ចំណាយប្រើប្រាស់នៅចិន

ការចំណាយប្រើប្រាស់នៅចិនកើនឡើងអំឡុងពេលសម្រាកចូលឆ្នាំចិន


ក្រសួងពាណិជ្ជកម្មចិនកាលពីពេលថ្មីៗនេះ បានបញ្ចេញស្ថិតិស្តីពីលំហូរសាច់ប្រាក់ដែលកើនឡើង ក្រោយពីមានការចំណាយប្រើប្រាស់ពីសំណាក់ពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំចិន បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនខ្ពស់ជាងអំឡុងពេលចូលឆ្នាំប្រពៃណីចិនកាលពីឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ។
ការចំណាយប្រើប្រាស់នៅចិនកើនឡើងអំឡុងពេលសម្រាកចូលឆ្នាំចិន
ដោយ

បើតាមស្ថិតិ​ដដែលបានឲ្យដឹងថា ចំនួននៃ​ការលក់ទាំងដុំ ទាំងរាយ និងជាពិសេស​ការលក់ដូរ​ម្ហូបអាហារ​អំឡុងពេល​ឈប់​សម្រាក​បុណ្យ​ចូលឆ្នាំ​ប្រពៃណីចិន បានកើនឡើង​ជាង ២៨% ធៀបរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២០ ដែលគិតជា​ទំហំទឹកប្រាក់​មាន​ប្រមាណជាង ៨០០ពាន់លានយ័ន ឬស្មើនឹងប្រមាណ ១២០ពាន់លាន​ដុល្លារ​អាមេរិក។

ចំណែកឯការលក់​តាមប្រព័ន្ធ Online មានការហក់ឡើង​យ៉ាងគំហុក ពោលគឺ​ហក់ឡើង ១៣៥% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០កន្លងទៅ ដែលគិតជា​ទំហំទឹកប្រាក់​មានប្រមាណ ១២០ពាន់លានយ័ន ឬស្មើនឹង ១៨ពាន់លាន​ដុល្លារអាមេរិក។

សូមបញ្ជាក់ថា ការកើនឡើងដ៏ខ្លាំង​សម្បើម​នូវការកុម្ម៉ង់​អាហារតាមរយៈ​អ៊ីនធឺណែតដូចនេះ ទំនងដោយសារតែ​ជនជាតិចិន​ភាគច្រើន​មិនចង់ចេញ​ទៅទិញ​ទំនិញ​នៅខាងក្រៅ និងតបតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាលចិន ដែលបាន​ស្នើសុំ​ឲ្យពលរដ្ឋ កាត់បន្ថយ​ការដើរហើរ​ណា ដែលមិនចាំបាច់ បូករួមនឹងការប្រមូល​ផ្តុំនានា ដើម្បីបង្ការ​ខ្លួនពី​ការចម្លង​ជំងឺកូវីដ១៩៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រកចំណូលបាន២,៦ ពាន់លានដុល្លារ ពីវិស័យកាត់ដេរនៅខែមករាឆ្នាំ២០២១

ព័ត៌មាន
វៀតណាមរកបានចំណូលប្រមាណ ២ពាន់៦រយលានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ នៅក្នុងខែមករាឆ្នាំ២០២១ ដោយមានការកើនឡើងជាង៣% ធៀបនឹងរ…

Facebook «បិទ​ព័ត៌មាន​»​នៅអូស្ត្រាលី; រដ្ឋាភិបាល​រិះគន់​​ Facebook ថា«ឈ្លើយ»និង«ខុស»

ព័ត៌មាន
រដ្ឋាភិបាល​អូស្ត្រាលី នៅថ្ងៃនេះ (ទី១៨ ខែកុម្ភៈ) បាន​​រិះគន់​ចំណាត់ការរបស់​ Facebook ក្នុងការ​បិទ​ខ្ទប់​ព័ត៌មាន​​នៅក្នុង​ប្រទេស​អូស្ត្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ