ការនាំចេញអង្ករកម្ពុជា

អង្ករក្រអូបជិត ៣០ម៉ឺនតោន ត្រូវបានកម្ពុជានាំចេញ នៅ៤ខែឆ្នាំ២០២០នេះ


ការនាំចេញអង្កររយៈពេល៤ខែដើមឆ្នាំ២០២០នេះ សរុបមានប្រមាណជា៣០ម៉ឺនតោន ដោយក្នុងនោះ អង្ករក្រអូបមានប្រមាណជា២៥ម៉ឺនតោន អង្ករសជាង៥ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណជាង ១៩៥លានដុល្លារ កើនឡើងជាង៤០% ធៀបនឹងរយៈពេល​​ ដូចគ្នាកាលឆ្នាំ២០១៩។ ការនាំចេញអង្ករ ស មានចំនួនតិចនេះ ក៏ដោយសារតែនាពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាបានសម្រេច ហាមឃាត់ការនាំចេញ អង្ករស ប៉ុន្ដែ កាលពីថ្ងៃទី ១៣ ខែឧសភានេះ រាជរដ្ឋាភិបាលបានសម្រេចបើកឲ្យមានការនាំចេញអង្ករសវិញហើយ។
អង្ករក្រអូបជិត ៣០ម៉ឺនតោន ត្រូវបានកម្ពុជានាំចេញ នៅ៤ខែឆ្នាំ២០២០នេះ
ដោយ

លោក លន់ យ៉េ​ង អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា មាន​កត្តារួម​ផ្សំ​ច្រើន រួម​ទាំង​វិបត្តិ​កូ​វី​ដ​-១៩​ផង​ដែរ ដែល​ជំរុញ ឲ្យ​នាំ​ចេញ​អង្ករ​ក្រអូប​មានការ​កើនឡើង​យ៉ាង​ដូច្នេះ​។

លោក​បាន​បន្ត​ថា​« ទី​មួយ​ដោយសារ​ទីផ្សារ​អឺរ៉ុប​ក៏​ងើបឡើង​វិញ ព្រោះ​គ្រាន់តែ​ទីផ្សារ​អឺរ៉ុប​កើនឡើង​ជិត ៥០%​ហើយ ក្នុង​រយៈពេល​ដូច​គ្នា​ហ្នឹង ហើយ​ស្រប​នឹង​ទីផ្សារ​ផ្សេង​ៗ ដូច​អូស្ត្រាលី អីហ្នឹង​ក៏​កើន​ខ្លាំង​ដែរ​»​។

លោក លន់ យ៉េ​ង បាន​បន្ថែម​ថា «​ចំពោះ​តម្លៃ បើ​យើង​មើល​ទីផ្សារ​អន្តរជាតិ​ឡើងថ្លៃ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​នាំ​ចេញ​មួយ​ចំនួន ក៏​ដោយសារ​តែ​កិច្ចសន្យា​ហ្នឹង​វា​ធ្វើ​មុន​ការ​បិទ អ​ញ្ចឹ​ង​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​អ្នក​នាំ​ចេញ​ធម្មតា គាត់​មិន​អាច​ទៅ​ដំឡើង​អី​ទេ ព្រោះ​កិច្ចសន្យា​ខ្លះ​ធ្វើ​មុន លើកលែងតែ​កិច្ចសន្យា​ថ្មី​អី​ភ្លាម​ៗ អាហ្នឹង​អាច​បាន​ថ្លៃ​ខ្លះ​»​។

បើ​តាម​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ អង្ករ​ចំនួន​ជាង​៣០​ម៉ឺន​តោន​នេះ មាន​អង្ក​រស​តែ​ប្រមាណ​ជា ១០​ទៅ​១៥%​ប៉ុណ្ណោះ ក្រៅពី​នេះ​សុទ្ធតែ​អង្ករ​ក្រអូប​ទាំងអស់ ។ ទីផ្សារ​សំខាន់​នៃ​អង្ករ​កម្ពុជា​គឺ សហភាព​អឺរ៉ុប តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន រដ្ឋ​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន ជាដើម​។

ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​បើក​ឲ្យ​មានការ​នាំ​ចេញ​អង្ក​រស​វិញ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០២០​តទៅ បន្ទាប់​ពី​បាន​បិទ​ការ​នាំ​ចេញ​មួយ​រយៈ ដោយ​សម្រេច​បើក​ការ​នាំ​ចេញ​អង្ក​រស​វិញ​នេះ ត្រូវ​បាន​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្វាគមន៍​និង​អះអាង​ថា នឹង​អាច​ជួយ​បញ្ចេញ​អង្ករ​នៅ​តាម​រោង​ម៉ាស៊ីនកិនស្រូវ ដែល​នៅ​សល់​ក្រោយ​ផ្គត់ផ្គង់​ក្នុងស្រុក​ប្រមាណ​ជិត ៣០​ម៉ឺន​តោន​បន្ថែម​ទៀត ជៀសវាង​ទុក​យូរ​ពេក​នាំ​ឲ្យ​ធ្លាក់​តម្លៃ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងនាំចូលជ្រូកពូជ ២ម៉ឺនក្បាលពីប្រទេសថៃ នៅឆ្នាំនេះ

ព័ត៌មាន
វៀតណាមនឹងនាំចូលសត្វជ្រូកពូជពីប្រទេសថៃ ២ម៉ឺនក្បាល នៅក្នុងឆ្នាំននេះ ខណៈដែលប្រទេសវៀតណាម កំពុងព្យាយាមស្ដារការចិញ្ចឹមជ្រូករបស់ខ្លួនឡើងវិញ បន្ទ…

វិបត្តិកូវីដ-១៩៖ វៀតណាម លែងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗហើយ តែផ្ដោតលើការសង្គ្រោះវិស័យអាកាសចរណ៍វិញ

ព័ត៌មាន
វិស័យអាកាសចរណ៍ ត្រូវបានគេមើលឃើញថា គឺរងផលប៉ះពាល់ដំណំជាងគេ ធៀបជាមួយនឹងវិស័យផ្សេងទៀត នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ យ៉ាងណាមិញ ដោយសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ