ក្រុមកសិករដាំស្វាយចន្ទី

ក្រុមកសិករដាំស្វាយចន្ទីរំពឹងខ្ពស់លើទីផ្សារចិន បន្ទាប់ពីទីផ្សារប្រទេសវៀតណាម


ក្រុមកសិករដាំស្វាយចន្ទីរំពឹងថា បន្ទាប់ពីទីផ្សារវៀតណាមទៅ ទីផ្សារចិនក៏នឹងអាចស្រូបទាញយកគ្រាប់ស្វាយចន្ទីពីកម្ពុជាកាន់តែច្រើនផងដែរ ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននឹងត្រូវចូលជាធរមាននៅឆ្នាំក្រោយនេះ។
បុគ្គលិកនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ កំពុងសម្អាត និងកែច្នៃគ្រាប់ចន្ទី

ផលិតផល​ស្វាយចន្ទី ស្ថិត​ក្នុង​ចំណោម​ផលិតផល​កសិកម្ម​សក្ដានុពល​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា ហើយ​បើ​ទោះបីជា សេដ្ឋកិច្ច​កម្ពុជា​រួម​ទាំង​ប្រទេស​នានា​កំពុង​មានការ​រំខាន​ដោយសារ​តែ​មេរោគ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ក៏​ដោយ ប៉ុន្ដែ វា​មិន​បាន​ផល​ប៉ះពាល់ ឬ​ជះ​ឥទ្ធិ​ល​អាក្រក់​ខ្លាំង​ទៅ​ដល់​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​នោះ​ឡើយ​។

ជាក់ស្ដែង តាម​របាយការណ៍​ក្រសួងកសិកម្ម​បង្ហាញ​ថា ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​នៅ​រយៈពេល​១០​ខែ​ឆ្នាំ​២០២១​នេះ មានការ​កើ​ឡើង​ដល់​ទៅ​ជាង​៩០​ម៉ឺន​តោន កើនឡើង​ដល់​ទៅ​ជាង​៣០០% ឯណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។  ក្នុង​នោះ​ទីផ្សារ​ប្រទេស​វៀតណាម​បាន​ស្រូប​ទាញ​ការ​នាំ​ចេញ​ច្រើន​ជាងគេ​បំផុត​ដល់​ទៅ​ជាង ៩០%​ឯណោះ​។ 

របាយការណ៍​ពី​ក្រសួងកសិកម្ម​បង្ហាញ​ថា ទីផ្សារ​ដែល​កម្ពុជា​បាន​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ច្រើន​ជាងគេ​នោះ គឺ​ប្រទេស​វៀតណាម បន្ទាប់​មក​ប្រទេស​ចិន ជប៉ុន ថៃ ឥណ្ឌា កូរ៉េ បង់​ក្លា​ដេ​ស ឡាវ និង​រួម​ទាំង​ប្រទេស​អា​រ៉ាប់​រួម​ផង​ដែរ​។

លោក ស៊ុ​យ កុក​ធាន ដែល​ជា​អនុប្រធាន​សមាគម និង​ជា​អ្នកនាំពាក្យ សមគម​ស្វាយចន្ទី​ក៏​បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា យោង​តាម​ទ័ន្ន​ន័យ​របស់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បច្ចុប្បន្ន​កម្ពុជា​អាច​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​បាន​ក្នុង​តម្លៃ​ជាង ១​ពាន់​៥​រយ​ដុល្លារ នៅ​ក្នុង​មួយ​តោន​។ អនុប្រធាន​សមគម​រូប​នេះ​បាន​រំពឹង​ថា កម្ពុជា​នឹង​អាច​ទាក់ទាញ​វិនិយោគ  គិ​ន​ឲ្យ​ចូល​មក​បង្កើត​រោងចក្រ​កែ​ច្នៃ​បន្ថែម​ទៀត ខណៈ​នៅ​ពេល​នេះ​លោក​ក៏​បាន​សង្កេត​ឃើញ​ថា​ក្រៅពី​ផ្សារ​វៀតណាម​នោះ ប្រទេស​ចិន​ក៏​កំពុង​តែ​មាន​តម្រូវការ​ស្វាយចន្ទី​ខ្លាំង​ផង​ដែរ។

ទន្ទឹម​នឹង​តម្រូវការ​ខ្លាំង​នេះ បាន​ធ្វើ​ឲ្យ​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី នៅ​កម្ពុជា ហាក់​មានការ​រីក​ដុះដាល​ជាង​មុន​ផង​ដែរ ដើម្បី​បំពេញតម្រូវការ​ទៅ​កាន់​ទីផ្សារ​ឲ្យ​បាន​គ្រប់គ្រាន់​។

លោកស្រី អ៊ិ​ន ឡៃ​ហួត ដែល​ជា​ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ បាន​បញ្ជាក់​ថា សិប្បកម្ម​របស់​លោកស្រី​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ កំពុង​ទទួល​បានការ​តម្រូវការ​ខ្លាំង​ពី​ទីផ្សារ​ក្រៅប្រទេស បើ​ទោះបីជា​ស្តិ​ត​នៅ​ក្នុង​បរិបទ​កូ​វី​ដ​-១៩​ក៏​ដោយ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​នៅ​ក្នុង​មួយ​ឆ្នាំ​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច​របស់​សិប្បកម្ម​លោកស្រី​មាន​ចន្លោះ​ពី​១០​ទៅ​៣០​តោន​។ ក្នុង​នោះ មាន​ជាង​៧០% គឺ​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅប្រទេស ហើយ​៣០%​ទៀត​គឺ​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​តែ​ម្ដង​។

ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​រូប​នេះ បាន​បន្ថែម​ទៀត​ថា សម្រាប់​ការ​លក់​គ្រាប់ស្វាយចន្ទី​កែ​ច្នៃ​រួច គឺ​មាន​ចាប់ពី​៦​ដុល្លា​អា​មេ​រិ​ក​ឡើង​ទៅ​នៅ​ក្នុង​មួយ​គីឡូក្រាម ដែល​វា​អាស្រ័យ​ទៅ​លើ​ប្រភេទ​របស់​វា​។

ម្ចាស់​សិប្បកម្ម​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី បាន​អះអាង​ទៀត​ថា ការ​កែ​ច្នៃ​ស្វាយចន្ទី ដែល​គឺ​មិន​មាន​ជួប​បញ្ហា​អ្វី​ច្រើន​នោះ​ទេ នៅ​អំឡុង​ពេល​កូ​វី​ដ​១៩​ដោយសារ​តែ​សព្វ​ថ្ងៃនេះ កម្ពុជា​មាន​ទីផ្សារ​ច្បាស់លាស់​នៅ​ក្នុង​នាំ​ចេញ ប៉ុន្ដែ អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ គឺ​ទាក់ទង​នឹង​ទុន​វិនិយោគ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​នៅ​ពេល​នេះ​ការ​ដាំ​ដុះ​ស្វាយចន្ទី​មាន​ច្រើន​ពី​សំណាក់​កសិករ​កម្ពុជា ដែល​ទាមទារ​ឲ្យ​មានការ​ពង្រីក​ការ​វិនិយោគ​ទៅ​លើ​សិប្បកម្ម ឬ​រោងចក្រ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី​បន្ថែម​ទៀត​៕

អត្ថបទ ហួន ស្រីនីត 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញពន្យល់ពីកត្តាធ្វើឲ្យការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីធ្លាក់ចុះជាង៩៥% ខណៈការនាំចូលកើនជាង៩០០%

ព័ត៌មាន
ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី មានការធ្លាក់ចុះយ៉ាងគំហុគរហូតដល់ជាង៩៥% នៅ១០ខែក្នុងឆ្នាំ២០២១ ខណៈដែលការនាំចូលពីសិង្ហបុរី…

សម្ព័ន្ធមិត្តត្រីភាគី AUKUS ចុះកិច្ចព្រមព្រៀងគន្លឹះដំបូងបំផុតមួយទាក់ទងនឹងទិន្នន័យនុយក្លេអ៊ែរកងទ័ពជើងទឹក

ព័ត៌មាន
ក្រោយពីបានលេចចេញរូបរាងនៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២១ សម្ព័ន្ធមិត្តត្រីភាគី ដែលដឹកនាំដោយអាមេរិក ហើយចូលរួមដោយចក្រអង់គ្លេស និងអូស្ត្រាលីហៅកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ