កូវីដ១៩នៅឥណ្ឌា

ក្រោយអ្នកឆ្លងកូវីដ-១៩កើនដល់២៧ម៉ឺននាក់ក្នុងមួយថ្ងៃឥណ្ឌាប្រកាសបិទរដ្ឋធានី ៦ថ្ងៃ


ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ដល់ទៅជាង ២៧ម៉ឺននាក់ ដែលបណ្តាលឲ្យរដ្ឋាភិបាលឥណ្ឌា លោក ណារីន ដ្រាម៉ូឌី សម្រេចបិទខ្ទប់ក្រុងញូដេលី ដែលជារដ្ឋធានីធំរបស់ប្រទេសឥណ្ឌារយៈពេល ៦ថ្ងៃសិន។ នេះបើតាមការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋឥណ្ឌាមកប្រមូលផ្តុំគ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលធ្វើឲ្យមានការរាលដាលកូវីដ១៩កាន់តែខ្លាំង រូបភាព៖ Reuters
ដោយ

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​នៅ​ឥណ្ឌា​ក្នុង​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ បាន​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ក្លាយជា​ចំនួន​តួលេខ​អ្នក​ឆ្លង​ដ៏​អាក្រក់​បំផុត​មិន​ធ្លាប់​មាន ក្រោយ​អ្នក​ឆ្លង​កូ​វី​ដ​១៩ មាន​ជាង ២៧​ម៉ឺន​នាក់ ចំណែក​អ្នក​ស្លាប់​វិញ​បាន​កើន​ពី​ជិត​១.៧០០​នាក់ មក​ដល់​ជាង ១៧​ម៉ឺន​នាក់​ហើយ​។

ចំនួន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ធ្ងន់ធ្ងរ ក៏​កំពុង​ជួប​ការ​ខ្វះខាត​ផង​ដែរ ដោយហេតុ​ថា នៅ​ក្នុង​រដ្ឋធានី​ញូ​ដេ​លី គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​កម្រិត​ធ្ងន់​មាន​តិច​ជាង​១០០​គ្រែ​ប៉ុណ្ណោះ គ្រា​ដែល​ពលរដ្ឋ​រស់នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ មាន​ដល់​ជាង ២០​លាន​នាក់​។ កត្តា​នេះ​ហើយ​ទើប​បណ្តាល​ឲ្យ​កំណើន​អ្នក​ស្លាប់​កើនឡើង​យ៉ាង​លឿន​រហ័ស​បែប​នេះ​។

សូម​រំឭក​ផង​ដែរ​ថា កត្តា​ចម្បង​នៃ​ការ​ឆ្លង​រាតត្បាត​ខ្លាំង ឬ​ចាត់ទុកជា​រលក​ទី ៣​នៃ កូ​វី​ដ​-១៩ ក្នុង​ប្រទេស​ឥណ្ឌា​ពេល​នេះ នៅ​តែ​ត្រូវ​គេ​មើលឃើញ​ថា ដោយសារ​តែ​មានការ​ជួបជុំ​គ្នា​យ៉ាង​ក​កុញ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ គុម មេ​ឡា (Kumbh Mela) នៃ​សាសនា​ហិណ្ឌូ ដែល​ពិធីបុណ្យ​នេះ​នឹង​ត្រូវ​អូស​បន្លាយ ពេញ​មួយ​ខែមេសា​នេះ​តែ​ម្តង​។

ដោយ​មាន​ក្តី​បារម្ភ​ពី​ការ​ឆ្លង​ដ៏​លឿន​រហ័ស​ក្នុង​ចំនួន​ដ៏​សម្បើម​នៅ​ឥណ្ឌា ប្រទេស​មួយ​ចំនួន​បាន​ផ្តើម​ផ្អាក​ជើងហោះហើរ​ជាមួយ​ប្រទេស​ឥណ្ឌា​បណ្តើរ​ៗ​ទៀត​ហើយ ដើម្បី​ធានា​បាន​ពី​ការ​ចម្លង​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​ក្នុង​នោះ​រួម​មាន ហុងកុង និង​ញូ​ហ្សេ​លែ​ន ជាដើម​។

កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ វិទ្យាស្ថាន​សេរ៉ូម​ដែល​ជា​អ្នក​ទទួល​បន្ទុក​ផលិត​វ៉ាក់សាំង​របស់​ឥណ្ឌា​បាន​ប្រកាស​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​ក្នុង​ការ​ផលិត​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន ក្រោយ​ប្រទេស​កំពុង​ខ្វះខាត​វ៉ាក់សាំង​ខ្លាំង​។

ឥណ្ឌា​ខ្វះ​វ៉ាក់សាំង​ក៏​ដោយសារ​តែ​ខ្លួន​មានការ​នាំ​ចេញ​ច្រើន ក្នុង​នោះ មាន​ទាំង​សម្រាប់​លក់ មាន​ទាំង​ទ្រង់ទ្រាយ​ជា​ជំនួយ ពិសេស​ការ​រួមចំណែក​ដល់​យន្តការ COVAX រួម​ផ្សំ​នឹង​តម្រូវការ​ក្នុងស្រុក​ក៏​មាន​ច្រើន​ណាស់​ដែរ​។

ប្រការ​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​ធំ​មួយ​ក្នុង​លោក បែរ​ទៅ​បញ្ជា​ទិញ​វ៉ាក់សាំង​បន្ថែម​ពី​បរទេស​រួម​មាន វ៉ាក់សាំង​របស់​អា​មេ​រិ​ក Pfizer Johnson and Johnson Moderna និង​របស់​រុ​ស្សី StupnikV ជាដើម​។ បើ​តាម​ភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ឥណ្ឌា​នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​របស់​រុ​ស្សី​មុនគេ​ធ្វើ​យ៉ាងណា ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ឲ្យ​បាន ១២៥​លាន​នាក់​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ណា​រី​ន ដ្រា​ម៉ូ​ឌី ចាប់តាំងពី​ខែមីនា គ្រា​ដែល​កំពុង​ខ្វះខាត​វ៉ាក់សាំង​ខ្លាំង បាន​ផ្តើម​រឹតត្បិត​ការ​នាំ​ចេញ​វ៉ាក់សាំង AstraZeneca (Covishield) ដែល​ខ្លួន​ផលិត​បាន​។ ទោះបី​យ៉ាងណា​ក៏​ដោយ វា​មិន​អាច​ទប់ទល់​ជាមួយ​តម្រូវការ​ដ៏​ច្រើន​លើសលប់​របស់​ពលរដ្ឋ​ឥណ្ឌា​ទាំង​ជាង ១​ពាន់​លាន​នាក់​បាន​ទេ ជា​ហេតុ​ទាមទារ​ឲ្យ​មានការ​បញ្ជា​ទិញ​ពី​បរទេស​បន្ថែម​៕ 

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពអាកាសធាតុនៃឥទ្ធិពលសម្ពាធទាបនឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ ផ្គររន្ទះ និង ខ្យល់កន្ត្រាក់

ព័ត៌មាន
ក្នុងចេញសេចក្តីជូនដំណឹងអំពីអាកាសធាតុកាលពីព្រឹកមិញ ក្រសួងធនធានទឹកបានឲ្យដឹងថា កម្ពុជានឹងជួបប្រទះផលប៉ះពាល់នៃសម្ពាធទាបដែលនឹងធ្វើឱ្យមានភ្លៀង…

នៅថៃ «មន្ទីរពេទ្យសណ្ឋាគារ»លំដាប់ផ្កាយ បើកទទួល​​អ្នកជំងឺកូវីដ-១៩​​ដែលមានលុយ

ព័ត៌មាន
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈ​មាន​ការត្អូញត្អែរ​ពីប្រជាជនថៃជុំវិញ​ការខ្វះ​គ្រែព្យាបាល​នៅតាមមន្ទីរពេទ្យ អ្នកជំងឺកូវីដ-១៩​ដែលមានលុយ​ចាយ​មិនខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ