ទិវាទិញទំនិញ Single’s Day​ នៅប្រទេសចិន​

ចិនលែងសូវអួតបង្ហាញពីទិវាទិញទំនិញ Single’s Day នៅឆ្នាំនេះ ក្រោយក្រុមហ៊ុនលក់ទំនិញអនឡាញធំៗមួយចំនួនរងការបង្ក្រាបពីរដ្ឋ


ប្រទេសចិនបានរៀបចំកម្មវិធីដើរទិញទំនិញដ៏ធំប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃ "Single's Day" ហើយក្នុងនោះ ក្រុមហ៊ុនយក្សចិន Alibaba ក៏បានបង្ហាញពីការលក់របស់ខ្លួនផងដែរ។ ប៉ុន្ដែនៅឆ្នាំនេះ ហាក់ខុសពីឆ្នាំមុនៗ ដោយសារតែប្រទេសចិន ហាក់កាត់បន្ថយការអួតបង្ហាញពីបរិមាណនៃការលក់នៅក្នុងទិវាទិញទំនិញប្រចាំឆ្នាំនេះ ខណៈវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន នាពេលថ្មីៗនេះ ក៏ត្រូវបានដាក់ទណ្ឌកម្មបង្ក្រាបដោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងយ៉ាងចាស់ដៃផងដែរ។
បុគ្គលិកកំពុងរៀបចំឥវ៉ាន់ដែលភ្ញៀវទិញនៅថ្ងៃ Single's Day នៅប្រទេសចិន
ដោយ

គេនៅចាំបានថាក្នុងកម្មវិធី​ទិញទំនិញ​ធំបំផុតប្រចាំឆ្នាំ​ Single’s Day កាលពីឆ្នាំមុនៗ គេឃើញក្រុមហ៊ុន Alibaba តែងតែ​អួតបង្ហាញពីតួលេខ​នៃការលក់ដ៏សម្បើម​ ដែលកើនឡើងជារៀងរាល់ម៉ោង។ ប៉ុន្ដែ នៅឆ្នាំនេះវិញ ក្រុមហ៊ុនអាលីបាបា មិនបានបង្ហាញតួលេខការលក់​ដូចមុននោះទេ។ ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុន Alibaba និងដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួនគឺ JD.com បានរាយការណ៍ថា ការលក់​រួមគ្នា​របស់​​​ក្រុមហ៊ុនទាំងពីរ​ទទួល​ចំនួន ១១៥ ពាន់លានដុល្លារឯណោះ។

គួរកត់សម្គាល់ផងដែរថា ក្នុងកំឡុងពេលទិញទំនិញនៅថ្ងៃ Single’s Day នេះដែរ គេមិនទាន់ឃើញមានការលើកឡើង ឬការអត្ថាធិប្បាយដោយនាយកប្រតិបត្តិពីក្រុមហ៊ុនធំៗទាំងនោះទេ។ មិនតែប៉ុណ្ណោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក៏មានភាពស្ងប់ស្ងាត់ផងដែរ ក្នុងការផ្សព្វផ្សាយនៅក្នុងនៅឆ្នាំនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បាន​បង្ក្រាប​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យាយក្សៗជាបន្តបន្ទាប់ ដូចជា ក្រុមហ៊ុន អាលីបាបា និង​ Tencent ជាដើម ។

យ៉ាងណាក៏ដោយចុះ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានចេញគោលការណ៍ណែនាំពិសេស និងបានហាមឃាត់យ៉ាងតឹងរ៉ឹងដល់ក្រុមហ៊ុនទាំងនោះ កុំឱ្យមានការបំភាន់ លើការបញ្ចុះតម្លៃ ឬលើប្រសិទ្ធភាពនៃផលិតផល ការរៀបចំតួលេខលក់ និងការលក់ផលិតផលក្លែងក្លាយ៕

អត្ថបទ ស៊ើង​ និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ១៩ ធ្វើឲ្យក្រុមហ៊ុនទេសចរណ៍វៀតណាម ៩៦% រងផលប៉ះពាល់

ព័ត៌មាន
ទោះបីជា ស្ថានភាពកូវីដ១៩នៅវៀតណាមនាពេលនេះ ហាក់ធូរស្រាលជាងមុនបន្ដិចមែន ប៉ុន្ដែ បញ្ហាដែលបង្កដោយមេរោគកូវីដ ១៩ នេះ នៅតែកំពុងអូសបន្លាយ និង…

អាមេរិកសម្រេចមិនដាក់រនាំងពន្ធគយលើការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ានចំនួនបីនោះទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មអាមេរិក បានបដិសេដកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនផលិតថាមពលបន្ទះសូឡាក្នុងស្រុករបស់ខ្លួនមួយក្រុម ដែលបានស្នើសុំដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ