កម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុង

កម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុង ក្រោយចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ ដែលធ្វើឲ្យកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វគ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅកាត់ថា EBA ទាំងស្រុង និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPជាដើម។ ការចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនេះដែរ កម្ពុជាក៏ទំនងជាលែងទទួលបានហិរញ្ញប្បទានជាមួយអត្រាការប្រាក់អនុគ្រោះពីប្រទេស និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនផងដែរ។
កម្ពុជាអាចនឹងបាត់បង់ EBA ទាំងស្រុង
ដោយ

ទោះយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលបានអះអាងថា កម្ពុជានឹងស្នើសុំឲ្យប្រទេស និងស្ថាប័នហិរញ្ញវត្ថុទាំងនោះបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀតនៅពេលចាកចេញផុតពីប្រទេសមានការអភិវឌ្ឍន៍តិចតួច។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៤ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជានឹងចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខនេះ។ បើតាមការលើកឡើងរបស់ សម្តេចតេជោ ក្រោយកម្ពុជាចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជាទំនងជាអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធសព្វគ្រប់មុខទំនិញលើកលែងតែអាវុធ ឬហៅថា EBA ទាំងស្រុង និងប្រព័ន្ធអនុគ្រោះពន្ធផ្សេងទៀត ដែលប្រទេសមានការអភិវឌ្ឍផ្តល់ឲ្យប្រទេសមានការអភិវឌ្ឍន៍តិចតួច។ យ៉ាងណាមិញ នៅពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះមានន័យថា រាល់ទំនិញកម្ពុជាទាំងអស់ត្រូវបង់ពន្ធ ១០០% តែម្ដង។

មួយវិញទៀត នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច កម្ពុជាក៏ទំនងជាលែងទទួលបានហិរញ្ញប្បទានក្រោមការសម្បទានអត្រាការប្រាក់ពីប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនបន្តទៀតផងដែរ។ ទោះយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបាននិយាយជាមួយប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនរួចហើយ ក្នុងការបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀត នៅពេលកម្ពុជាចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើឲ្យប្រទេសដៃគូ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបន្តផ្តល់ហិរញ្ញប្បទានជាមួយអត្រាការប្រាក់សមរម្យដល់កម្ពុជាបន្តទៀតផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រសំដៅជួយលើការធ្វើពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួនផងដែរ។ ជាគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ នៅពេលប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្របានចាកចេញពីប្រទេសមានចំណូលកម្រិតទាប ឬក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច។

បើតាមការលើកឡើងរបស់លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ប្រព័ន្ធអនុគ្រោះពន្ធ EBA គួរត្រូវបានដកចេញពីកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ពោលគឺបន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដ្បិតប្រព័ន្ធនេះផ្តល់ឲ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ យ៉ាងណាមិញ ទាំងមន្ត្រីរាជរដ្ឋាភិបាល និងអ្នកជំនាញសុទ្ធតែបានអះអាងថា ការព្យួរ EBA ពីកម្ពុជា ២០% កន្លងមកមិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជានោះទេ ហើយពួកគេមានសុទិដ្ឋិនិយមថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងនៅតែមានភាពធន់ បើទោះបីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ៕គួរបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយ ដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្តល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រសំដៅជួយលើការធ្វើពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារមួយចំនួនផងដែរ។ ជាគោលការណ៍ប្រព័ន្ធអនុគ្រោះពន្ធទាំងនេះ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ នៅពេលប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្របានចាកចេញពីប្រទេសមានចំណូលកម្រិតទាប ឬក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច។

បើតាមការលើកឡើងរបស់លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ប្រព័ន្ធអនុគ្រោះពន្ធ EBA គួរត្រូវបានដកចេញពីកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ពោលគឺបន្ទាប់ពីកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដ្បិតប្រព័ន្ធនេះផ្តល់ឲ្យតែប្រទេសក្រីក្រប៉ុណ្ណោះ។ យ៉ាងណាមិញ ទាំងមន្ត្រីរាជរដ្ឋាភិបាល និងអ្នកជំនាញសុទ្ធតែបានអះអាងថា ការព្យួរ EBA ពីកម្ពុជា ២០% កន្លងមកមិនបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញផលិតផលរបស់កម្ពុជានោះទេ ហើយពួកគេមានសុទិដ្ឋិនិយមថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបនឹងនៅតែមានភាពធន់ បើទោះបីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ៕




អត្ថបទបន្ទាប់


លោកបៃដិននិយាយថា G-7 គួរតែទាក់ទងជាមួយចិនដោយផ្អែកលើ«គោលការណ៍ណាដែលស្របគ្នា»

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មធំៗចំនួនប្រាំពីរ ឬ G7 គួរតែចូលរួមធ្…

ក្រសួងពាណិជ្ជកម្មបានផ្តល់អាជ្ញាបណ្ណជាង ១ពាន់អាជ្ញាបណ្ណ ដល់អ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ