កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល

ត្រឹមតែ១ខែ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីល៧លើក


ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យទី៣០មករា បានធ្វើតេស្តមីស៊ីលជាលើកទី៧ សម្រាប់ខែមករានេះ ហើយក៏ជាការធ្វើតេស្តដ៏ធំបំផុតរបស់ខ្លួនផងដែរ ចាប់តាំងពីឆ្នាំ២០១៧មក។ ធំបំផុតក៏ដោយសារតែ ការសាកល្បងលើកនេះ ជាប្រភេទមីស៊ីលរយៈចំងាយមធ្យម ដែលអាចបាញ់ចំគោលដៅដល់ទៅរាប់ពាន់គីឡួម៉ែត ដែលគេធ្លាប់ឃើញ ព្យុងយ៉ាងធ្លាប់សាកល្បងចុងក្រោយកាលពីឆ្នាំ២០១៧។ នេះបើតាមការរាយការណ៍ព្រមៗគ្នា ពីរដ្ឋាភិបាលក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ (រូបភាព៖ KCNA) )

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា កាំជ្រួចមីស៊ីលមួយគ្រាប់ដែលគេជឿថា ជាមីស៊ីលបាលីស្ទិករយៈចំងាយមធ្យម ត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល៧និង៥២នាទីព្រឹក ចេញពីខេត្តចាង៉ាង របស់កូរ៉េខាងជើងឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

ចំណែកក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងឯណោះវិញ បានរៀបចំកិច្ចប្រជុំបន្ទាន់ដ៏កម្រមួយ ក្រោមការចូលរួមដោយប្រធានាធិបតី ម៉ូន ចេអ៊ីនផងដែរនោះ បាននិយាយថា ការសាកល្បងនេះពាក់ព័ន្ធនឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម IRBM ដែលកូរ៉េខាងជើងមិនបានសាកល្បងទៀតនោះទេ ចាប់តាំងពីការសាកល្បងលើកចុងក្រោយកាលពីឆ្នាំ២០១៧មក។

ប្រមុខដឹកនាំកូរ៉េខាត្បូង លោកម៉ូន បាននិយាយថា ជាមួយនឹងការបាញ់បង្ហោះលើកនេះ បញ្ជាក់ឲ្យឃើញថា កូរ៉េខាងជើងកំពុងបោះជំហានកាន់តែខិតជិត ទៅដល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលរំលងទ្វីបរយៈចម្ងាយឆ្ងាយបំផុត។ លោកបានកត់សម្គាល់ទៀតថា ការសាកល្បងមីស៊ីលជាច្រើនលើកច្រើនសារក្នុងខែមករានេះ គឺជាការចាប់ផ្តើមបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងក្នុង ដូចកាលពីឆ្នាំ២០១៧ គ្រាដែលព្យុងយ៉ាងបានធ្វើតេស្តនុយក្លេអ៊ែរជាច្រើនដង និងបានបាញ់បង្ហោះកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន រួមទាំងមួយចំនួនទៀតដែលបានហោះពីលើប្រទេសជប៉ុនផងដែរ។

សូមជម្រាបថា មីស៊ីលរយៈចំងាយមធ្យម ដែលរបបក្រុងព្យុងយ៉ាងបានសាកល្បងកាលពីថ្ងៃអាទិត្យ បានហោះឡើងទៅលើអាកាសដល់ជាង២ពាន់គីឡូម៉ែតឯណោះ ដោយប្រើពេលអស់៣០នាទី ទើបធ្លាក់ចុះមកវិញរួចធ្វើដំណើរប្រមាណ៨០០គីឡូម៉ែតទៀត មុនសំដៅធ្លាក់ចូលទៅក្នុងទឹកសមុទ្រ។ មីស៊ីលប្រភេទនេះ មានសមត្ថភាពបាញ់បានឆ្ងាយបំផុតដល់ ចំងាយ៥៥០០គីឡូម៉ែត ក្នុងល្បឿនខ្ពស់បំផុតដល់ ១ម៉ឺន៦ពាន់គីឡូម៉ែតក្នុងមួយម៉ោង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិព័រណ៍ផលិតផលខ្មែរប្រចាំឆ្នាំនៅផ្សារទំនើប ជីប ម៉ុង ធ្វើឡើងដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

ព័ត៌មាន
ពិព័រណ៍ផលិតផលខ្មែរ គាំទ្រដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ ដែលផ្តួចផ្តើមដោយ B.R.B Cambodia រៀបចំឡើងចំនួនពីរទីតាំង គឺនៅ …

កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្រ្តី នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ខាងមុខ

ព័ត៌មាន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងរៀបចំដំណើរទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ