១០ខែឆ្នាំនេះកម្ពុជាបានអនុម័តគម្រោងវិនិយោគ១៦១គម្រោង

១០ខែឆ្នាំនេះកម្ពុជាបានអនុម័តគម្រោងវិនិយោគ១៦១គម្រោង ជាមួយទុនវិនិយោគជាង៣,៥ពាន់លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្ម ចំនួន ១៦១គម្រោង ដែលមានទំហំវិនិយោគសរុបជាង ៣ពាន់៥រយលានដុល្លារ ដែលអាចបង្កើតឱកាសការងារបានជាង១២ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ ក្នុងនោះ គម្រោងវិនិយោគ មានការកើនឡើងចំនួន ១៥គម្រោង ខណៈទំហំវិនិយោគវិញ កើនឡើងជាង ៤៧លានដុល្លារ បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ដល់ជូនសារព័ត៌មានខេមបូណូមីស។
១០ខែឆ្នាំនេះកម្ពុជាបានអនុម័តគម្រោងវិនិយោគ១៦១គម្រោង ជាមួយទុនវិនិយោគជាង៣,៥ពាន់លានដុល្លារ

ស្ថានភាពវិនិយោគនៅកម្ពុជា កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន បើទោះបីពិភពលោកបាននិងកំពុងជួបនូវវិបត្តិជាបន្តបន្ទាប់ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី គួបផ្សំឱកាសរបស់កម្ពុជា ដែលក្លាយជាប្រធានអាស៊ាននាឆ្នាំ២០២២នេះផងដែរ។ ជាក់ស្ដែង បើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគលើគម្រោងថ្មី ចំនួន ១៦១គម្រោង ដែលមានទុនវិនិយោគសរុបជាង ៣ពាន់៥រយលានដុល្លារ។ ក្នុងនោះ គម្រោងវិនិយោគ ចំនួន ៣៦គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុប ៥៦៤លានដុល្លារ និងគម្រោងវិនិយោគចំនួន ១២៥គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារ។

អ្នកជំនាញក្នុងវវិស័យវិនិយោគ បានកត់សម្គាល់ឃើញថា ស្ថានភាពវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ហាក់កាន់តែមានភាពល្អប្រសើរ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវច្បាប់វិនិយោគថ្មី។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិញ្ជកម្មកម្ពុជា បានបង្ហាញក្ដីរំពឹងខ្ពស់ថា ក្រោយកិច្ចប្រជុំកំពូលអាស៊ានដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗនេះ នឹងកាន់តែធ្វើឲ្យកម្ពុជា ទទួលបាននូវកិត្យានុភាព និងបង្ហាញសក្ដានុពលរបស់ខ្លួនបន្ថែមទៀតសម្រាប់អ្នកវិនិយោគពីបរទេស។ បើតាមឧកញ៉ា លឹម ហេង ស្របពេលដែលកម្ពុជា អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសិរី កម្ពុជា-ចិន,កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP និងការដាក់ឲ្យអនុវត្តច្បាប់វិនិយោគថ្មី នៅតែមានភាពទាក់ទាញវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា បន្ថែមទៀត។ យ៉ាងណាមិញ សម្រាប់ក្រុមវិនិយោគិនពីបរទេសដែលបានមកវិនិយោគនៅកម្ពុជា ភាគច្រើន ត្រូវបានឧកញ៉ា លឹម ហេង កត់សម្គាល់ឃើញថា មានវិនិយោគិនដែលមកពីប្រទេសចិន ជប៉ុន កូរ៉េ និងថៃ ជាដើម។

សូមបញ្ជាក់ថា គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តចំនួន ១៦១ គម្រោង នៅរយៈពេល ១០ខែ ឆ្នាំ២០២២នេះ ភាគច្រើនជាគម្រោងវិនិយោគ ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៤៣គម្រោង។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៨គម្រោង។ ដោយឡែកវិស័យកសិកម្ម-កសិឧស្សាហកម្មវិញ មានចំនួន ៧គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៣គម្រោង។ កម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២ ខណៈចិន ឈរនៅលំដាប់ទី២ ថៃ ជាប់ចំណាត់ថ្នាក់លេខ៣ និងជប៉ុន ស្ថិតនៅលេខរៀងទី៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕




អត្ថបទបន្ទាប់


ទុរេនកំពតសង្ឃឹមមានទីផ្សារកាន់តែប្រសើរ ក្រោយក្រសួងកសិកម្មគ្រោងបង្កើតនិមិត្តសញ្ញាបិទសម្គាល់អត្តសញ្ញាណ និងទប់ស្កាត់ការក្លែងបន្លំ

ព័ត៌មាន
ក្រុមម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត សម្តែងការគាំទ្រជាខ្លាំងចំពោះយន្តការរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលគ្រោងផលិតស្ទីកឃ័រទំនើបមាន ឃ្យូអក…

ក្រោយចាញ់ឆ្នោតពាក់កណ្តាលអាណត្តិមេដឹកនាំកោះតៃវ៉ាន់ លាលែងចេញពីតួនាទីប្រមុខដឹកនាំបក្ស

ព័ត៌មាន
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កោះតៃវ៉ាន់បានរៀបចំការបោះឆ្នោតមូលដ្ឋាន ឬពាក់កណ្តាលអាណត្តិ ដើម្បីស្ទាបស្ទង់ និងសម្រេចជោគវាសនាទាក់ទិននឹងគោលនយោបាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ