អត្ថបទក្រុមហ៊ុន

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួបគ្នារកដំណោះស្រាយក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព


អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបើកការប្រជុំមួយ ដើម្បីស្វែងយល់អំពីបញ្ហា និងរកដំណោះស្រាយការផ្គង់ផ្គងទឹកស្អាត សម្រាប់ការប្រើប្រាស់ ។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងកិច្ចប្រជុំ

អង្គប្រជុំនេះ បានពិភាក្សាឈ្វេងយល់លម្អិតអំពីបញ្ហាប្រឈមនានា និងបានរកដំណោះស្រាយរួមគ្នា ដើម្បីបន្ដជំរុញដំណើរការអភិវឌ្ឍវិស័យសំណង់ បុរី លំនៅឋាន និងខុនដូ ដែលមានកំណើនតម្រូវការយ៉ាងខ្ពស់លើការប្រើប្រាស់បណ្ដាញទឹកស្អាតនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំនេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ក្នុងនោះមាន សមាជិករបស់សមាគមក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន មកពីជាង ៥០ក្រុមហ៊ុន និងមន្ដ្រីជំនាញបច្ចេកទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ 

ជាលទ្ធផល ការពិភាក្សា នៃអង្គប្រជុំ សម្រេចបានដូចជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើបទបង្ហាញស្ដីអំពី «ស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២»។ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឯកភាពបង្កើតយន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាលគម្រោងអភិវឌ្ឍន៍សំណង់នីមួយៗ។ ការបង្ហាញអំពីបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់តាមបណ្ដាលជាយក្រុងភ្នំពេញ ដោយរៀបចំសិក្សាបន្ថែម ដើម្បីពន្លឿនយន្ដការដោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

លទ្ធផលទាំងនេះសបញ្ជាក់អំពីការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាលដល់វិស័យឯកជន ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករចិនកំពុងព្យាយាមបញ្ចៀសការលុបឈ្មោះក្រុមហ៊ុនចិនចេញពីបញ្ជីផ្សារហ៊ុនរបស់អាមេរិក

ព័ត៌មាន
មន្ត្រីនិយតករចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរចិនកំពុងធ្វើការជាមួយភាគីអាមេរិកដើម្បីការពារក្រុមហ៊ុនចិន ពីការលុបឈ្មោះចេះពីផ្សារហ៊…

ចំណេញរហូតដល់ ៧៨,០០០ដុល្លារពីកម្មវិធី Orkide Flash Sales របស់ក្រុមហ៊ុនអ័រគីដេ

ព័ត៌មាន
ដូចដែលបានប្រកាសកាលពីសប្តាហ៍មុន ថាក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នឹងរៀបចំកម្មវិធីដែលពុំធ្លាប់មានពីមុនមក នោះគឺ Orkide Flash Sales ហើយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ