អាជីវកម្មអាមេរិក-ចិន

តើអាជីវកម្មអាមេរិករកស៊ីនឹងចិនជួបភាពអាប់អួរកម្រិតណា ចំពេលរដ្ឋាភិបាលប្រទេសទាំងពីរមានភាពតានតឹងកើនឡើង?


ក្រុមម្ចាស់អាជីវកម្មអាមេរិក ដែលរកស៊ីនៅក្នុងប្រទេសចិនបានរាយការណ៍ពីភាពអាប់អួរ អំពីប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារប្រទេសចិន ដោយសារតែភាពតានតឹងទ្វេភាគីរវាងរដ្ឋាភិបាលប្រទេសទាំងពីរ រួមទាំងវិធានការទប់ស្កាត់មេរោគកូវីត ១៩ ការរឹតបន្តឹងបទប្បញ្ញត្តិពីអាជ្ញាធរ និងការថមថយចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិនជាដើម។ នេះបើតាមការការស្ទង់មតិពីសភាពាណិជ្ជកម្មអាមេរិក។
អាជីវកម្មអាមេរិករកស៊ីនឹងចិនជួបភាពអាប់អួរកម្រិតណា?
ដោយ

ធុរកិច្ច​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​សហរដ្ឋអាមេរិក និង​ចិន ពិសេស​បញ្ហា​ប្រឈម​នៅ​ក្នុង​អាជីវកម្ម​កំពូល​ៗ​នោះ គឺ​ដោយសារ​តែ​ច្បាប់​មិន​ស៊ីចង្វាក់​គ្នា និង​មិន​មាន​ភាព​ច្បាស់លាស់​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​។ កំណើន​នៃ​ភាព​ជឿជាក់​ទៅ​ទីផ្សារ​ក្នុងស្រុក​នៅ​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ១១ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​យោង​តាម​របាយការណ៍​របស់​សភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក ដែល​បាន​សម្រង់​មតិ​លើ​ក្រុមហ៊ុន​ជា​សមាជិក​របស់​ខ្លួន​ជាង ៣០០ ក្រុមហ៊ុន​។

លោក Alan Beebe ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ប្រទេស​ចិន បាន​និយាយ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ថា មាន​ភាព​អាប់អួរ​ខ្លាំង​នៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​ចិន គឺ​បាន​កើត​មាន​ឡើង​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ឌិន​មក​ម្ល៉េះ​។

ក្នុង​នោះ ក្រុមហ៊ុន​ដែល​ប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន គឺ មាន​ផល​លំបាក​ក្នុង​ការ​ជួល​អ្នកមាន​ទេព​កោសល្យ​ពី​បរទេស និង​ក្នុងស្រុក ដោយសារ​វិធានការ​រឹត​បន្តឹង​កូ​វីត​១៩​ដ៏​តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​ចិន ធ្វើ​ឱ្យ​មានការ​លំបាក​ការ​ធ្វើ​ដំណើរ សម្រាប់​បុគ្គលិក​ពី​បរទេស ដើម្បី​មក​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចិន​។

ដោយឡែក​អ្នកមាន​ទេព​កោសល្យ​របស់​ចិន​ជា​ច្រើន​នៅ​ក្នុងស្រុក គឺ​មិន​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​ឡើយ​។ ទន្ទឹម​នឹង​នេះ ផលិតផល​ម៉ាក​ពី​អា​មេ​រិ​ក ក៏​បាន​ចាប់ផ្តើម​បាត់បង់​តម្លៃ​នៅ​ទីផ្សារ​ចិន​ដែរ ដោយសារ​តែ​ភាព​តានតឹង​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ចិន និង​អា​មេ​រិ​ក​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​ចិន​។

គួរ​ជម្រាប​ថា ការ​ធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​ចិន​ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ទាំង​សម្រាប់​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​អា​មេ​រិ​ក​ក្នុង​ប្រទេស​ចិន​។ ទោះបីជា​មានការ​ព្យាករណ៍ និង​បញ្ហា​ប្រឈម​ក៏​ដោយ ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ក្រុមហ៊ុន​ភាគច្រើន​គ្រោង​នឹង​ពង្រីក​ខ្លួន​បន្ថែម ដោយ​ពីរ​ភាគ​បី​នៃ​ពួក​គេ​មាន​គម្រោង​បង្កើន​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ ២០២២៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រមុខការទូតប៉េកាំង ចោទអាមេរិកថា ព្យាយាមបង្កើតបក្សពួកនៅឥណ្ឌូប៉ាស៊ីហ្វិកដូចធ្វើជាមួយណាតូ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី បាននិយាយថា ទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ី នៅតែរឹងមាំដដែល បើទោះជាមានការរិះគន់យ៉ាងភ្លូកទឹកភ្លូ…

កូរ៉េខាងត្បូងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលស្ថានការពិភពលោកកំពុងតានតឹង

ព័ត៌មាន
ខណៈពេលដែលពិភពលោកទាំងមូលបានផ្ដោតទៅលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននោះ ប្រជាជនកូរ៉េខាងត្បូងកំពុងសម្រុកនាំគ្នាបោះឆ្នោតជ្រើសរើសប្រធានា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ