Advertisement
Advertisement
Advertisement
ការព្យាករណ៍GDPរបស់ថៃ

GDP របស់ប្រទេសថៃ នឹងធ្លាក់ចុះ ៥.៣% ក្នុងឆ្នាំ ២០២០


កំណើនសេដ្ឋកិច្ចថៃ រំពឹងនឹងកើនឡើង ២.៨% ក្នុងឆ្នាំ២០២០ ត្រូវបានធនាគារកណ្តាលថៃ ព្យាករណ៍ជាថ្មីម្តងទៀតថា នឹងធ្លាក់ចុះទៅវិញ ប្រមាណ ៥.៣ ក្រោយពីមានការផ្ទុះឡើងនៃមេរោគកូវីដ១៩ ហើយការធ្លាក់ចុះខ្លាំងជាងគេបំផុត គឺនៅក្នុងត្រីមាសទី ២នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ Bangkok Post។
GDP របស់ប្រទេសថៃ នឹងធ្លាក់ចុះ (រូបភាព៖www.roughguides.com)
ដោយ
Advertisement

លោក ដុន ណា​ខន ថាប់ នាយក​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​សេដ្ឋកិច្ច និង​គោលនយោបាយ​នៅ​ធនាគារកណ្តាល​ថៃ បាន​គូសបញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ នឹង​ធ្លាក់​ចុះ​គ្រប់​ត្រីមាស​ទាំងអស់ ក្នុង​ឆ្នាំ ២០២០​នេះ ដោយ​ត្រីមាស​ទី ២ រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ហើយ​ត្រីមាស​ទី ៣ និង​ទី ៤ អាច​នឹង​មានការ​ធ្លាក់​ចុះ​ស្តួចស្តើង មុន​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ ២០២១​ខាង​មុខ​។

លោក បញ្ជាក់​ថា ការ​ព្យាករណ៍​យ៉ាង​ដូច្នេះ គឺ​ក្នុង​ករណី​ដែល បញ្ហា​មេរោគ​កូ​វី​ដ ត្រូវ​បាន​គ្រប់គ្រង​បាន នៅ​ក្នុង​ត្រីមាស​ទី ២​នេះ​ប៉ុណ្ណោះ​។​លើស​ពី​នេះ​ទៅ​ទៀត វិបត្តិ​មេរោគ​កូ​វី​ដ​១៩ បាន​ជះ​ឥទ្ធិពល​អាក្រក់​បំផុត ដល់​វិស័យ​ទេសចរណ៍ និង​ការ​នាំ​ចេញ​ទំនិញ​របស់​ប្រទេស​ថៃ នៅ​ក្នុងឆ្នាំនេះ ដោយ​ចាប់ពី​ពេល​នេះ រហូត​ដល់​ដំណាច់ខែ​មិថុនា នឹង​គ្មាន​ភ្ញៀវ​ទេសចរណ៍​បរទេស ចូល​មក​កម្សាន្ត​ទៀត​នោះ​ទេ ដោយសារ​តែ​វិធានការ​បិទ​ប្រទេស ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ ដែល​កំពុង​អនុវត្ត​ទូ​ទាំង​សកលលោក​។

ការ​ធ្លាក់​ចុះ​នូវ ចំនួន​ភ្ញៀវ​ទេសចរណ៍ គឺ​បន្ត​ប៉ះពាល់​ដល់​គ្រប់​ប្រភេទ​អាជីវកម្ម ដែល​ទាក់ទង​ទាំងអស់ ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន និង​វិស័យ​ដឹក​ជញ្ជូន​ជាដើម ហើយ​អត្រា​អត់​ការងារ​ធ្វើ នឹង​ចាប់ផ្តើម​កើនឡើង​បន្ទាប់​ពី សណ្ឋាគារ​ជា​ច្រើន បិទទ្វារ​ជា​បណ្តោះអាសន្ន ហើយ​ខ្លះ​ទៀត​គឺ បិទទ្វារ​រហូត​តែ​ម្តង​។

លើស​ពី​នេះ ធនាគារកណ្តាល​ថៃ បាន​ព្យាករណ៍​ថា ការ​នាំ​ចេញ​ទំនិញ​របស់​ថៃ ដែល​រំពឹង​នឹង​កើនឡើង ០.៥% ក្នុងឆ្នាំនេះ នឹង​ត្រូវ​ធ្លាក់​ចុះ​ទៅ​វិញ ប្រមាណ ៨.៨% ឯណោះ ខណៈ​ការ​នាំ​ចូល​ទំនិញ​មក​កាន់​ថៃ ក៏​ធ្លាក់​ចុះ​ដូច​គ្នា រង្វង់ ១៥%​។

ជា​ចុង​ក្រោយ បើ​តាម​ការ​បញ្ជាក់​ពី ធនាគារកណ្តាល​ថៃ គឺថា បើសិនជា ប្រជាជន​ថៃ សហការ និង​អនុវត្ត​ទៅ​តាម​វិធានការ របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​ធ្វើ​ចំណាកស្រុក និង​ការ​រក្សា​គម្លាត​សង្គម (Social Distance) ពិត​ណាស់ អត្រា​ឆ្លង​មេរោគ នឹង​ត្រូវ​បាន​គ្រប់គ្រង ហើយ​សេដ្ឋកិច្ច​នឹង​មាន​ភាព​ប្រសើរ​ឡើង​ទៅ​តាម​នោះ​ដែរ ហើយ​ធនាគារកណ្តាល​ថៃ ក៏​បាន​ព្យាករណ៍​ដែរ​ថា កំណើនសេដ្ឋកិច្ច​របស់ ថៃ នឹង​អាច​កើនឡើង​ប្រមាណ ៣% នៅ​ក្នុង​ឆ្នាំ ២០២១៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ADB ៖ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងធ្លាក់ចុះដល់ ២.៣% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
ថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះមកដល់ ២.៣% ក្នុងឆ្នាំ ២០២០...

នៅផ្ទះក៏អាចទិញបាន BUY/BOOK FROM HOME ពីអ័រគីដេវីឡា ទោះវិបត្តិកូវីដ១៩ក្ដី

ព័ត៌មាន
ខណៈដែលវីរុសកូវីដ១៩ (ពីមុន គេហៅថា វីរុសកូរ៉ូណា) កំពុងធ្វើឲ្យមនុស្សម្នានៅទូទាំងប្រទេសព្រួយបារម្ភពីការឆ្លង និងមិនហ៊ានចេញទៅណាមកណា អ័រគ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ