ដំណាំស្វាយចន្ទី

សមាគមស្វាយចន្ទីកម្ពុជា អំពាវនាវឱ្យសមាជិកផ្អាកលក់គ្រាប់ចន្ទីឆៅ ចំពេលតម្លៃធ្លាក់ចុះខ្លាំង


ក្រោយពីដំណាំស្វាយចន្ទីកម្ពុជា កំពុងរងផលប៉ះពាល់ដោយសារបាតុភូតអែលនីណូ ដែលបណ្តាលឱ្យស្វាយចន្ទីគាំងផ្កា មិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗនោះ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករថា ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះអាចនឹងថយចុះចន្លោះពី១០% ទៅ៣០% បើធៀបនឹងឆ្នាំមុន។
ដំណាំស្វាយចន្ទី
ដោយ

ស្របពេលដែលទិន្នផលស្វាយចន្ទីកំពុងធ្លាក់ចុះ តម្លៃគ្រាប់ស្វាយចន្ទីឆៅបច្ចុប្បន្នវិញ ក៏បានធ្លាក់ចុះយ៉ាងគំហុកផងដែរ ដូច្នេះហើយបានជំរុញឱ្យប្រធានសមាគមស្វាយចន្ទីកម្ពុជា អំពាវនាវឱ្យ សមាជិករបស់ខ្លួនផ្អាកលក់គ្រាប់ចន្ទីឆៅក្នុងអំឡុងពេលតម្លៃធ្លាក់ចុះសិន ដោយត្រូវហាលគ្រាប់ទុករងចាំតម្លៃប្រសើឡើងនៅខែកក្កដា ឬកញ្ញា ខាងមុខ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បាតុភូតអែលនីណូ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅលើផលិតកម្មស្វាយចន្ទីនៅកម្ពុជា នាបច្ចុប្បន្ននេះ ដោយសារអាកាសធាតុក្តៅខ្លាំងលើស​៤០អង្សាសេ បានធ្វើឱ្យស្វាយចន្ទីគាំងផ្កា មិនចេញក្តឹប និងផ្កាក្រៀមខូចជាបណ្តើរៗជាដើម ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីនៅឆ្នាំនេះ អាចនឹងថយចុះចន្លោះពី១០% ទៅ ៣០% បើធៀបនឹងឆ្នាំមុន។

បើតាមប្រធានសមាគមរូបនេះ ស្របពេលដែលទិន្នផលស្វាយចន្ទីឆ្នាំនេះធ្លាក់ចុះហើយនោះ តម្លៃគ្រាប់ស្វាយចន្ទីឆៅបច្ចុប្បន្នក៏បែរជាធ្លាក់ចុះយ៉ាងគំហុកផងដែរ។ យ៉ាងណាមិញ ដើម្បីដោះស្រាយនូវបញ្ហាតម្លៃធ្លាក់ចុះនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានណែរនាំដល់សមាជិករបស់ខ្លួនដែលមានលទ្ធភាព គួរហាលគ្រាប់ស្វាយចន្ទីទុករង់ចាំលក់ពេលតម្លៃប្រសើឡើងនៅខែកក្កដា ឬខែកញ្ញាខាងមុខ។

ទន្ទឹមនេះ លោក អួន ស៊ីឡុត បានឱ្យដឹងដែរថា នៅមួយខែដំបូងដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ចន្ទីឆៅទៅវៀតណាម កើនឡើង៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

តែទោះយ៉ាងនេះក្តី លោកអះអាងថា ការកើនឡើងការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមនេះ មិនមែនជាគ្រាប់ស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នោះទេ ដោយទិន្នផលនេះសល់ពីចុងខែធ្នូ ឆ្នាំ២០២៣ ប៉ុណ្ណោះ ដ្បិតថា រដូវប្រមូលផលចន្ទីនៅកម្ពុជាភាគច្រើន គឺធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ។ យ៉ាងណាក៏ដោយចុះ ថ្នាក់ដឹកនាំរូបនេះបានបញ្ជាក់ថា ការធ្លាក់ចុះទិន្នផលស្វាយចន្ទីនៅកម្ពុជា ក៏អាចបង្កើនតម្លៃគ្រាប់កែច្នៃលើទីផ្សារអន្តរជាតិ នាឆ្នាំ២០២៤ នេះផងដែរ។​

ជាមួយគ្នានេះ ដើម្បីរក្សាតម្លៃស្វាយចន្ទី ឱ្យមានស្ថិរភាព សមាគមស្វាយចន្ទីកម្ពុជា ក៏បានបញ្ចុះបញ្ចូលសមាជិករបស់ខ្លួន និងកសិករដ៏ទៃឱ្យបន្ថយ និងរក្សារចម្ការត្រឹម៥០ម៉ឺនហិកតា សម្រាប់តែផ្គត់ផ្គង់ការកែច្នៃក្នុងស្រុក។ ខណៈបច្ចុប្បន្នកម្ពុជា មានរោងចក្រធុនមធ្យមចំនួន៧ និងត្រូវការរោងចក្រធុនមធ្យមនេះចំនួន៣០រោងចក្របន្ថែមទៀត។

ដោយឡែកសម្រាប់សិប្បកម្មកែច្នៃតូចៗវិញ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសិប្បកម្មកែច្នៃតូចៗលក្ខណៈគ្រួសារចំនួន៣៥ ហើយលោកក៏លើកទឹក និងជំរុញឱ្យសិប្បកម្មទាំងនេះក្លាយជារោងចក្រធុនមធ្យមផងដែរនៅពេលខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាង ៧លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែ…

តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះ ខណៈរូបិយប័ណ្ណប៊ីតខញកើនឡើងដល់កម្រិតខ្ពស់នៅ២ឆ្នាំមកនេះ

ព័ត៌មាន
តម្លៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយសាររងសម្ពាធពីទិន្នផលរបស់ក្រសួងហិរញ្ញវត្ថុធ្លាក់ចុះ ខណៈដែលរូបិយប័ណ្ណប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ