អត្ថបទក្រុមហ៊ុន

យុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC ប្រមូលថវិកាបានសរុប ១០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា តាមរយ:អង្គការ People In Need


ក្នុងអំឡុងពេលជាង ៦សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួមក្នុងយុទ្ធនាការសំខាន់មួយ ដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ និងចូលរួមចំណែកក្នុងការស្ដារឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
យុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC

ដំណើរការនៃយុទ្ធនាការនេះគឺ រាល់ពេលដែលអតិថិជនចុច​គាំទ្រដល់ក្រុមហ៊ុនស្រាបៀរ ABC ក្រុមហ៊ុននឹងបរិច្ចាគទឹកប្រាក់ ១ដុល្លារអាមេរិក ដល់អង្គការ People in Need (PIN) ដែលជាអង្គការអន្តរជាតិមានទីស្នាក់ការកណ្តាលនៅសាធារណរដ្ឋឆែក ដែលមានប្រតិបត្តិការនៅជាង៣០ប្រទេស០ រួមទាំងប្រទេសកម្ពុជាផងដែរ។ យុទ្ធនាការនេះបានសម្រេចដល់គោលដៅហើយ គឺក្រុមហ៊ុនបានបរិច្ចាគជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ដែលឆ្លើយតបទៅនឹងចំនួននៃការចុចគាំទ្ររបស់ប្រជាពលរដ្ឋ​កម្ពុជា។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ​ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖​ «យើង ពិតជាមានសេចក្ដីរីករាយជាក្រៃលែង ដែលឃើញសាធារណជនចូលរួមគាំទ្រយុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» របស់ ស្រាបៀរ ABC និងអង្គការ PIN។ ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាច្រើន ដូច្នេះជាមួយនឹងគំនិតផ្តួចផ្តើមនេះ យើងសង្ឃឹមថា អាចជួយដល់ប្រជាពលរដ្ឋ និងអាជីវកម្មមួយចំនួន ឱ្យចាប់ផ្តើម​សា ជាថ្មីឡើងវិញ។ វាសំខាន់ណាស់ដែលយើងត្រូវចងចាំថា ការគាំទ្រនេះគឺជាការបន្ដអនុវត្តវិធានការសុវត្ថិភាពដើម្បីបង្ការជំងឺ កូវីដ-១៩ និងងើបឡើងវិញពីជំងឺរាតត្បាតនេះជាមួយគ្នា»។

ថវិកាដែលរៃអង្គាសបាន មួយចំណែកធំនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) របស់ PIN នៅព្រះរាជាណាចក្រកម្ពុជា​ ដើម្បីអនុញ្ញាតឲ្យពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត មានឱកាសទទួលបានការងារ និងអភិវឌ្ឍកម្រិតជីវភាពរបស់គាត់។ អង្គការ PIN ក៏នឹងចែកចាយថវិកាមួយចំណែកទៀតសម្រាប់ជួយសហគ្រាស ធុនតូចនិងមធ្យម (SMEs)​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាព ស្តារមុខរបរអាជីវកម្មរបស់ខ្លួនពីការធ្លាក់ចុះនៃវិបត្ដិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩។

លោក Lukas Laube នាយកអង្គការ PIN ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «យុទ្ធនាការនេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ដែលបង្ហាញពីកិច្ចសហការតាមរយ:ភាពជាដៃគូ ដើម្បីបុព្វហេតុល្អ គឺលើកកម្ពស់ ការអនុវត្តវិធានការសុវត្ថិភាពជំងឺកូវីដ-១៩ និងគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជា»៕

ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការនេះ ឬទទួលបានព័ត៌មានថ្មីៗចុងក្រោយពីក្រុមហ៊ុនស្រាបៀរ ABC សូមចូលទៅកាន់៖

Website: https://abcbeerkh.com

Facebook: www.facebook.com/ABC.ExtraStoutCambodia

Instagram: https://www.instagram.com/abcbeer.cambodia/

Youtube: https://www.youtube.com/c/ABCBeerCambodia
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានធនាគារពិភពលោកប្រាប់ឱ្យប្រទេសចិន ត្រូវចូលរួមឲ្យបានពេញលេញក្នុងការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ

ព័ត៌មាន
ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស បានទទូចឲ្យប្រទេសចិន ដែលជាម្ចាស់បំណុលដ៏ធំរបស់ប្រទេសក្រីក្រជាច្រើននៅទូទាំងពិភពលោក ត្រូវតែចូលរួ...

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi)

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុន បញ្ជី ហ្វាញថេក (BanhJi) បានរៀបចំការចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាដៃគូយុ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ