអនឡាញ លើកពេលអនុវត្តដល់ខែមេសាវិញ

ព័ត៌មាន
អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្ដើមអនុវត្តការយកពន្ធអាករលើតម្លៃបន្ថែមសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីខែមេសា ឆ្នាំ២០២២ ខណៈដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ