ពន្ធគយលើការនាំចូលបន្ទះសូឡា

អាមេរិកសម្រេចមិនដាក់រនាំងពន្ធគយលើការនាំចូលបន្ទះសូឡាពីប្រទេសអាស៊ានចំនួនបីនោះទេ


មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មអាមេរិក បានបដិសេដកិច្ចខិតខំប្រឹងប្រែងដោយក្រុមហ៊ុនផលិតថាមពលបន្ទះសូឡាក្នុងស្រុករបស់ខ្លួនមួយក្រុម ដែលបានស្នើសុំដាក់រនាំងពន្ធ លើបន្ទះសូឡា ដែលនាំចូលពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបី ក្នុងនោះមាន ប្រទេសថៃ ម៉ាឡេស៊ី និង វៀតណាម។ ពួកគេធ្លាប់ចោទប្រកាន់ថា ក្រុមហ៊ុនចិនបានជ្រកកោនក្រោមឈ្មោះប្រទេសនៅអាស៊ានទាំងបីនេះ ដើម្បីបញ្ចៀសទណ្ឌកម្មពន្ធគយពីអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
បន្ទះសូឡា
ដោយ

ការបដិសេធនេះ គឺជារឿងសមស្របមួយ ដែលអាជ្ញាធរពាណិជ្ជកម្មអាមេរិកបានពន្យល់ថា ការដាក់រនាំងពន្ធគយលើបន្ទះសូឡានាំចូលពីប្រទេសនោអាស៊ាន និងធ្វើឲ្យប៉ះពាល់វិស័យថាមពលនៅអាមេរិក ព្រមទាំងប៉ះពាល់ដល់គោលនយោយបាយថាមពលបៃតង និងការប្រឆាំងការប្រែប្រួលអាកាសធាតុ របស់រដ្ឋបាលលោកចូបៃឌិនផងដែរ។

វិស័យថាមពលបៃតងអាមេរិក ដែលផលិតចេញពីបន្ទះសូឡា បានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលបន្ទះទាំងនេះ ពីប្រទេសនៅអាស៊ាន ដោយសារប្រទេសទាំងនេះអាចលក់ឲ្យអាមេរិកក្នុងតម្លៃថោក។

គួររំឭកថា កាលពីខែសីហាឆ្នាំនេះ ក្រុមគណៈមេធាវីរបស់ក្រុមហ៊ុន ផលិតថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកមួយក្រុម ដែលសុំមិនបញ្ចេញអត្តសញ្ញាណឲ្យសាធារណមតិដឹង បានដាក់ញត្តិទៅរដ្ឋាភិបាលអាមេរិក ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេត ទៅលើក្រុមហ៊ុនចិនមួយ ដែលបានប្រើប្រាស់និងយកឈ្មោះក្រុមហ៊ុននៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី ជាខែលរកស៊ី ដើម្បីបញ្ចៀសទណ្ឌកម្មពន្ធគយពីសហរដ្ឋអាមេរិក។

សូមជម្រាបថា កន្លងមកការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកលើក្រុមហ៊ុនចិន ធ្វើឡើងតែនៅលើក្រុមហ៊ុនចិនណា ដែលមានប្រតិបត្តិការរកស៊ីនៅក្នុងទឹកដីចិនប៉ុណ្ណោះ។ ប្រការនេះ បានធ្វើឲ្យក្រុមហ៊ុនជាច្រើន មិនថាតែក្នុងវិស័យថាមពលនោះទេ បានផ្លាស់ប្តូររោងចក្រ សហគ្រាស និងប្រតិបត្តិការរបស់ខ្លួន មកក្នុងប្រទេសផ្សេងៗទៀតក្រៅតែពីប្រទេសចិន។

ក្នុងនោះ ប្រទេសគោលដៅ រួមមានប្រទេសវៀតណាម ថៃ និងម៉ាឡេស៊ីជាដើម ដោយសារតែប្រទេសទាំងនេះ មានកម្រិតប្រាក់ឈ្នួលកម្លាំងពលកម្មថោក ខណៈដែរកម្មករជំនាញក៏មានចំនួនច្រើន។យ៉ាងណាមិញ ក៏មានដែរក្រុមហ៊ុនចិនមួយចំនួនបានលួចបន្លំប្រើប្រាស់ឈ្មោះ និងអស័យដ្ឋាននៅប្រទេសដទៃក្រៅពីប្រទេសចិន ដើម្បីអាចនាំចូលទៅអាមេរិកបានដោយមិនចាំបាច់បង់ពន្ធច្រើន និងមិនចាំបាច់រងគំនាបទណ្ឌកម្ម។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនលែងសូវអួតបង្ហាញពីទិវាទិញទំនិញ Single’s Day នៅឆ្នាំនេះ ក្រោយក្រុមហ៊ុនលក់ទំនិញអនឡាញធំៗមួយចំនួនរងការបង្ក្រាបពីរដ្ឋ

ព័ត៌មាន
ប្រទេសចិនបានរៀបចំកម្មវិធីដើរទិញទំនិញដ៏ធំប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃ "Single's Day" ហើយក្នុងនោះ ក្រុមហ៊ុនយក្សចិន Alibaba ក៏បានបង្ហាញពីក…

រលកឆ្លងទី៥ កំពុងកម្រើកឡើងវិញ ជំរុញឲ្យបារាំងសម្រុកចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋវ័យចំណាស់

ព័ត៌មាន
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា បារាំងនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សចាប់ពីអាយុ ៥០ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ