ប្រសិតពិសេសអាស៊ាន

ប្រសិតពិសេសអាស៊ាន ឯកឧត្តម ប្រាក់ សុខុន នឹងធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅខែមីនា


ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការប្រទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ពី រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ានចំនួន៧រូប រួមទាំងកម្ពុជា និងរដ្ឋមន្ត្រីការបរទេសប្រទេសថៃ និងហ្វីលីពីន ចូលរួមតាមប្រព័ន្ធវីដេអូ។ ក្នុងនោះដែរ មិនមានវត្តមានតំណាងប្រទេសមីយ៉ាន់ម៉ាចូលរួមនោះទេ។ ទោះយ៉ាងណា វិបត្តិនៅមីយ៉ាន់ម៉ា នៅតែជាបញ្ហាក្ដៅដែលអាស៊ានត្រូវបន្ដចូលរួមដោះស្រាយ។
ប្រសិតពិសេសប្រធានអាស៊ាន ឯកឧត្តម ប្រាក់ សុខុន

ក្នុង​នាម​ជា​ប្រ​សិត​ពិសេស​ប្រធាន​អាស៊ាន ឯកឧត្តម ប្រាក់ សុ​ខុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ថា ឯកឧត្តម នឹង​អ​ញ្ចើ​ញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ស​ប្ដា​ហ៍​ទី​២ ខែមីនា​ខាង​មុខ​នេះ​ហើយ ដោយ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ផ្សា​ភ្ជាប់​ជាមួយ​បេសកកម្ម​ចូល​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាដើម​។

ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​សម្រាប់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​បាន​ធ្វើ​ឡើង​កាលពី​ខែមករា ឆ្នាំ​២០២២​។

តាម​ការ​គូសបញ្ជាក់ របស់​ឯកឧត្តម ប្រាក់ សុ​ខុន ឯកឧត្តម ក៏​នឹង​ស្នើ​ជួប​ជាមួយនឹង លោក មីន អោ​ង​ឡាំង មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា រួម​ទាំង​ឥស្សរជន​ផ្សេង​ទៀត ដែល​ខាង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ជួយ​សម្របសម្រួល​ឲ្យ​ជួប​ផង​ដែរ​។ បន្ថែម​ពី​នេះ ក៏​នឹង​មានការ​ផ្ដល់​ជូន​ជំនួយ​របស់​អាស៊ាន ទៅ​កាន់​ប្រជាជន​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ត្រូវការ​ផង​ដែរ​។

ដោយឡែក សម្រាប់​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដែល​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ស​ប្ដា​ហ៍​នេះ​ដែរ បើ​ទោះបីជា ប្រទេស​មី​យ៉ា​ន់​ម៉ា​មិន​បាន​ចូលរួម​ផ្ទាល់ ឬ​ចាត់​អ្នកតំណាង​ឲ្យ​ចូលរួម​ក៏​ដោយ ប៉ុន្ដែ បើ​តាម​ឯកឧត្តម ប្រាក់ សុ​ខុន ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​បាន​ចូល​ស្ដាប់​កិច្ចប្រជុំ​នេះ តាម​រយៈ​តំណ Link ក្នុង​ក្រប​ខណ្ឌ​អ្នក​សង្កេតការណ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​១៧​ខែកុម្ភៈ នៅ​រាជធានី​ភ្នំពេញ ក្រោយ​ការ​ចូលរួម​ដោយ​ផ្ទាល់ និង​តាម​ប្រព័ន្ធ​វី​ដេ​អូ​អាន​ឡាញ ពី​ប្រទេស​ចំនួន​៩​ជា​សមាជិក និង​អវត្តមាន​ប្រទេស​មី​យ៉ា​ន់​ម៉ា​។ ក្នុង​នោះ មាន​ប្រទេស​ចំនួន​៧ បាន​ចូលរួម​ប្រជុំ​ដោយ​ផ្ទាល់ និង​ប្រទេស​២​ទៀត គឺ​ថៃ និង​ហ្វី​លី​ពី​ន​បាន​ចូលរួម​តាម​ប្រព័ន្ធ​វី​ដេ​អូ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ DBS របស់សិង្ហបុរីចាត់ទុកវៀតណាមជាអ្នកដែលទទួលផលសំខាន់ពីកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
ធនាគារឈានមុខគេរបស់សិង្ហបុរី DBS បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប្រទេសវៀតណាមទំនងជាអ្នកទទួលផលដ៏សំខាន់ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ…

តើមានកត្តាអ្វីខ្លះធ្វើឲ្យកម្ពុជាមិនទាន់មានការនាំចេញទំនិញក្រោមកិច្ចព្រមព្រៀង RCEP និង CCFTA?

ព័ត៌មាន
ជាង១ខែហើយ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់(RCEP)បានចូលជាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ