សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២៣

កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០ ដែលមានសេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២៣


បើផ្អែកតាមសន្ទស្សន៍របាយការណ៍ពី World Press Freedom Index ឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការ អ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន (RSF) បង្ហាញថា ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១៤៧ ក្នុងចំណោម១៨០ប្រទេស និងដែនដី ដែលមានសេរីភាពសារព័ត៌មាននៅក្នុងឆ្នាំ២០២៣ ខណៈដែលប្រទេសមានចំណាត់ថ្នាក់ល្អជាងគេបំផុត គឺប្រទេស ន័រវេស ហើយប្រទេសមានចំណាត់ថ្នាក់អាក្រក់ជាងគេបំផុតនោះ គឺកូរ៉េខាងជើង។
កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៤៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០ ដែលមានសេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២៣
ដោយ

តាមការកត់សម្គាល់នៅក្នុងរបាយការណ៍របស់អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន បានវាយតម្លៃពីបរិយាកាសសម្រាប់វិស័យសារព័ត៌មាននៅក្នុងប្រទេស និងដែនដីចំនួន១៨០។ តាមការវាយតម្លៃបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មានមានសភាពធ្ងន់ធ្ងរខ្លាំង កំពុងមាននៅក្នុងប្រទេសចំនួន៣១ ហើយប្រទេសចំនួន៤២ទៀតកំពុងមានស្ថានភាពលំបាក, ៥៥ប្រទេសទៀត គឺកំពុងស្ថិតនៅក្នុងបញ្ហា។ រីឯ ៥២ប្រទេសទៀត គឺមានស្ថានភាពល្អ។

ប្រទេសដែលមានស្ថានភាពសេរីភាពព័ត៌មានល្អជាងគេក្នុងចំណោមប្រទេស និងដែនដី១៨០ ដែលបានធ្វើការវាយតម្លៃនោះ គឺមានដូចជាប្រទេស ន័រវេស, អៀឡង់, ដាណឺម៉ាក និងនូវេសេឡង់ជាដើម។

ដោយឡែក សម្រាប់កម្ពុជាយើងវិញ គឺឈរក្នុងលេខរៀងទី១៤៧ នៅលើប្រទេសវៀតណាម និងឡាវ ប៉ុន្ដែនៅក្រោមប្រទេសថៃ។ ជាក់ស្ដែង វៀតណាម គឺឈរនៅលេខទី១៧៨ ពោលគឺជាចំណាត់ថ្នាក់ប្រទេសមានសេរីភាពសារព័ត៌មានអាក្រក់ជាងគេបំផុត បន្ទាប់ពី ចិន និងកូរ៉េខាងជើង។ ដោយឡែក ប្រទេសឡាវ ឈរនៅលេខរៀងទី១៦០ រីឯថៃវិញឈរលេខរៀងទី ១០៦។

ប្រទេសដែលចាត់ទុកថា មានសេរីភាពសារព័ត៌មានអាក្រក់បំផុតដូចជាកូរ៉េខាងជើង ចិន និងវៀតណាមជាដើមនោះ ត្រូវបានស្ថាប័នអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ចាត់ទុកថា ប្រទេសទាំងនោះ គឺភាគច្រើនមានការបំបិទសិទ្ធិអ្នកសារព័ត៌មាន និងអ្នកធ្វើអត្ថាធិប្បាយព័ត៌មានឯករាជ្យ ការចាប់អ្នកសារព័ត៌មានដាក់គុក និងការចែកចាយឃោសនាព័ត៌មានចេញទៅក្រៅប្រទេស ដោយលម្អៀងខុសការពិត៕




អត្ថបទបន្ទាប់


MB Group និង ធនាគារ SBI Shinsei ចុះកិច្ចព្រមព្រៀងក្លាយជាម្ចាស់ភាគហ៊ុនរបស់ MB Bank (Cambodia) Plc.

ព័ត៌មាន
ក្រុមហ៊ុន MB Group បានយល់ព្រមចែករំលែកការវិនិយោគភាគហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារ MB Bank (Cambodia) Plc ឬ MBCambodi…

បុរី មេគង្គ លែន នឹងត្រៀមសម្រាប់ការបើកសម្ពោធផ្ទះគំរូ ជាផ្លូវការសម្រាប់គម្រោងធំទី៣ មេគង្គ ស៊ីធី!

ព័ត៌មាន
នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បុរី មេគង្គ លែន នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយ សម្រាប់ការសម្ពោធផ្ទះគំរូ ក្នុងគម្រោងធំទី៣ មេគង្គ ស៊ី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ