កម្ពុជាទទួលបានថវិកាសរុបជាង៧៧លានដុល្លារ ពីការនាំចេញអង្ករនៅរយៈពេល ៥ខែឆ្នាំ២០២៣

កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករជិត ៣ដង នៅ៥ខែដំបូងឆ្នាំ២០២៣


ចំណូលពីការការនាំចេញអង្ករ និងស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅ៥ខែដំបូងឆ្នាំ២០២៣នេះ សម្រេចបានប្រមាណជិត ៧៣៧លានដុល្លារអាមេរិក ក្នុងនោះ ទំហំទឹកប្រាក់នៃការនាំចេញស្រូវមានច្រើនជាងការនាំចេញអង្ករដល់ទៅជិត៣ដងឯណោះ។ វៀតណាម គឺជាទីផ្សារនាំចេញស្រូវដ៏ធំបំផុតរបស់កម្ពុជា ខណៈដែលទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់កម្ពុជាវិញ គឺប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា។
កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករជិត ៣ដង នៅ៥ខែដំបូងឆ្នាំ២០២៣

ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានកត់សម្គាល់ឃើញថា ស្ថានភាពទីផ្សារនាំចេញអង្ករ នៅដើមឆ្នាំ២០២៣នេះ កាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន និងឱកាសកាន់តែច្រើន ដ្បិតកន្លងមក ពិភពលោកបាននិងកំពុងជួបប្រទះបញ្ហាប្រឈមច្រើន ក៏ដោយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា បានបង្ហាញថា នៅរយៈពេល ៥ខែដើមឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករជិត ២៨ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយមានតម្លៃជាទឹកប្រាក់សរុបជិត១៩២លានដុល្លារអាមេរិក ។ រីឯការនាំចេញស្រូវវិញមានក្នុងបរិមាណដល់ទៅជាង២លានតោន ឬស្មើនឹងប្រមាណជិត១លាន៤សែនតោនអង្ករ ដែលមានតម្លៃជាទឹកប្រាក់មានដល់ទៅជាង៥៤៥លានដុល្លារ ពោលគឺមានច្រើនជងទឹកប្រាក់នាំចេញអង្ករដល់ទៅជិត៣ដងឯណោះ។

ប្រទេសចិន នៅតែជាទីផ្សារចម្បងសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលបានគ្របដណ្តប់រហូត ជាង ៤២% នៃទំហំទឹកប្រាក់សរុបដែលបាននាំចេញ ជាមួយនឹងទឹកប្រាក់នាំចេញអង្ករប្រមាណជាង ៧៧លានដុល្លារ ខណៈផ្សារអឺរ៉ុបវិញគ្របដណ្ដប់ប្រមាណជិត៣៨% នៃការនាំចេញអង្ករសរុបដោយមានទំហំទឹកប្រាក់ប្រមាណ៧២លានដុល្លារ។

ឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា នៅតែបង្ហាញនូវគំនិតសុទិដ្ឋនិយមខ្ពស់ចំពោះវិស័យស្រូវ-អង្ករនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ក៏ទីផ្សារនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បើទោះជា កន្លងមក ពិភពលោកបានជួបប្រទះជាមួយបញ្ហាប្រឈមច្រើន ក៏ដោយ។ ការអះអាងរបស់ប្រធានប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បែបនេះដោយសារតែលោកយល់ថា អង្ករមិនត្រឹមតែជាទំនិញយុទ្ធសាស្រ្តសម្រាប់សេដ្ឋកិច្ចកម្ពុជា នោះទេ តែក៏ជាទំនិញយុទ្ធសាស្រ្តសម្រាប់ក្នុងតំបន់ និងពិភពលោ

សូមជម្រាបថា រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួនជិត៦៤ម៉ឺនតោន និងនាំចេញស្រូវបានចំនួនជាង៣លាន៤សែនតោន ទទួលបានទឹកប្រាក់សរុបជាង ១ពាន់រយលានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


៣ហេតុផល ដែលអ្នកគួរដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
ការសន្សំប្រាក់ ស្ដាប់ទៅជារឿងមួយសាមញ្ញ ប៉ុន្ដែ ក៏ជារឿងមួយពិបាកធ្វើដែរ ប្រសិនបើយើងមិនមានទម្លាប់ក្នុងការសន្សំ។ ការសន្សំប្រាក់នេះទៀតសោត ក៏មា…

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក ស៊ី ជីនពីងអ្វីខ្លះ អំពីផែនការសន្តិភាពអាហ្វ្រិកសម្រាប់រុស្ស៊ី-អ៊ុយក្រែន?

ព័ត៌មាន
ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានប្រកាសកាលពីថ្ងៃទី១០ មិថុនា ថា លោកប្រធានាធិបតី ស៊ីរីល រ៉ាម៉ាហ្វូសា បានជូនដំណឹងមេដឹកនាំកំពូលច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ