អត្ថបទក្រុមហ៊ុន

ធនាគារប្រ៊ីដសហការជាមួយមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ ដើម្បីលើកស្ទួយការយល់ដឹងជំងឺមហារីក


ធនាគារប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ វិធីការពារសុខភាព” ដោយមានការសហការចូលរួមពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គារពួរ មេឌីខល សេនធ័រ (SGMC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ដើម្បីបង្កើនការយល់ដឹងអំពីជំងឺមហារីកក្នុងសហគមន៍។
Cover
ដោយ
អំពី Bridge Bank

កម្មវិធីសិក្ខាសាលាស្តីពីការថែទំាសុខភាពនេះ ធ្វើឡើងក្រោមការផ្តួចផ្តើមពីធនាគារពាណិជ្ជ ប្រ៊ីដ ក្នុងគោលបំណង​ដើម្បីចែករំលែកចំណេះដឹងពីវេជ្ជបណ្ឌិតឯកទេស និងមណ្ឌលវេជ្ជសាស្ត្រដល់អតិថិជន និងសហគមន៍ ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាព ដែលជួយជម្រុញដល់ការ បង្កើនសុខុមាលភាពរាងកាយឱ្យកាន់តែប្រសើរ។ សិក្ខាសាលានេះធ្វើឡើង​នៅមណ្ឌលវេជ្ជសាស្ត្រ​ស៊ីងហ្គាពួរ​មេឌីខល សេនធ័រ (SGMC) ដែលមានទីតាំងនៅអគារ The Bridge ។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា ការចូលរួមចំណែក​នៅក្នុងសង្គម គឺជាគុណតម្លៃដ៏​សំខាន់មួយ​របស់ធនាគារ ប្រ៊ីដ ។ ទោះបីជាធនាគារប្រ៊ីដ​ ជាស្ថាប័នឯកជន ផ្តល់ជូន​នូវ​សេវាហិរញ្ញវត្ថុ​ក៏ដោយ ប៉ុន្ដែធនាគារ​នេះ មិនភ្លេចឡើយ​អំពីតម្រូវការសង្គម និងសុខុមាលភាព​ ក្នុងសហគមន៍នោះទេ។

ដូច្នេះហើយ ទើបធនាគារប្រ៊ីដ​លើកទឹកចិត្ត និងផ្សព្វផ្សាយដល់​សាធារណជនឱ្យយល់​ដឹងកាន់តែច្បាស់អំពីរការការពារសុខភាព ថាសុខភាពពិតជា​មានសារៈសំខាន់​សម្រាប់រាងកាយ និងជាពិសេស គឺចង់លើកទឹកចិត្តឱ្យប្រជាជនទំាងអស់គួរតែ​មានការត្រួតពិនិត្យ​សុខភាព​ជាប្រចំា។ នេះបើតាមការបញ្ជាក់របស់លោក Richard Liew។

នៅក្នុងខែតុលាត្រូវបានកំណត់ថាជាខែនៃ" ការយល់ដឹងអំពីជំងឺមហារីក" ហើយការបង្កើន​ការយល់​ដឹងអំពី​ជំងឺមហារីក​នៅក្នុងសហគមន៍អាចជួយកាត់បន្ថយហានិភ័យខ្ពស់ និងជួយបង្កើនចំណេះដឹង​បន្ថែមអំពីជំងឺមហារីកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លោក Richard Liew បានបន្តទៀតថា៖ «ការយល់ពីជំងឺមហារីកនឹងផ្តល់ឱ្យអ្នកគ្រប់គ្នា​នូវទំនុកចិត្ត​ក្នុងការទៅជួបគ្រូពេទ្យប្រសិនបើមានអ្វីមួយមិនប្រក្រតី ពីព្រោះការរកឃើញជំងឺមហារីកទាន់ពេលវេលា គឺងាយស្រួលក្នុងការព្យាបាលឱ្យបានទាន់ពេលវេលា»។

លោក Yeong Hock Ming ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកលក់ SGMC បានលើកឡើងថា “ជាមួយនិងបច្ចេកវិទ្យាទំនើបពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) ដែលផ្តល់សេវាកម្ម​ស្តង់ដារវេជ្ជសាស្ត្រខ្ពស់ រួមជាមួយ និងអ្នកឯកទេសមកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់ជូនគោលដៅ​ដ៏ល្អប្រសើរដល់​អតិថិជនរបស់យើង​ក្នុងការពិនិត្យសុខភាព។ យើងមានបរិក្ខាទំនើបក្នុងការពិនិត្យ វិភាគបានយ៉ាងត្រឹមត្រូវដើម្បីឱ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរប៉ុណ្ណោះទេ បន្តែថែមទំាង​មានការប្រឹក្សា ផ្តល់ជាចំណេះដឹងដល់អ្នកជំងឺទៀតផង។ យើងពិតជាមានកិត្តិយសក្នុងការសហការ​ជាមួយធនាគារប្រ៊ីដ និងក្រុមហ៊ុនធនារាប់រងអាយុជីវិត AIA ដើម្បីផ្តល់ជូនកញ្ចប់ពិនិត្យសុខភាព​ដែលមានគុណភាព ក៏ដូចជាបង្កើតសិក្ខាសាលា​នេះឡើង”។

គួរបញ្ជាក់ផងដែរ អតិថិជនដែលចូលរួមកម្មវិធី “ស្ពានឆ្ពោះទៅកាន់សុខភាពកាន់តែប្រសើរ” នឹងទទួលបាន Voucher បញ្ចុះតម្លៃ 50% លើការពិនិត្យសុខភាពមូលដ្ឋានដែលកញ្ចប់សុខភាពនេះ​មានពិនិត្យ មុខងារថ្លើម ទឹកនោមផ្អែម ការធ្វើតេស្តឈាម រួមទំាងការប្រឹក្សាយ៉ាងលម្អិត​ពីវេជ្ជបណ្ឌិតជំនាញផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីតម្លៃមាសហក់ឡើងដល់២០០០ដុល្លារ ក្នុងមួយអោន ចំពេលមានវិបត្តិ?

ព័ត៌មាន
ក្រោយពីបានធ្លាក់ចុះថ្លៃក្រោម ២ពាន់ដុល្លារ នៅដើមខែតុលា ពេលនេះតម្លៃមាសបានហក់ឡើងវិញហើយ ដោយបានឡើងថ្លៃដល់ជាង២ពាន់ដុល្លារក្នុងមួយអោនដោយសារម…

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបង្ហាញគន្លឹះអភិវឌ្ឍន៍អាជីវកម្មដល់យុវជន

ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មយុវជនគួរផ្តើមចេញពីការស្វែងរកឱកាស និងចាប់យកនូវកាលានុវត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ