វិស័យទេសចរណ៍

បាងកក ជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោក


ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ ខណៈទីក្រុងថៃ ចំនួនពីរទៀត គឺភូកេត និងប៉ាត់តាយ៉ា បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងទាំង២០ ដែលមានអ្នកទស្សនាច្រើនបំផុត។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនដំណើរការប្រតិបត្តិការទូទាត់ Mastercard។
វិស័យទេសចរណ៍
ដោយ

ជាមោទនភាពថ្មីសម្រាប់ប្រទេសថៃ ទីក្រុងបាងកក បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិជិត២៣លាននាក់ ខណៈទីក្រុងប៉ារីស នៃប្រទេសបារាំង ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយភ្ញៀវទេសចរអន្តរជាតិជាង១៩លាននាក់ ចំណែកឯទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយភ្ញៀវទេសចរអន្តរជាតិជាង១៩នាក់។

ទន្ទឹមនេះ ទីក្រុងរបស់ថៃ ចំនួន២ទៀត គឺភូកេត បានជាប់ចំណាត់ថ្នាក់លេខ១៤ ជាមួយភ្ញៀវទេសចរអន្តរជាតិជិត១០លាននាក់ ហើយប៉ាត់តាយ៉ា ជាប់ចំណាត់ថ្នាក់លេខ១៥ ជាមួយភ្ញៀវទេសចរអន្តរជាតិជាង៩លាន៤សែននាក់។

ទីក្រុងបាងកក អាចរក្សាចំណាត់ថ្នាក់កំពូលរបស់ខ្លួនបានមួយឆ្នាំទៀត ក៏ដោយសារកត្តាជាច្រើនរួមមានទាំងភាពរស់រវើកនៃសកម្មភាពតាមដងផ្លូវ ជាពិសេសផ្សាររាត្រីច្រើនរាប់មិនអស់ ទីសក្ការបូជាផ្សេងៗរួមមានវត្តអារាមជាដើម ដែលមានការតុបតែងលម្អគួរឱ្យទាក់ទាញ និងចំណីអាហារសម្បូរបែបដ៏មានឱជារសផងដែរ។

ត្បិតតែភូកេត បានធ្លាក់ចំណាត់ថ្នាក់ពីលេខ១២មកនៅចំណាត់ថ្នាក់លេខ១៤ យ៉ាងណាក្ដី ក៏ទីក្រុងនេះ​ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីភ្ញៀវ ដែលបានទៅលេងនៅទីនោះចំពោះភាពសប្បាយរីករាយនៅតាមឆ្នេរខ្សាច់ និងកោះដ៏ស្រស់ត្រកាលជាច្រើន ដែលគ្របដណ្តប់ឧទ្យានជាតិចំនួនពីរ ដែលសុទ្ធតែជាចំណុចទាក់ទាញភ្ញៀវទេសចរ។

ចំណែកឯប៉ាត់តាយ៉ា ដែលជាប់ចំណាត់ថ្នាក់លេខ១៥ ទទួលបានការកោតសរសើរចំពោះភាពសប្បាយរីករាយនៅតាមឆ្នេរខ្សាច់ដែលមានសោភ័ណភាពស្រស់ស្អាត រមណីយដ្ឋានមាត់ឆ្នេរ និងកន្លែងសម្រាប់រៀបចំពិធីជប់លៀងដ៏គួរឱ្យទាក់ទាញផងដែរ៕

ដោយ៖ សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Google យល់ព្រមដោះស្រាយបណ្ដឹងទារសំណង៥ពាន់លានដុល្លារ ទាក់ទិនការលួចតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់

ព័ត៌មាន
ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Google ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet បានយល់ព្រមដោះស្រាយហើយនូវបណ្តឹងមួយ ដ…

តៃវ៉ាន់ បន្ថយការវិនិយោគនៅប្រទេសចិន ដោយងាកទៅបង្កើនការបោះទុននៅសហរដ្ឋអាម៉េរិក និងអាល្លឺម៉ង់

ព័ត៌មាន
ការវិនិយោគរបស់កោះតៃវ៉ាន់ នៅប្រទេសចិន បានធ្លាក់ចុះខ្លាំងក្នុងឆ្នាំ២០២៣ មកនៅត្រឹមជាង១០% នៃការវិនិយោគផ្ទាល់ក្រៅប្រទេសសរុបរបស់កោះមួយនេះ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ