ការលក់រថយន្តថ្មីកំពុងកើនឡើងខ្ពស់ជាលើកដំបូងនៅក្នុងតំបន់អាស៊ាន

ការលក់រថយន្តថ្មីក្នុងតំបន់អាស៊ានកំពុងកើនឡើងខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ


ការលក់រថយន្តថ្មីនៅក្នុងទីផ្សារប្រទេសសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន បានកើនឡើងខ្ពស់ជាលើកដំបូងនៅឆ្នាំ២០២១ ពោលគឺ ការលក់រថយន្ដថ្មីនៅទីផ្សារតំបន់នេះ បានកើនដល់ទៅជិត ៣លានគ្រឿង ។ ការកើនឡើងខ្លាំងនេះ ដោយសារតែប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារធំជាងគេ មានការបន្ធូរបន្ថយការរឹតបន្តឹងនៃជំងឺ COVID-១៩ នៅក្នុងឆមាសទី២នៃឆ្នាំ២០២១ ។
ការលក់រថយន្តថ្មីកំពុងកើនឡើងខ្ពស់ជាលើកដំបូងនៅក្នុងតំបន់អាស៊ាន
ដោយ

ការ​លក់​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ថៃ ម៉ា​ឡេ​ស៊ី វៀតណាម ហ្វី​លី​ពី​ន និង​សិង្ហ​បុរី​មាន​ចំនួន​សរុប​ជិត ៣ លាន​គ្រឿង​កាលពី​ឆ្នាំ​២០២១ កើនឡើង ១៤% បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែល​ក្នុង​នោះ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មានការ​លក់​កើនឡើង​ខ្ពស់​ជាងគេ​ដល់​ទៅ ៦៧% ឯណោះ​។ ក៏​ប៉ុន្តែ​សរុប​ជា​រួម​នៅ​តែ​មាន​តិច​ជាង ២០% កាលពី​ឆ្នាំ ២០១៩ នៅ​គ្រា​មុន​ពេល​ជំងឺ​រាតត្បាត​បាន​ផ្ទុះ​ឡើង​។

ទោះ​យ៉ាងណា​បើ​តាម​អ្នកជំនាញ ដោយសារ​ការ​រឹតត្បិត COVID-19 កាន់តែ​តឹងរ៉ឹង​នៅ​ក្នុង​តំបន់​ទាំងមូល និង​ការ​រអាក់រអួល​ផលិតកម្ម​ដែល​បណ្តាល​មក​ពី​កង្វះខាត​បន្ទះ​ឈី​ប ស្រប​ជាមួយនឹង​ការ​កើនឡើង​នៃ​មេរោគ​រាតត្បាត បំប្លែង​ថ្មី អូ​មី​ក្រុង​ផង​នោះ បាន​ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​ថ្មី ទំនងជា​មិន​ត្រលប់​មក​រក​កំណើន​ខ្ពស់​នោះ​ទេ​សម្រាប់​ឆ្នាំ​២០២២​នេះ​។

ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​វ៉ា​ដាច់​ប្រទេស​ថៃ​ដើម្បី​ក្លាយជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​ការ​លក់​រថយន្ត​ថ្មី​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង ៦​នៅ​អាស៊ាន ដោយ​បាន​លក់​រថយន្ត​ថ្មី​បាន​ចំនួន​ប្រមាណ ៩ សែន គ្រឿងក្នុង​មួយ​ឆ្នាំ​។ ក្នុង​នោះ ក្រុមហ៊ុន Toyota Motor មាន​ចំណែក​ទីផ្សារ​ធំ​ជាងគេ​ដល់​ទៅ  ៣០% បន្ទាប់​មក គឺ Daihatsu Motor និង Mitsubishi Motors​។

គួរ​បញ្ចា​ក់ថា មុន​ការ​រាតត្បាត​នៃ​ជំងឺ Covid-១៩  រថយន្ត​ថ្មី​ត្រូវ​បាន​លក់​ចេញ​ប្រមាណ ១ លាន​គ្រឿងក្នុង​ឆ្នាំ ២០១៩ ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

ដោយឡែក​បើ​ក្រឡេក​មើល​នៅ​ប្រទេស​ថៃ​វិញ ការ​លក់​រថយន្ត​ថ្មី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​មក​នៅ​ត្រឹម​ជាង ៧ សែន គ្រឿង​ប៉ុណ្ណោះ ដែល​បាន​ធ្លាក់​ចុះ ៤ ភាគរយ​។ កាលពី​ឆមាស​ទី​១ ឆ្នាំ​២០២១ ការ​លក់​រថយន្ដ​ថ្មី​របស់​ថៃ​បាន​កើនឡើង​វិញ​បណ្ដើរ​ៗ ហើយ ប៉ុន្តែ​ក៏​ថមថយ​សន្ទុះ​មក​វិញ បន្ទាប់​ពី​ការ​បិទ​ខ្ទប់​នៅ​ទីក្រុង​បាងកក និង​ទីក្រុង​ផ្សេង​ទៀត​ក្នុង​ខែកក្កដា​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ការ​ធ្លាក់​ចុះ​នេះ​ក៏​រួម​ផ្សំ​មក​ពី​កង្វះខាត​បន្ទះ​ឈី​ប និង​គ្រឿងបន្លាស់​រថយន្ត​ផ្សេង​ទៀត ដែល​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ត្រូវ​ផ្អាក​ការ​ផលិត​។

ក្រុមហ៊ុន Toyota ដែល​ជា​ក្រុមហ៊ុន​នាំមុខ​ទីផ្សារ​ក្នុង​ប្រទេស​ថៃ​ដែរ​នោះ បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២២​ការ​លក់​រថយន្ត​នៅ​ក្នុង​ប្រទេស​នេះ នឹង​មាន​ប្រមាណ ៩ សែន​គ្រឿង រួម​ទាំង​រថយន្ត​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​ផង​ដែរ​។ លោក Noriaki Yamashita ប្រធាន​ក្រុមហ៊ុន Toyota Motor Thailand បាន​អះអាង​ថា ឧស្សាហកម្ម​រថយន្ត​ថៃ​កំពុង "​ផ្លាស់​ប្តូរ​បន្តិច​ម្តង​ៗ​ឆ្ពោះទៅ​រក​ភាព​ប្រក្រតី​"​។ ប៉ុន្តែ​ដោយសារ​អំណាច​ទិញ​ចុះ​ខ្សោយ​របស់​អតិថិជន​ចំ​ពេល​វិបត្តិ​កូ​វី​ដ​១៩​អូស​បន្លាយ​យូរ ការ​លក់​ទំនងជា​មិន​ត្រលប់​ទៅ​រក​កម្រិត​ដូច​កាលពី​ឆ្នាំ ២០១៩ ដែល​លក់​រថយន្ត​បាន​ដល់ ១ លាន​គ្រឿង​នោះ​ទេ ពោល​គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ឆ្នាំ ២០២៣​ទើប​អាច​សម្រេច​បាន​។

រីឯ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ហ្វី​លី​ពី​ន ការ​លក់​បាន​កើន​ឡើងជា​លើក​ដំបូង​ក្នុង​រយៈពេល ២ ឆ្នាំ ដោយ​ការ​លក់​រថយន្ដ​នៅ​វៀតណាម​មាន ៣០​ម៉ឺន​គ្រឿង កើន​៣% និង​នៅ​ហ្វី​លី​ពី​ន មាន​ជាង​២៨​ម៉ឺន​គ្រឿង កើន​១៦%​។ ដោយឡែក ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ ការ​លក់​រថយន្ដ​មានការ​ថយ​ចុះ​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ ក្នុង​ឆ្នាំ​២០២១​ធ្លាក់​ចុះ ៤% មានការ​លក់​រថយន្ដ​បាន​ជិត​៥១​ម៉ឺន​គ្រឿង​។ ក្រុមហ៊ុន ផលិត​រថយន្ដ​នៅ​ម៉ា​ឡេ​ស៊ី​ក៏​កំពុង​ជួ​បញ្ហា​ដូច​ក្រុមហ៊ុន​នៅ​ប្រទេស​ផ្សេង​ទៀត​ដែរ គឺ​កំពុង​តែ​ខ្វះខាត​បន្ទះ​ឈី​ប​សម្រាប់​ការ​ផលិត ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ការ​លក់​ធ្លាក់​ចុះ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចក្រភពអង់គ្លេសចេញមុខគាំទ្រលីទុយអានីជាមួយអាមេរិក អឺរ៉ុប និងអូស្ត្រាលីក្នុងជម្លោះពាណិជ្ជកម្មជាមួយចិន

ព័ត៌មាន
អង់គ្លេសចេញមុខដោយពេញទំហឹងគាំទ្រប្រទេសលីទុយអានី ជាមួយសម្ព័ន្ធមិត្ត ដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបក្នុងសំណុំរឿងជម្លោះពាណិជ្…

អ្នកជំនាញជឿជាក់ថា ភាគហ៊ុនអេស៊ីលីដា នឹងកើនខ្ពស់លើសតម្លៃ IPO ឡើងវិញឬលើសពីនេះនៅពេលដ៏ខ្លីខាងមុខនេះ

ព័ត៌មាន
យើងសង្កេតឃើញថា តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដារបានកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅ២ថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីក្រុមហ៊ុនអេស៊ីលីដា ហ្វាយណាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ