Advertisement
Advertisement
Advertisement
អាជ្ញាធរចិន-Alibaba

អាជ្ញាធរចិនបើកការស៊ើបអង្កេតថ្មីមួយហើយលើក្រុមហ៊ុន Alibaba


អាជ្ញាធរចិនទើបតែបានពិន័យប្រាក់ជិត៣ពាន់លានដុល្លារ មិនទាន់បានប៉ុន្មានផង ឥឡូវនេះ ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋី Jack Ma កំពុងរងការស៊ើបអង្កេតថ្មីមួយទៀតហើយ ពីសំណាក់អាជ្ញាធរចិន ជុំវិញនឹងករណីបណ្ដាក់ទុនរកស៊ីជាមួយនឹងក្រុមហ៊ុន Minmentals Development ដែលក្រុមហ៊ុនរកស៊ីអាជីវកម្មរ៉ែដ៏ធំមួយនៅក្នុងប្រទេសចិន។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរចិនបើកការស៊ើបអង្កេតថ្មីមួយហើយលើក្រុមហ៊ុន Alibaba
ដោយ
Advertisement

នៅ​ឆ្នាំ​២០២១​នេះ យីអ៊ុន​របស់​មហាសេដ្ឋី​ចិន គឺ​លោក Jack Ma ហាក់​មិនសូវ​ល្អ​ទេ​។ មិនសូវ​ល្អ ក៏​ដោយសារ​តែ ក្រុមហ៊ុន​របស់​លោក​រួម​ទាំង Alibaba Group និង Ant Group កំពុង​ត្រូវ​បាន​អាជ្ញាធរ​ចិន តាមដាន​យ៉ាង​មត់​ចត់ ហើយ​ថ្មី​ៗ​នេះ លោក Ma ក៏​កំពុង​ត្រូវ​បាន​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​ក្នុង​នោះ ទំនងជា​លោក​អាច​នឹង​ត្រូវ​បាន​រុញ​ឲ្យ​ខ្ទាត​ចេញពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ នៅ​ពេល​ខាង​មុខ​ផង​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​អ្វី​ដែល​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​បាន​ចុះ​ផ្សាយ​។

អ្វី​ដែល គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ឥឡូវនេះ ក្រុមហ៊ុន Alibaba កំពុង​ស្ថិត​នៅ​ក្នុង​ករណី​ស៊ើបអង្កេត​ថ្មី​មួយទៀត​ហើយ ពី​សំណាក់​អាជ្ញាធរ​ចិន ទាក់ទង​នឹង​ការ​បណ្ដាក់ទុន​រកស៊ី​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន Minmentals Development ដែល​ជា​ក្រុមហ៊ុន​បាន​ចុះបញ្ជី​ផ្សារភាគហ៊ុន នៅ​ទីក្រុង​សៀង​ហៃ​។

តាម​អ្វី​ដែល ក្រុមហ៊ុន Minmentals បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ ខ្លួន​បាន​ទទួល​សេចក្ដីជូនដំណឹង​ពី រដ្ឋបាល​របស​ចិន​សម្រាប់​និយ័ត​ករ​ទីផ្សារ​ចិន ស្ដី​អំពី​មានការ​បើក​ការ​ស៊ើបអង្កេត​មួយ ទៅ​លើ​ការ​បណ្ដាក់ទុន​រកស៊ី​រួម​គ្នា​រវាង​ក្រុមហ៊ុន Minmentals ជាមួយនឹង Alibaba ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៥ ដោយ​ក្នុង​នោះ មានការ​សង្ស័យ​ជុំវិញ ករណី​ដែល​ក្រុមហ៊ុន Alibaba បាន​ផ្ទេរ​ភាគហ៊ុន​របស់​ខ្លួន ៤៤% ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មិន​ជាប់​ទាក់ទង កាលពី​អំឡុង​ឆ្នាំ​២០១៩​។

ក្រុមហ៊ុន Minmentals បាន​បញ្ជាក់​ដែរ​ថា តាម​ការ​យល់​ឃើញ​បឋម កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន Minmentals ជាមួយនឹង​ក្រុមហ៊ុន Alibaba គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ច្បាប់​ប្រឆាំង​នឹង​ការ​រកស៊ី​ផ្ដាច់មុខ​នោះ​ទេ ហើយ​វា​ក៏​នឹង​មិន​មានការ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​អត​ថិ​ជន និង​ការ​វិនិយោគ​នោះ​ដែរ​។

បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន Minmentals ក៏​មិន​រំពឹង​ថា ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ចិន​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នោះ​ដែរ​។

គេ​សង្កេត​ឃើញ​ថា លោក Jack Ma ក៏​ដូច​ជា​ក្រុមហ៊ុន​របស់​លោក ត្រូវ​បាន​រដ្ឋអំណាច​ចិន​រឹតត្បិត​កាន់តែ​ខ្លាំង​ឡើង​ៗ បន្ទាប់​ពី​លោក​បាន​និយាយ​រិះគន់​ចំ​ៗ​លើ​ប្រព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន​កាលពី​ចុងឆ្នាំ​២០២០​មក​។ ចាប់តាំងពី​ពេល​នោះ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​របស់​លោក ត្រូវ​បាន​ជួប​បញ្ហា​រឹត​បន្ដឹង​ផ្នែក​ច្បាប់​ជា​បន្ដបន្ទាប់ ហើយ​ថ្មី​ៗ​នេះ ក្រុមហ៊ុន Alibaba ទើបតែ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ផាកពិន័យ​ជិត​៣​ពាន់​លាន​ដុល្លារ ដែល​ជា​ការ​ផាកពិន័យ​មួយ​ច្រើន​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​ចិន​៕

ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងដាក់ប្រទេស ១៣០ ចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរ

ព័ត៌មាន
ក្រសួងការបរទេសអាមេរិកនៅដើមសប្តាហ៍នេះ បានបង្ហាញពីផែនការដាក់បញ្ចូលប្រទេសជាច្រើនទៀតក្នុងបញ្ជីនៃការណែនាំមិនឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកា...

អាស៊ាននឹងបើកកិច្ចប្រជុំកំពូលមួយស្ដីអំពីវិបត្តិនៅភូមាក្នុងសប្ដាហ៍នេះ

ព័ត៌មាន
អាស៊ាននឹងពិភាក្សារួមគ្នា ស្ដីអំពីវិបត្តិនៅក្នុងប្រទេសភូមា នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសៅរ៍សប្ដាហ៍ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ