ការឆ្លងកូវីដ-១៩ សាជាថ្មីនៅចិន

ចិនរកឃើញករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃជាង ២ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន


ប្រទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍អំពីករណីឆ្លង កូវីដ១៩ប្រចាំថ្ងៃដល់ទៅជាង ២ម៉ឺនករណី ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ ចាប់តាំងពីការចាប់ផ្តើមដំបូងនៃជំងឺរាតត្បាតនេះនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៩មក។
ប្រទេសចិន នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍អំពីករណីឆ្លង កូវីដ១៩ប្រចាំថ្ងៃដល់ទៅជាង ២ម៉ឺនករណី
ដោយ

ក្នុង​នោះ​ដែរ ទីក្រុង​សៀង​ហៃ គឺជា​ចំណុចក្ដៅ​បំផុត នៃ​ការ​ឆ្លង​រីក​ដាល​កូ​វី​ដ​១៩​នៅ​ប្រទេស​ចិន ដោយ​ករណី​ឆ្លង​នៅ​ក្នុង​ទីក្រុង​នេះ​គឺ​មាន​ដល់​ទៅ ៨០% នៃ​ករណី​ឆ្លង​ថ្មី​សរុប​នៅ​ទូ​ទាំង​ប្រទេស​ចិន​។   ទោះបីជា ករណី​ឆ្លង​នៅ​ថ្ងៃ​ពុធ​នេះ មាន​ក្នុង​ចំនួន​ច្រើន​ក្ដី ប៉ុន្ដែ មិន​មានការ​រាយការណ៍​អំពី​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នោះ​ទេ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​។ 

យុទ្ធសាស្ត្រ "​គ្មាន​កូ​វី​ដ​" ឬ (Zero Covid) របស់​ប្រទេស​ចិន បាន​ស្ថិត​ក្រោម​ភាព​តានតឹង​យ៉ាង​សម្បើម នៅ​ពេល​ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ បើ​ទោះបីជា​ទីក្រុង​នេះ កំពុង​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ក្ដី​។ គិត​ត្រឹម​ខែមីនា​កន្លង​ទៅ​នេះ ប្រទេស​ចិន​បាន​រក្សា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ទាប ជាមួយនឹង​ការ​បិទ​ខ្ទប់​តាម​ផ្នែក​ខ្លះ ការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ និង​ការ​រឹត​បន្តឹង​យ៉ាង​តឹងរ៉ឹង​លើ​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ផង​ដែរ​។ ប៉ុន្តែ​ករណី​ឆ្លង​បាន​រីក​រាលដាល​ដល់​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដោយ​ក្នុង​នោះ កូ​វី​ដ​-១៩ អូ​មី​ក្រុង កំពុង​អុកឡុក​ខ្លាំង​មែនទែន​នៅ​តំបន់​ជិត​ៗ​ទីក្រុង​សៀង​ហៃ​។

យ៉ាងណាមិញ គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិន​បាន​កត់ត្រា​ការ​ឆ្លង​ចំនួន​ជាង ២​ម៉ឺន​ករណី នៅ​ពី​ថ្ងៃ​ពុធ​នេះ ប៉ុន្ដែ​មិន​មាន​ករណី​ស្លាប់​ថ្មី​នោះ​ទេ​។ 

ទោះបីជា​យ៉ាងណា​ក៏​ដោយ កន្លែង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីក្រុង​សៀង​ហៃ កំពុង​ដាក់​មនុស្ស​កាន់តែ​ច្រើន បន្ទាប់​ពី​ពួក​គេ​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ឌ​១៩ ខណៈ​ដែល​វិធានការ​តឹងរ៉ឹង​នៅ​តែ​បន្ដ​អនុវត្ត​។

សូម​បញ្ជាក់​ថា ទីក្រុង​សៀង​ហៃ ជាទី​ក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន ហើយ​ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​សរុប​នៅ​ថ្ងៃ​ពុធ​នេះ គឺ​មាន​៨០% ទៅ​ហើយ គឺ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​នេះ​។  ទីក្រុង សៀង​ហៃ ដែល​មាន​ប្រជាជន​ចំនួន​ជាង​២៥​លាន​នាក់ ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​បិទ​ខ្ទប់ តាម​រយៈ​វិធានការ​តឹងរ៉ឹង​របស់​អាជ្ញាធរ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោ ហើយ​អាជ្ញាធរ​ក៏​បាន​ប្រកាស​ធ្វើតេស្ត​កូ​វី​ដ​១៩​ទ្រង់​ទ្រង់​ធំ​ក្នុង​ទីក្រុង​សៀង​ហៃ​ផង​ដែរ​។

បច្ចុប្បន្ន ប្រជាជន​ក្នុង​ទីក្រុង​កំពុង​មានការ​ខឹងសម្បារ​នឹង​វិធានការ​បិទ​ខ្ទប់ ដោយសារ​តែ​ពួក​គេ​កំពុង​ខ្វះខាត​ស្បៀងអាហារ ដោយ​សរ​តែ​ការ​បិទ​ខ្ទប់​បន្ដ​អូស​បន្លាយ ហើយ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​ចិន CCTV ទីក្រុង​សៀង​ហៃ នឹង​រៀបចំ​ឲ្យ​មានការ​ធ្វើតេស្ដ​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយទៀត ទៅ​លើ​ប្រជាជន​ទាំង​នៅ​ក្នុង​ទីក្រុង​នេះ​ផង​ដែរ​៕ 

អត្ថបទ​៖ ម៉ុន សុកែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីស្រីលង្កាថានឹងមិនលាលែងពីតំណែងដាច់ខាត ទោះបីប្រឈមមុខនឹងបាតុកម្មខ្លាំងយ៉ាងណាក៏ដោយ

ព័ត៌មាន
ប្រធានាធិបតីស្រីលង្កា លោក កូតាប៉ាយា រ៉ាចាប៉ាកសា(Gotabaya Rajapaksa) បានប្រាប់ទៅរដ្ឋសភា ស្រីលង្កានៅថ្ងៃពុធទី០៦មេសា ថា លោកនឹងមិនចុះចេញ…

សហភាពអឺរ៉ុបស្នើសុំឱ្យដាក់បម្រាមនាំចូលធ្យូងថ្មរបស់រុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

ព័ត៌មាន
មេដឹកនាំសហភាពអឺរ៉ុប បានស្នើកាលពីថ្ងៃអង្គារ សុំឱ្យមានការហាមឃាត់លើការនាំចូលធ្យូងថ្មពីប្រទេសរុស្ស៊ី។ ការស្នើនេះ ត្រូវបានគេមើលឃើញថា គឺនឹងក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ