ក្រុមហ៊ុន Google

Google យល់ព្រមដោះស្រាយបណ្ដឹងទារសំណង៥ពាន់លានដុល្លារ ទាក់ទិនការលួចតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់


ទីបំផុតក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Google ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alphabet បានយល់ព្រមដោះស្រាយហើយនូវបណ្តឹងមួយ ដែលអះអាងថា ខ្លួនបានលួចតាមដានការប្រើប្រាស់អ៊ីនធឺណិតរបស់មនុស្សច្រើនលាននាក់ដោយសម្ងាត់ ដែលនេះជាការរំលោភបំពានសិទ្ធិឯកជនភាពរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុន Google
ដោយ

ចៅក្រមអាម៉េរិក លោកស្រី អ៊ីវ៉ន ហ្គនហ្សាឡេស រ៉ចជើ (Yvonne Gonzalez Rogers) បានកំណត់យកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ការបើកសវនាការជំនុំជម្រះរឿងក្ដីរដ្ឋប្បវេណីដ៏ធំខាងលើនេះ បន្ទាប់ពីមេធាវីតំណាងក្រុមហ៊ុន Google និងមេធាវីតំណាងអ្នកប្រើប្រាស់អ៊ីនធឺណិតអះអាងថា ពួកគេបានព្រមព្រៀងគ្នាឈានដល់ការដោះស្រាយបឋម។

ពាក្យបណ្តឹងនេះបានទាមទារសំណងជំងឺចិត្តរួមយ៉ាងតិច៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Google។ លក្ខខណ្ឌនៃការដោះស្រាយបណ្ដឹងនេះមិនត្រូវបានលាតត្រដាងឱ្យដឹងនោះទេ ប៉ុន្តែមេធាវីតំណាងភាគីទាំងពីរអះអាងថា ពួកគេបានព្រមព្រៀងគ្នាលើលក្ខខណ្ឌដោះស្រាយតាមរយៈការចរចារួចហើយ ហើយរំពឹងថា នឹងបង្ហាញដំណោះស្រាយផ្លូវការ ដើម្បីដាក់ជូនឱ្យតុលាការសម្រេចនៅត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ទោះជាយ៉ាងណា ភ្លាមៗទាំងមេធាវីតំណាងក្រុមហ៊ុន Google ដែលជាចុងបណ្ដឹង និងមេធាវីតំណាងអ្នកប្រើប្រាស់ដែលជាដើមបណ្ដឹង មិនបានឆ្លើយតបសំណើសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះនោះទេ។

ដើមបណ្តឹងបានចោទប្រកាន់ថា ប្រព័ន្ធវិភាគទិន្នន័យ ឃុកឃី (Cookie) និង អ៊ែប (App) របស់ក្រុមហ៊ុន Google អនុញ្ញាតឱ្យក្រុមហ៊ុននេះលួចតាមដានសកម្មភាពរបស់ពួកគេជាសម្ងាត់ សូម្បីនៅពេលពួកគេធ្វើការកំណត់ Browser របស់ Google Chrome ដើម្បីប្ដូរទៅ Browser ឯកជនយ៉ាងណាក្ដី។

ដើមបណ្ដឹងបានអះអាងថា កត្តានេះបានធ្វើឱ្យ Google ក្លាយជាប្រភពព័ត៌មាន ដែលគ្មានការទទួលខុសត្រូវ ហើយក្រុមហ៊ុននេះអាចតាមដានដឹងពីមិត្តភក្តិ ចំណង់ចំណូលចិត្ត អាហារចូលចិត្ត និងទម្លាប់ដើរទិញអីវ៉ាន់របស់អ្នកប្រើប្រាស់អ៊ីនធឺណិត។

ក្រុមហ៊ុន Google បានព្យាយាមច្រានចោលបណ្ដឹងនេះ ប៉ុន្តែត្រូវបានលោកស្រីចៅក្រម អ៊ីវ៉ន ហ្គនហ្សាឡេស រ៉ចជើ (Yvonne Gonzalez Rogers) បានច្រានចោលការមិនទទួលស្គាល់កំហុសរបស់ក្រុមហ៊ុននេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនទូរសព្ទចិន Xiaomi បញ្ចេញរថយន្តអគ្គិសនីដំបូង ជាមួយមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូល១របស់ពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតស្មាតហ្វូនខ្នាតយក្សរបស់ចិន Xiaomi បានបញ្ចេញរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួនជាមួយមហិច្ឆតាចង់ក្លាយជាក្រុ…

បាងកក ជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោក

ព័ត៌មាន
ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដែលមានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០២៣ ខណៈទីក្រុងថៃ ចំនួនពីរទៀត គឺភូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ