ប្រេងសាំងបន្តចុះថ្លៃ

តម្លៃសាំងនៅកម្ពុជាបន្តធ្លាក់ចុះកាន់តែខ្លាំងនៅដើមខែមេសានេះ ខណៈដែលលែងសូវមានអ្នកធ្វើដំណើរ


តម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈធំៗនៅទីក្រុងភ្នំពេញបានធ្លាក់ចុះខ្លាំងនៅក្នុងខែមីនា និងបានបន្តធ្លាក់ចុះខ្លាំងថែមទៀតនៅដើមខែមេសានេះ ខណៈតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះតាំងពីខែមករាឆ្នាំ២០២០ ហើយការធ្លាក់ចុះតម្លៃប្រេងនៅលើទីផ្សារនាពេលនេះគឺដោយសារតែឥទ្ធិពលនៃការផ្ទុះឡើងជំងឺកូវីដ១៩ ដែលកំពុងរាលដាលពេញពិភពលោកធ្វើឲ្យការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការធ្វើដំណើរត្រូវបានកាត់បន្ថយ។
តម្លៃសាំងនៅកម្ពុជាបន្តធ្លាក់ចុះកាន់តែខ្លាំងនៅដើមខែមេសានេះ ខណៈដែលលែងសូវមានអ្នកធ្វើដំណើរ

សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្ម ស្តី​ពី​ការ​កំណត់​ថ្លៃ​ប្រេងឥន្ធនៈ បាន​បញ្ជាក់​ដែរ​ថា មានការ​ឯកភាព​គ្នា​រវាង​រាជរដ្ឋាភិបាល ជាមួយ​ក្រុមហ៊ុន​ចែកចាយ​ប្រេង​ឯកជន​នៅ​កម្ពុជា ដើម្បី​ប​ញ្ជុះ​តម្លៃ​ថែម ០៤​សេន​ដុល្លារ​ក្នុង​មួយ​លី​ត្រ​ទៀត ដែល​នាំ​ឲ្យ​តម្លៃ​ប្រេង​។​ដូចនេះ​តម្លៃ​ប្រេង​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២០ លក់​តម្លៃ​២​.​៣៥០​រៀល ក្នុង​មួយ​លី​ត្រ និង​ម៉ា​ស៊ូ​ត​លក់ ក្នុង​តម្លៃ ២​.​៤៥០​រៀល​ក្នុង​១​លី​ត្រ​។ ម្យ៉ាងវិញទៀត  ការ​កំណត់​ថ្លៃ​ថ្មី​នេះ ឃើញ​ថា ចុះថ្លៃ​ខ្លាំង​បើ​ធៀប​នឹង​១៥​ថ្ងៃមុន ដែល​សាំង​ធម្មតា​តម្លៃ ៣​.០​៥០​រៀល និង​ម៉ា​ស៊ូ​ត​២​.៨០០​រៀល​ក្នុង​១​លី​ត្រ​។

សេចក្តីជូនដំណឹងដដែល​ បាន​បញ្ជាក់​ថា​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​នៅ​កម្ពុជា​នេះ គឺ​ដោយសារ​ថ្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​ពិភពលោក​កំពុង​ធ្លាក់​ចុះ​ព្រោះតែ​ការ​ផលិត​កើនឡើង តែ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ជំងឺ​កូ​វី​ដ​១៩​បាន​ធ្វើ​ឲ្យ​រោងចក្រ​ធំ​ៗ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ផ្អាក​ដំណើរការ ហើយ​ក្រុមហ៊ុន​យន្តហោះ​ធំ​ៗ នៅ​លើ​ពិភពលោក​កាត់​បន្ថយ​ជើងហោះហើរ ព្រោះតែ​មិនសូវ​មាន​អ្នក​ធ្វើ​ដំណើរ ខណៈ​សាលារៀន​បិទទ្វារ ហើយ​ប្រជាជន​ភាគច្រើន​មិន​ចេញពីផ្ទះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហា Covid-19 ជំរុញឲ្យ សម្តេច ហ៊ុន សែន សុខចិត្តធ្វើការ​អត់យកប្រាក់ខែ ៧ខែ

ព័ត៌មាន
សម្តេច ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី ០១ ខែមេសានេះ បាន​ផ្ញើលិខិត​មួយទៅកាន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវវត្ថុ និង​…

ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចចិននឹងដាំក្បាលចុះ ២.៣% ក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
ដោយសារតែវិបត្តិមេរោគកូវីដ១៩ បានទាញទម្លាក់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា ធនាគារពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ