បញ្ហានាំចេញអង្ករកម្ពុជា

តើទីផ្សារចិន អាចនឹងជួយសង្គ្រោះបញ្ហានាំចេញអង្ករកម្ពុជាដែលកំពុងដាំក្បាលចុះបានដែរ ឬយ៉ាងណា


ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កម្ពុជា នឹងពង្រីកការនាំចេញទៅអង្ករទៅកាន់ទីផ្សារប្រទេសចិន ដើម្បីជួយស្តារការនាំចេញអង្កររបស់កម្ពុជា ដែលកំពុងជួបបញ្ហាធ្លាក់ចុះ ដោយសារខ្វះទូកុង និងតម្លៃដឹកជញ្ជូនឡើងថ្លៃ ពិសេសការនាំចេញទៅអឺរ៉ុបតែម្ដង កំពុងឡើងថ្លៃកប់ពពក។ ការងាកមករកទីផ្សារចិននេះ គឺបន្ទាប់ពីកម្ពុជាសង្កេតឃើញថា តម្រូវការអង្ករប្រណីតនៅចិនបច្ចុប្បន្នកំពុងមានការកើនឡើង គួបផ្សំការដឹកជញ្ជូនទៅប្រទេសនេះ ក៏មានភាពងាយស្រួលជាងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។
អង្ករសកម្ពុជា ក្នុងកម្មវិធីតាំងពិព័រណ៍អង្ករ

ថ្នាក់ដឹកនាំ​សហព័ន្ធ​ស្រូវ​អង្ករ​ជឿជាក់​ថា កម្ពុជា នឹង​មិន​អាច​សម្រេចការ​នាំ​ចេញ​អង្ករ​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​នេះ​ទេ បើសិនជា​ស្ថានភាព​នៅ​ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ​នៅ​តែ​ដូច​បច្ចុប្បន្ន​។

ក្រោយ​ជួប​បញ្ហា​ក្នុង​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ឆ្ងាយ​ៗ​ជា​ពិសេស​ទីផ្សារ​អឺរ៉ុប ដោយសារ​បញ្ហា​កង្វះ​ទូ​កុងតឺន័រ និង​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ​ខ្ពស់ បច្ចុប្បន្ន​កម្ពុជា​កំពុង​យកចិត្តទុកដាក់​ងាក​ទៅ​រក​ទីផ្សារ​ចិន ដែល​កំពុង​មាន​តម្រូវការ​អង្ករ​ប្រណីត​កើនឡើង​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​។ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឧកញ៉ា សុង សា​រ៉​ន បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ពង្រីក​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ចិន ដើម្បី​ជួយ​ស្តារ​ស្ថានភាព​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដែល​បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​រូប​នេះ កត់សម្គាល់​ឃើញ​ថា មិនមែន​មាន​តែ​កម្ពុជា​នោះ​ទេ ដែល​ងាក​ទៅ​រក​ទីផ្សារ​ចិន សូ​ម្បី​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​នៅ​អាស៊ាន និង​ក្នុង​តំបន់​រួម​មាន​វៀតណាម ថៃ ឥណ្ឌា និង​បង់​ក្លា​ដែ​ស​ជាដើម ក៏​ងាក​ផ្តោត​ខ្លាំង​មក​លើ​ទីផ្សារ​ចិន​ផង​ដែរ នៅ​ក្នុង​អំឡុង​នៃ​វិ​បត្ត​កូ​វី​ដ​-១៩ នេះ​។ កត្តា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​រួម​ទាំង​ប្រទេស​ទាំងនេះ​ងាក​មក​រក​ចិន ដោយសារ​ចិន​មាន​តម្រូវការ​អង្ករ​ច្រើន​នៅ​អំឡុង​នៃ​វិបត្តិ​កូ​វី​ដ​-១៩ គួប​ផ្សំ​ការ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​ទាំង​ផ្លូវទឹក និង​ផ្លូវគោក​។

ពាក់ព័ន្ធ​បញ្ហា​រឿង​ដឹក​ជញ្ជូន ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​សង្កេត​ឃើញ​ថា វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទិ​ក​ក្រម​ខណ្ឌ​ក្នុង​ប្រទេស និង​ជាមួយ​ប្រទេស​ជិតខាង ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​បន្តិច ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍ នៃ​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ​។ ប៉ុន្តែ ការ​ដឹក​ជញ្ជូន​ក្រប​ខណ្ឌ​ក្រៅប្រទេស​ពុំ​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ ពោល​គឺ​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​កង្វះ​ទូ​កុងតឺន័រ​នៅ​តែ​ជា​បញ្ហា​សម្រាប់​វិស័យ​នេះ​។ 

ទោះបី​បច្ចុប្បន្ន កម្ពុជា​ផ្តោត​ខ្លាំង​ទៅ​លើ​ទីផ្សារ​ចិន តែ​ឧកញ៉ា សុង សា​រ៉​ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អះអាង​ថា កម្ពុជា​មិន​បោះបង់​ការ​ផ្តោត​លើ​ទីផ្សារ​ផ្សេង​ៗ ជា​ពិសេស​ទីផ្សារ​អឺរ៉ុប​នោះ​ទេ ពោល​គឺ កម្ពុជា​នៅ​តែ​បន្ត​ខិតខំ​ស្វែងរក​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​បង្កើន​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ទាំងនោះ​។ បើ​តាម​ប្រធាន​សហព័ន្ធ​រូប​នេះ កម្ពុជា​ឈរ​លំដាប់​ទី​២​បន្ទាប់​ពី​ថៃ​ក្នុង​នាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ច្រើន​ជាងគេ ខណៈ​កាលពីមុន​កម្ពុជា​ឈរ​លំដាប់​ទី​១​។

ការ​ឆ្លង​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ដូច​ជា​កង្វះ​ទូ​កុងតឺន័រ និង​តម្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ​ជាដើម​។ វិបត្តិ​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បាន​កើនឡើង​ក្រោយ​មានការ​ផ្អាក​ដំណើរការ​កំពង់​ផែ​បណ្តោះ​ពី​ប្រទេស​មួយ​ចំនួន​ក្រោយ​រក​ឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ គួប​ផ្សំ​ការ​ផ្អាក​ការ​ឆ្លង​ដែន​នៅ​តាម​ព្រំដែន និង​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ជាដើម​។

បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៅ​៨​ខែ​ក្នុង​ឆ្នាំ​២០២១ កម្ពុជា​សម្រេចការ​នាំ​ចេញ​អង្ករ​បាន​ជាង​៣៤​ម៉ឺន​តោន​ធ្លាក់​ចុះ​ជាង​២៣% បើ​ធៀប​នឹង​រយៈពេល​៨​ខែ​កាលពី​ឆ្នាំ​២០២០ ដែល​មាន​ជិត​៤៥​ម៉ឺន​តោន​។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការ​នាំ​ចេញ​ក្នុង​ខែសីហា ឃើញ​ថា កម្ពុជា​សម្រេច​បាន​ជាង​៣​ម៉ឺន​តោន​កើនឡើង​ជិត​៥២% បើ​ធៀប​នឹង​ខែសីហា កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទេសចរជនជាតិចិន អាចជួយស្ដារវិស័យទេសចរណ៍កម្ពុជាឲ្យស្ទុះងើបឡើងវិញទេ

ព័ត៌មាន
វិស័យទេសចរណ៍កម្ពុជា ហាក់កំពុងមានក្ដីសង្ឃឹមកាន់តែខ្ពស់ជាងមុន ក្រោយពេលក្រសួងទេសចរណ៍បានបង្ហើបឲ្យដឹង ពីផែនការនឹងបើកទទួលភ្ញៀវទេសចរបរទេសដែល…

អ្នកជំនាញ៖ ភូមិកីឡដ្ឋានវើលប្រ៊ីដ ដ៏ធំស្កឹមស្កៃតម្លៃជាង២០០លានដុល្លារ នឹងជួយសាងកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា

ព័ត៌មាន
បន្ទាប់ពីពហុកីឡដ្ឋានមរតតេជោតម្លៃជិត ១៦០លានដុល្លារត្រូវបានភាគីចិនប្រគល់ឲ្យកម្ពុជាជាផ្លូវការ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ី …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ